កាលពីឆ្នាំមុន វិស័យភស្តុភារ និងបច្ចេកទេសនៃកងទ័ពជើងទឹកបានបញ្ចប់គ្រប់គោលដៅ និងភារកិច្ចនៃការងារភស្តុភារ និងបច្ចេកទេស កិច្ចការមួយចំនួនត្រូវបានបញ្ចប់យ៉ាងល្អឥតខ្ចោះ ដូចជា៖ ការធានាសុវត្ថិភាពនៃឃ្លាំង ធានាបានល្អនូវភស្តុភារនិងបច្ចេកទេសសម្រាប់លំហាត់ហ្វឹកហ្វឺន បញ្ចប់គម្រោងរយៈពេលមធ្យមចំនួន ២; ធានាសុវត្ថិភាពសម្រាប់នាវានានាចូលរួមសកម្មភាពកិច្ចការបរទេសយោធា និងការយាមល្បាតរួម។ល។

leftcenterrightdel
លោកឧត្តមនាវីទោ Tran Thanh Nghiem ចូលរួម និងដឹកនាំកិច្ចប្រជុំ

នៅក្នុងកិច្ចប្រជុំ ប្រតិភូនានាបានផ្តោតទៅលើការវាយតម្លៃ និងបញ្ជាក់ពីលទ្ធផលការងារដែលសម្រេចបាន ដោយបញ្ជាក់ពីដែនកំណត់ដែលនៅសេសសល់ និងលើកឡើងដំណោះស្រាយដើម្បីជំនះពុះពារនាពេលខាងមុខ។ ដូច្នោះហើយនៅឆ្នាំ ២០២៥ វិស័យភស្តុភារ និងបច្ចេកទេសរបស់កងទ័ពជើងទឹកកំណត់ភារកិច្ចសំខាន់គឺធានាភស្តុភារ និងបច្ចេកទេសសម្រាប់ការត្រៀមប្រយុទ្ធជាស្រេច និងការប្រយុទ្ធ; ផ្តោតលើការលើកកម្ពស់គុណភាពជីភាពរស់នៅរបស់កងទ័ព; រក្សាបានប្រសិទ្ធភាពនូវវិធីសាស្រ្តភស្តុភារជាទៀងទាត់។ ធានានូវបច្ចេកទេសល្អសម្រាប់កប៉ាល់ យានជំនិះ យន្តហោះដើម្បីបំពេញភារកិច្ចរបស់កងទ័ពជើងទឹក។ លើកកំពស់គុណភាពនៃការផ្តល់យោបល់ និងសំណើក្នុងការអនុវត្តការងារភស្តុភារ និងបច្ចេកទេស។

leftcenterrightdel
ប្រតិភូចូលរួមកិច្ចប្រជុំបូកសរុបលទ្ធផលការងារនៃវិស័យភស្តុភារ និងបច្ចេកទេសនៃកងទ័ពជើងទឹកវៀត​ណាម ឆ្នាំ ២០២៤

ថ្លែងនៅក្នុងកិច្ចប្រជុំ លោកឧត្តមនាវីទោ Tran Thanh Nghiem សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស មេបញ្ជាការកងទ័ពជើងទឹកបានស្នើឱ្យគណៈកម្មាធិការបក្ស មេបញ្ជាការ និងវិស័យភស្តុភារ និងបច្ចេកទេសរឹតបន្តឹងវិន័យ; កែសម្រួលក្របខ័ណ្ឌដើម្បីធានាឲ្យសមស្រប និងលទ្ធភាពបំពេញភារកិច្ច៕

បកប្រែដោយ Huyen Trang