leftcenterrightdel
លោកស្រី Phan Thi Thang អនុរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម ថ្លែងក្នុងកិច្ចប្រជុំ

ជាមួយនឹងការរំពឹងទុកជាច្រើន ក្នុងឆ្នាំ ២០២៥ ផ្នែកឧស្សាហកម្មនិងពាណិជ្ជកម្មខិតខំបង្កើនសន្ទស្សន៍ផលិតកម្មឧស្សាហកម្មប្រហែល ៩-១០% ។ អនុរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម លោកស្រី Phan Thi Thang បានឲ្យដឹងថា៖ “ឆ្នាំ ២០២៥ មានអត្ថន័យសំខាន់ពិសេសដែលជាឆ្នាំចុងក្រោយនៃការអនុវត្តរយៈពេល ៥ ឆ្នាំនៃការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ២០២១-២០២៥ សំដៅត្រៀមរៀបចំមូលដ្ឋានគ្រឹះ ធ្វើជាបុព្វហេតុសម្រាប់ប្រទេសទាំងមូលមានទំនុកចិត្តឈានចូលយុគសម័យថ្មី - ជាយុគសម័យឈានមុខ និងវិបុលភាពរបស់ប្រទេសជាតិ។ អនុវត្តន៍ការណែនាំរបស់រដ្ឋាភិបាល និងនាយករដ្ឋមន្ត្រីស្តីពីការកំណត់សេណារីយ៉ូកំណើន GDP សម្រាប់ឆ្នាំ ២០២៥ នៅកម្រិត ៨% ផ្នែកឧស្សាហកម្ម និងពាណិជ្ជកម្មបានពិនិត្យយ៉ាងសកម្មនិងបង្កើនសូចនាករកំណើនក្នុងវិស័យឧស្សាហកម្ម និងពាណិជ្ជកម្ម។ សន្ទស្សន៍ផលិតកម្មឧស្សាហកម្មខិតខំប្រឹងប្រែងឲ្យមានកំណើនប្រហែល ៩-១០% បើធៀបនឹងឆ្នាំ ២០២៤”។

ទន្ទឹមនឹងនោះ នៅឆ្នាំ២០២៥ ក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មនឹងបន្តអនុវត្តន៍ដោយសមកាលកម្មគោលនយោបាយគាំទ្រសហគ្រាសដែលរដ្ឋាភិបាលបានអនុម័ត តាមនោះដោះស្រាយការលំបាកនិងឧបសគ្គក្នុងសកម្មភាពផលិតកម្មនិងអាជីវកម្មរបស់សហគ្រាស ជាពិសេសវិស័យផលិតកម្មសំខាន់ៗដូចជា វាយ​នភណ្ឌកាត់ដេរ ស្បែកជើង រថយន្ត មេកានិចនិងដែកថែប៕

តាម vovworld.vn