leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Vo Minh Luong អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសថ្លែងសុន្ទរកថាដឹកនាំកិច្ចប្រជុំ

តាងនាមគណៈកម្មាធិការបក្សយោធាមជ្ឈិម ក្រសួងការពារប្រទេស លោកឧត្តមសេនីយ៍ឯក Vo Minh Luong បានកត់សម្គាល់ និងលើកសរសើរចំពោះលទ្ធផលដែលយោធភូមិភាគទី៩ សម្រេចបានក្នុងឆ្នាំ២០២៤ ព្រមទាំងស្នើឱ្យគណៈម្មាធិការបក្សយោធភូមិភាគទី៩ យកចិត្តទុកដាក់ដឹកនាំការអនុវត្តឱ្យបានល្អនូវភារកិច្ចសំខាន់ៗមួយចំនួនដូចជា៖ ប្រកាន់ខ្ជាប់យ៉ាងស៊ីជម្រៅនូវសេចក្តីសម្រេចចិត្តរបស់គណៈកម្មាធិការបក្សយោធាមជ្ឈិម; ស្រាវជ្រាវ និងព្យាករណ៍ស្ថានការណ៍យ៉ាងត្រឹមត្រូវ ជាពិសេសនៅតាមខ្សែព្រំដែន សមុទ្រ កោះ និងអ៊ីនធឺណិត; ផ្តល់យោបល់ និងលើកសំណូមពរជូនគណៈកម្មាធិការបក្សយោធាមជ្ឈិម ក្រសួងការពារប្រទេស ដោះស្រាយស្ថានការណ៍ដោយជោគជ័យ ជៀសវាងភាពអសកម្ម និងការភ្ញាក់ផ្អើល; អនុវត្តកិច្ចការបរទេសការពារជាតិបានល្អជាមួយអង្គភាពនានានៃកងយោធពលខេមរភូមិន្ទ។ យោធភូមិភាគទី៩ ត្រូវលើកកំពស់គុណភាពនៃការហ្វឹកហាត់ដោយឥតឈប់ឈរ ធ្វើឱ្យមានរបកគំហើញក្នុងការលើកកម្ពស់គុណភាពនៃការហ្វឹកហាត់ និងលំហាត់សមយុទ្ធ។ល។

leftcenterrightdel
ទិដ្ឋភាពនៃកិច្ចប្រជុំ

ចំពោះភារកិច្ចនាពេលខាងមុខ លោកឧត្តមសេនីយ៍ឯក Vo Minh Luong បានស្នើឲ្យគណៈកម្មាធិការបក្សយោធភូមិភាគទី៩ យកចិត្តទុកដាក់លើការដឹកនាំ រក្សាកាតព្វកិច្ចឲ្យបានម៉ឺងម៉ាត់ និងត្រៀមប្រយុទ្ធជាស្រេចក្នុងឱកាសពិធីបុណ្យ និងបុណ្យចូលឆ្នាំថ្មី; រៀបចំការហ្វឹកហាត់ ព្យុហយាត្រាយោធា និងព្យុហយាត្រាដើម្បីរំលឹកខួបលើកទី ៥០ នៃការរំដោះភាគខាងត្បូង និងឯកភាពប្រទេសជាតិ។

រៀបចំឲ្យកងទ័ពទទួលនិទាឃរដូវ និងអំណរបុណ្យចូលឆ្នាំថ្មី ដោយធានាសុវត្ថិភាព និងសន្សំសំចៃ; រៀបចំបានល្អនូវសកម្មភាពសួរសុខទុក្ខ និងផ្តល់អំណោយដល់គ្រួសារទទួលរបបឧបត្ថម្ភគោលនយោបាយ និងអ្នកមានគុណូបការះក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ។ ដឹកនាំការសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយគណៈកម្មាធិការបក្ស អាជ្ញាធរ ស្ថាប័ន អង្គភាព និងមូលដ្ឋាននានា ដើម្បីបំពេញការងារបានល្អក្នុងការជ្រើសរើសប្រជាពលរដ្ឋ ដើម្បីបំពេញកាតព្វកិច្ចយោធា ដោយធានាបាននូវគុណភាព គោរពច្បាប់និងសុវត្ថិភាព៕

បកប្រែដោយ Huyen Trang