សិក្ខាសាលា "ព័ត៌មានកិច្ចការបរទេសស្តីពីសិទ្ធិមនុស្សក្នុងស្ថានភាពថ្មី"
នាថ្ងៃទី ១៩ ខែធ្នូ នៅទីក្រុងហាណូយ ការិយាល័យអចិន្ត្រៃយ៍នៃគណៈកម្មាធិការដឹកនាំសិទ្ធិមនុស្សរបស់រដ្ឋាភិបាល បានសម្របសម្រួលជាមួយកាសែតពិភពលោកនិងវៀតណាម រៀបចំសិក្ខាសាលា “ព័ត៌មានកិច្ចការបរទេសស្តីពីសិទ្ធិមនុស្សក្នុងស្ថានភាពថ្មី”។
នេះគឺជាសកម្មភាពមួយក្នុងយុទ្ធនាការឃោសនាអំពីសមិទ្ធិផលរបស់វៀតណាមក្នុងការធានាសិទ្ធិមនុស្សក្នុងឱកាសខួបលើកទី ៧៦ នៃទិវាសិទ្ធិមនុស្សពិភពលោក (ថ្ងៃទី១០ ខែធ្នូ ឆ្នាំ១៩៤៨ - ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤)។
ថ្លែងមតិបើកសិក្ខាសាលានេះ លោក Do Hung Viet អនុរដ្ឋមន្រ្តីក្រសួងការបរទេស អនុប្រធានគណៈកម្មាធិការដឹកនាំសិទ្ធិមនុស្សរបស់រដ្ឋាភិបាល បានវាយតម្លៃខ្ពស់ចំពោះអត្ថន័យនិងតម្លៃជាក់ស្តែងនៃព្រឹត្តិការណ៍នេះ ជាពិសេសនៅពេលដែលវៀតណាមទើបបានប្រកាសឈរឈ្មោះសម្រាប់ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិសម្រាប់អាណត្តិ ២០២៦-២០២៨។ លោក Do Hung Viet បានបង្ហាញថា ចាំបាច់ត្រូវមាន “វិធីសាស្ត្រថ្មី” ដែលមានភាពច្នៃប្រឌិត មានភាពរស់រវើកអំពីកិច្ចការបរទេស ដើម្បីពិភពលោកយល់ដឹងកាន់តែច្បាស់អំពីប្រទេសវៀតណាម។ លោកអនុរដ្ឋមន្ត្រី ក៏បានសង្កត់ធ្ងន់ទៅលើការបង្កើនកិច្ចសហប្រតិបត្តិការជាមួយអង្គការអន្តរជាតិ និងសារព័ត៌មានបរទេសក្នុងវិស័យផ្សព្វផ្សាយកិច្ចការបរទេស សំដៅតស៊ូ និងការពារសិទ្ធិមនុស្សនៅវៀតណាម តាមនោះជំរុញរូបភាពនៃប្រទេស លើកកម្ពស់ការយល់ដឹងអន្តរជាតិអំពីស្ថានភាពសិទ្ធិមនុស្សនៅវៀតណាមនិងកសាងបរិយាកាសសន្ទនាដោយយុត្តិធម៌លើវេទិកាអន្តរជាតិ។
នៅក្នុងសិក្ខាសាលា ស្ថាប័នគ្រប់គ្រងសកម្មភាពផ្ដល់ព័ត៌មានកិច្ចការបរទេស ទីភ្នាក់ងារសារព័ត៌មាន អ្នកស្រាវជ្រាវ និងអ្នកប្រាជ្ញបានពិភាក្សាអំពីវិធីសាស្ត្រថ្មីនិងមានប្រសិទ្ធភាព ក្នុងការផ្ដល់ព័ត៌មានស្តីពីសិទ្ធិមនុស្សក្នុងបរិបទថ្មី៕
តាម vovworld.vn