យោងតាមអ្នកជំនាញ ក្នុងបរិបទនៃការប្រែប្រួលអាកាសធាតុក្លាយជាបញ្ហាសកលបន្ទាន់ សេដ្ឋកិច្ចវិលជុំនាំមកនូវដំណោះស្រាយសម្រាប់បញ្ហាកង្វះធនធានធម្មជាតិ រួមចំណែកដល់ការគ្រប់គ្រងកាបូន និងជំរុញការអភិវឌ្ឍប្រកបដោយចីរភាព។
ដើម្បីពន្លឿនការផ្លាស់ប្តូរទៅជាខឿនសេដ្ឋកិច្ចវិលជុំ វៀតណាមចាំបាច់ត្រូវបញ្ចូលសេដ្ឋកិច្ចវិលជុំទៅក្នុងគោលនយោបាយ និងរួមបញ្ចូលគោលដៅដែលអាចវាស់វែងបាននៅក្នុងផែនទីបង្ហាញផ្លូវសេដ្ឋកិច្ចវិលជុំ។ លើសពីនេះ វៀតណាមត្រូវផ្តល់អាទិភាពដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចវិលជុំក្នុងឧស្សាហកម្មសំខាន់ៗដូចជា កសិកម្ម អេឡិចត្រូនិក ប្លាស្ទីក វាយនភណ្ឌ កាត់ដេរខោអាវ សម្ភារៈសំណង់។ល។ ជាពិសេស ជំរុញខឿនសេដ្ឋកិច្ចវិលជុំគឺជាការទទួលខុសត្រូវរបស់សង្គមទាំងមូល ដូច្នេះទាមទារឱ្យមានការចូលរួមពីប្រព័ន្ធនយោបាយទាំងមូល និងស្ថាប័ននីមួយៗ និងបុគ្គលនីមួយៗ៕
បកប្រែដោយ Huyen Trang
Type the code from the image