leftcenterrightdel
រូប​ថតឧទាហរណ៍

វៀតណាមជាគោលដៅទាក់ទាញសម្រាប់ក្រុមហ៊ុនផលិតគ្រឿងអេឡិចត្រូនិកអន្តរជាតិ។ លោកស្រី Linda Tan ប្រធានសមាគម Semiconductor អាស៊ីអាគ្នេយ៍ (SEMI SEA) បានចាត់ទុកវៀតណាមថាជា "តារាទើបនិងរះ" នៅក្នុងឧស្សាហកម្ម semiconductor ពិភពលោក។

“វៀតណាមមានគុណសម្បត្តិជាច្រើនដូចជាទីតាំងយុទ្ធសាស្ត្រ ប្រជាជនវ័យក្មេង ធនធានមានសក្តានុពលក្នុងឧស្សាហកម្មព័ត៌មានវិទ្យា។ មិនត្រឹមតែប៉ុណ្ណោះ អាជីវកម្មដែលមានការវិនិយោគផ្ទាល់ពីបរទេស (FDI) បានរួមចំណែកជម្រុញសេដ្ឋកិច្ចវៀតណាម។ ក្រុមហ៊ុនធំៗដូចជា Samsung, Amkor, Intel, Marvell... បានមានវត្តមាននៅទីនេះ បង្កើនភាពទាក់ទាញនៃទីផ្សារ ពង្រឹងតួនាទីរបស់វៀតណាមក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ពិភពលោក”៕

បកប្រែដោយ Duy Hoan