បញ្ជាក់ពីការរួមវិភាគទាននៃអាណិកជនវៀតណាមក្នុងសហគមន៍ជនអន្តោប្រវេសន៍នៅសិង្ហបុរី
កប.អនឡាញ - នាពេលថ្មីៗនេះ នៅប្រទេសសិង្ហបុរី ក្រសួងធនធានមនុស្សរបស់សិង្ហបុរី សហការជាមួយទីភ្នាក់ងារ និងអង្គភាពដែលជំនួយពលករអន្តោប្រវេសន៍ បានរៀបចំពិធីអបអរសាទរទិវាពលករទេសន្តរប្រវេសន៍អន្តរជាតិឆ្នាំ២០២៤ នៅ Jurong Lake Gardens ដោយមានការចូលរួមពីពលករបរទេសរាប់ពាន់នាក់។ គណៈកម្មការទាក់ទងនៃសហគមន៍ជនវៀតណាមនៅសិង្ហបុរី បានចូលរួមពិធីបុណ្យដោយមានសកម្មភាពជាក់ស្តែងជាច្រើន។
នេះជាលើកទីបីហើយដែលគណៈកម្មការទាក់ទងនៃសហគមន៍ជនវៀតណាមនៅសិង្ហបុរីត្រូវបានគណៈកម្មាធិការរៀបចំ អញ្ជើញចូលរួមពិធីនេះ ដែលបង្ហាញពីការទទួលស្គាល់ជាវិជ្ជមានរបស់ទីភ្នាក់ងារសិង្ហបុរីចំពោះការរួមវិភាគទានរបស់សហគមន៍ជនវៀតណាមក្នុងវិស័យសេដ្ឋកិច្ច និងវប្បធម៌របស់ប្រទេសនេះ។
|
|
លោក Mai Phuoc Dung ឯកអគ្គរដ្ឋទូតវៀតណាម (ស្តាំ) និងគណៈកម្មការទាក់ទងនៃសហគមន៍ជនវៀតណាម ជូនអំណោយដល់ពលករបរទេសនៅសិង្ហបុរី (រូបថត៖ vnanet.vn) |
ទន្ទឹមនឹងស្តង់តាំងបង្ហាញនិងផ្សព្វផ្សាយវប្បធម៌ និងម្ហូបអាហាររបស់វៀតណាម គណៈកម្មការទាក់ទងនៃសហគមន៍ជនវៀតណាម ក៏មានការសម្ដែងសិល្បៈវប្បធម៌ រួមជាមួយនឹងការរៀបចំល្បែងប្រជាប្រិយ និងកម្មវិធីសំណួរចម្លើយអំពីវប្បធម៌វៀតណាមដើម្បីជួយពលករអន្តរជាតិយល់កាន់តែច្បាស់អំពីប្រទេស និងប្រជាជនវៀតណាម។ ទន្ទឹមនឹងនោះ គណៈកម្មការទាក់ទងក៏បានជូនអំណោយដល់កម្មករ និងពលករចំនួន ១,០០០ នាក់មកពីប្រទេសផ្សេងៗដែលមានវត្តមានក្នុងពិធីបុណ្យនេះ។
លោក Tan See Leng រដ្ឋមន្ត្រីក្រសួងធនធានមនុស្សរបស់សិង្ហបុរី បានទៅទស្សនាស្តង់របស់គណៈកម្មការទាក់ទងនៃសហគមន៍ជនវៀតណាម ហើយសម្តែងការចាប់អារម្មណ៍ និងថ្លែងអំណរគុណចំពោះការរួមចំណែករបស់សហគមន៍ជនវៀតណាមក្នុងពិធីបុណ្យអបអរសាទរទិវាពលករទេសន្តរប្រវេសន៍អន្តរជាតិ ក៏ដូចជាចំពោះសេដ្ឋកិច្ច និងវប្បធម៌របស់សិង្ហបុរី៕
បកប្រែដោយ Thuy Anh