នេះគឺជាកន្លែងសម្រាប់ផលិតផ្នែកយន្តហោះមួយចំនួន របស់យន្តហោះ Boeing ៧៨៧ និង Boeing ៧៣៧ Max។ ថ្លែងក្នុងពិធីសម្ពោធ លោក Tran Chi Cuong អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុង Da Nang បានសង្កត់ធ្ងន់ថា នេះគឺជាគម្រោងទីពីរក្នុងវិស័យអាកាសចរណ៍និងអវកាសដែលត្រូវបានបណ្ដាក់ទុននៅក្នុងសួនបច្ចេកវិទ្យា Da Nang បន្ទាប់ពីគម្រោងរោងចក្រផលិតគ្រឿងបន្លាស់អាកាសចរណ៍ Sunshine របស់ក្រុមហ៊ុនចំកាត់ UAC វៀតណាម (សហរដ្ឋអាមេរិក)។

leftcenterrightdel
រោងចក្រផលិតគ្រឿងបន្លាស់អាកាសចរណ៍ KP Vina (រូបថត៖ VOV)

គម្រោងរោងចក្រផលិតគ្រឿងបន្លាស់អាកាសចរណ៍ KP Vina គឺជាគម្រោងដ៏សំខាន់មួយនៅក្នុងយុទ្ធសាស្ត្រអភិវឌ្ឍន៍ឧស្សាហកម្មបច្ចេកវិទ្យាខ្ពស់របស់ទីក្រុង Da Nang។ ទន្ទឹមនឹងនោះ គេរំពឹងថា ជាមួយនឹងបទពិសោធន៍ និងសមត្ថភាពផលិត រោងចក្រនេះនឹងមិនត្រឹមតែបង្កើនសមត្ថភាពផលិតគ្រឿងបន្លាស់អាកាសចរណ៍ប៉ុណ្ណោះទេ ថែមទាំងបង្កើតការងារជាច្រើន ជំរុញការអភិវឌ្ឍឧស្សាហកម្មបន្ទាប់បន្សំ បង្កើតមូលដ្ឋានគ្រឹះដំបូងសម្រាប់ការបង្កើតមណ្ឌលបច្ចេកវិទ្យាអាកាសចរណ៍-អវកាសនៅសួនបច្ចេកវិទ្យាខ្ពស់ Da Nang ផងដែរ៕

តាម vovworld.vn