អគ្គស្នងការដ្ឋាននយោបាយបូកសរុបលទ្ធផលការងារឆ្នាំ២០២៤
កប.អនឡាញ - នាថ្ងៃទី ៣០ ខែធ្នូ នៅទីក្រុងហាណូយ អគ្គស្នងការដ្ឋាននយោបាយ បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ ២០២៤។ លោកឧត្តមសេនីយ៍ឯក Trinh Van Quyet លេខាគណៈកម្មាធិការមជ្ឈិមបក្ស សមាជិកអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សយោធាមជ្ឈិម ប្រធានអគ្គស្នងការនយោបាយនៃកងទ័ពប្រជាជនវៀតណាមបានដឹកនាំកិច្ចប្រជុំ។
របាយការណ៍ក្នុងអង្គប្រជុំបានបញ្ជាក់ថា ឆ្នាំ២០២៤ ទីភ្នាក់ងារអគ្គស្នងការដ្ឋាននយោបាយបានអនុវត្ត និងសម្រេចបាននូវខ្លឹមសារ កម្មវិធីនិងផែនការដែលបានកំណត់ ក្នុងនោះបានផ្តល់យោបល់ និងណែនាំការអនុវត្តព្រមៗគ្នានៃដំណោះស្រាយ បង្កើនគុណភាពនិងប្រសិទ្ធភាពនៃការអប់រំនយោបាយ និងការដឹកនាំសតិអារម្មណ៍ ផ្ដល់ព័ត៌មានទាន់ពេលវេលា តំរង់ទិសសតិអារម្មណ៍និងមតិសាធារណៈសម្រាប់ទាហានលើបញ្ហាស្មុគស្មាញ និងរសើប។ សហការយ៉ាងសកម្មក្នុងការរៀបចំពិធីបុណ្យធំៗរបស់ប្រទេស និងកងទ័ព ដែលក្នុងនោះ ខួបលើកទី ៧០ នៃជ័យជំនះ Dien Bien Phu និងខួបលើកទី ៨០ នៃការបង្កើតកងទ័ពប្រជាជនវៀតណាម និងខួបលើកទី ៣៥ នៃទិវាការពារជាតិដោយប្រជាជនទាំងមូល។ ការប្រឡងប្រណាំងនិងលើកសរសើរត្រូវបានអនុវត្តយ៉ាងតឹងរ៉ឹង។ ដឹកនាំការរៀបចំឱ្យបានល្អនូវមហាសន្និបាតប្រឡងប្រណាំង ប្ដេជ្ញាឈ្នះពីថ្នាក់មូលដ្ឋានរហូតដល់ថ្នាក់ក្រោមឱវាទក្រសួងការពារប្រទេសសម្រាប់ឆ្នាំ ២០១៩-២០២៤។
|
|
លោកឧត្តមសេនីយ៍ឯក Trinh Van Quyet ថ្លែងសុន្ទរកថាដឹកនាំកិច្ចប្រជុំ |
ក្នុងការងារកសាងទីភ្នាក់ងារអគ្គស្នងការដ្ឋាននយោបាយ បានត្រៀមរៀបចំយ៉ាងសកម្ម និងរៀបចំសកម្មភាពអបអរសាទរខួបលើកទី ៨០ នៃទិវាប្រពៃណីអគ្គស្នងការដ្ឋាននយោបាយនៃកងទ័ពប្រជាជនវៀតណាម ហើយសកម្មភាពជាច្រើនបានបន្សល់ទុកនូវចំណាប់អារម្មណ៍យ៉ាងជ្រាលជ្រៅ។ កម្មាភិបាល និងយុទ្ធជននៃអគ្គស្នងការដ្ឋាននយោបាយ សាមគ្គីភាព គោរពវិន័យកងទ័ព និងច្បាប់រដ្ឋ ទីភ្នាក់ងារអគ្គស្នងការដ្ឋាននយោបាយមានសុវត្ថិភាពជាដាច់ខាត...
ថ្លែងក្នុងកិច្ចប្រជុំ លោកឧត្តមសេនីយ៍ឯក Trinh Van Quyet បានសង្កត់ធ្ងន់លើលទ្ធផលដែលទីភ្នាក់ងារអគ្គស្នងការដ្ឋាននយោបាយសម្រេចបានក្នុងឆ្នាំ ២០២៤; ចំណុចខ្វះខាត ហើយស្នើឱ្យស្ថាប័ននិងអង្គភាពត្រូវជំនះពុះពារឱ្យបានឆាប់រហ័ស និងកំណត់ទិសដៅភារកិច្ចសំខាន់ៗក្នុងឆ្នាំ ២០២៥។
លោកឧត្តមសេនីយ៍ឯក Trinh Van Quyet បានស្នើថា នៅឆ្នាំ ២០២៥ ទីភ្នាក់ងារអគ្គស្នងការដ្ឋាននយោបាយបន្តដឹកនាំ លើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃការអប់រំនយោបាយ និងដឹកនាំសតិអារម្មណ៍ លើកកម្ពស់តួនាទីស្នូលរបស់កងកម្លាំងក្នុងការប្រយុទ្ធប្រឆាំងនឹងទស្សនៈខុសឆ្គង និងអរិភាព។ ផ្ដល់យោបល់និងដឹកនាំការរៀបចំសកម្មភាពពិធីបុណ្យសំខាន់ៗ និងព្រឹត្តិការណ៍នយោបាយសំខាន់ៗរបស់បក្ស ប្រទេសជាតិ និងកងទ័ព។
|
|
លោកឧត្តមសេនីយ៍ឯក Trinh Van Quyet ប្រគល់ទង់ដល់អង្គភាពដែលមានស្នាដៃល្អក្នុងការអនុវត្តភារកិច្ចឆ្នាំ ២០២៤ |
លោកឧត្តមសេនីយ៍ឯក Trinh Van Quyet សង្ឃឹមថា ក្នុងស្មារតីមោទនភាពក្នុងឱកាសរំលឹកខួបលើកទី ៨០ នៃទិវាប្រពៃណីអគ្គស្នងការដ្ឋាននយោបាយនៃកងទ័ពប្រជាជនវៀតណាម កម្មាភិបាលនិងបុគ្គលិកនីមួយៗក្នុងទីភ្នាក់ងារអគ្គស្នងការដ្ឋាននយោបាយនឹងលើកកំពស់ស្មារតីទទួលខុសត្រូវខ្ពស់ និងខិតខំប្រឹងប្រែង ភាពច្នៃប្រឌិត សាមគ្គីភាព រួបរួមគ្នា និងបំពេញភារកិច្ចដោយជោគជ័យក្នុងឆ្នាំ ២០២៥។
ក្នុងឱកាសត្រៀមចូលឆ្នាំថ្មីសកលឆ្នាំ ២០២៥ លោកឧត្តមសេនីយ៍ឯក Trinh Van Quyet បានផ្ញើសារជូនពរដល់កម្មាភិបាល និងបុគ្គលិកនិងយុទ្ធជនក្នុងទីភ្នាក់ងារអគ្គស្នងការដ្ឋាននយោបាយមានសុខភាពល្អបរិបូរ សុភមង្គល ជោគជ័យគ្រប់ភារកិច្ចក្នុងឆ្នាំថ្មី។
ក្នុងឱកាសនេះ ថ្នាក់ដឹកនាំនៃអគ្គស្នងការនយោបាយនៃកងទ័ពប្រជាជនវៀតណាម បានប្រគល់រង្វាន់ដល់អង្គភាពនិងបុគ្គលដែលមានស្នាដៃល្អក្នុងការអនុវត្តភារកិច្ច និងចលនាប្រឡងប្រណាំង ប្ដេជ្ញាឈ្នះក្នុងឆ្នាំ ២០២៤៕
បកប្រែដោយ Pham Diep