ដាក់ពង្រាយកម្មវិធី Net Zero ក្នុងតំបន់ Nam Bo ខាងកើត
កប.អនឡាញ - នាថ្ងៃទី ២៨ ខែធ្នូ ក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា (MOST) បានសម្របសម្រួលជាមួយគណៈកម្មាធិការប្រជាជនខេត្ត Ba Ria-Vung Tau រៀបចំសិក្ខាសាលាវិទ្យាសាស្ត្រ ក្រោមប្រធានបទ “អនុវត្តកម្មវិធីវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ដើម្បីបម្រើគោលដៅសម្រេចបាននូវការបំភាយឧស្ម័នសូន្យសុទ្ធនៅវៀតណាមសម្រាប់តំបន់ Nam Bo ខាងកើត"។
ថ្មីៗនេះ ក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាវៀតណាម បានសម្របសម្រួលជាមួយទីភ្នាក់ងារ អង្គការ អ្នកជំនាញ និងអ្នកវិទ្យាសាស្ត្រ ដើម្បីបង្កើត និងផ្សព្វផ្សាយកម្មវិធីវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាជាតិ Net Zero ។ កម្មវិធីនេះនឹងអនុវត្តតព្រមៗគ្នាជាមួយកម្មវិធីវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាជាតិផ្សេងទៀត ដើម្បីលើកកម្ពស់ដំណោះស្រាយវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ជាពិសេសបច្ចេកវិទ្យាបៃតង និងបច្ចេកវិទ្យាកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់... សិក្ខាសាលានេះផ្តោតលើការពិភាក្សាខ្លឹមសារ ផែនការ និងទិសដៅអភិវឌ្ឍន៍កម្មវិធីវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា Net Zero សម្រាប់ខេត្តក្រុងនានានៃតំបន់ Nam Boខាងកើត ការផ្សព្វផ្សាយគោលនយោបាយពាក់ព័ន្ធ និងបទប្បញ្ញត្តិច្បាប់ស្តីពីការកាត់បន្ថយការប្រែប្រួលអាកាសធាតុ និងការបំភាយឧស្ម័នផ្ទះកញ្ចក់៕
បកប្រែដោយ Duy Hoan