leftcenterrightdel
វេជ្ជបណ្ឌិត និងគិលានុបដ្ឋាយិកានៅកោះ Truong Sa ថែទាំអ្នកជំងឺក្រោយការវះកាត់

គួរំលឹកថា នៅម៉ោងប្រហែល ១០ ព្រឹក ថ្ងៃទី ២៤ ខែធ្នូ ខណៈពេលកំពុងប្រកបរបបនេសាទក្នុងតំបន់សមុទ្រដែលមានចម្ងាយ ១២០ ម៉ាយ ភាគពាយព្យនៃកោះ Truong Sa លោក Nguyen Sang អាយុ ៥១ ឆ្នាំ នៅសង្កាត់ Tam Quang Nam ទីរួមខេត្ត Hoai Nhon ខេត្ត Binh Dinh ឈឺពោះខ្លាំង។ ជនរងគ្រោះត្រូវបានទូកនេសាទ BD 98683 TS ដឹកទៅគិលានដ្ឋានកោះ Truong Sa វេលាម៉ោង៩ និង៣០នាទី ថ្ងៃទី២៧ ធ្នូ ។

វេជ្ជបណ្ឌិត និងគិលានុបដ្ឋាយិកានគិលានដ្ឋានកោះ Truong Sa បានពិនិត្យ និងពិគ្រោះតាមប្រព័ន្ធអ៊ីនធឺណែត ជាមួយមន្ទីរពេទ្យយោធាលេខ ១៧៥ បានកំណត់ថា អ្នកជំងឺមានជំងឺរលាកខ្នែងពោះវៀនស្រួច ហើយត្រូវគ្រោងធ្វើការវះកាត់យកខ្នែងពោះវៀនចេញ។ ក្រោយការវះកាត់ជាង១ម៉ោង សុខភាពអ្នកជំងឺមានស្ថិរភាពជាបណ្ដោះអាសន្ន។

បកប្រែដោយ Duy Hoan