ក្នុងពិធីនេះ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានបំពាក់ផ្លាកសញ្ញាវីរភាពនៃកងកម្លាំងប្រដាប់អាវុធប្រជាជន ឡើងទង់ជ័យជំនះរបស់បញ្ជាការដ្ឋានទីក្រុងហូជីមិញ។ នេះជាលើកទី៣ ហើយដែលកងកម្លាំងប្រដាប់អាវុធទីក្រុងហូជីមិញមានកិត្តិយសទទួលបានកិត្តិនាមនេះ។

leftcenterrightdel
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បំពាក់ផ្លាកសញ្ញាវីរភាពនៃកងកម្លាំងប្រដាប់អាវុធប្រជាជន ឡើងទង់ជ័យជំនះរបស់បញ្ជាការដ្ឋានទីក្រុងហូជីមិញ

ថ្លែងនៅក្នុងពិធីនេះ តាងនាមថ្នាក់ដឹកនាំបក្ស និងរដ្ឋ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានលើកសរសើរ និងអបអរសាទរយ៉ាងកក់ក្តៅចំពោះកម្មាភិបាល និងយុទ្ធជននៃកងកម្លាំងប្រដាប់អាវុធទីក្រុងហូជីមិញ គណៈកម្មាធិការបក្ស អាជ្ញាធរ និងប្រជាជនទីក្រុងហូជីមិញ។ លោកនាយករដ្ឋមន្ត្រីបានស្នើឲ្យទីក្រុងហូជីមិញ និងកងកម្លាំងប្រដាប់អាវុធទីក្រុងហូជីមិញ បន្តពង្រឹងប្រសិទ្ធភាពនៃការដឹកនាំរបស់បក្ស និងតួនាទីគ្រប់គ្រងរបស់រដ្ឋក្នុងវិស័យយោធា និងការពារជាតិ កុំឲ្យមានភាពអសកម្មឬភ្ញាក់ផ្អើល។ ពង្រឹងការកសាងខឿនការពារជាតិដោយប្រជាជនទាំងមូល រួមជាមួយនឹងខឿនសន្តិសុខប្រជាជន និងប្រៀបទឹកចិត្តប្រជាជន។ បន្តអនុវត្តសេចក្តីសម្រេចចិត្តរបស់មជ្ឈិមស្តីពីការកសាងកងទ័ពចំណាន បង្រួម និងរឹងមាំ និងកសាងកម្លាំងការពារដ៏រឹងមាំនៅតំបន់ទីក្រុងហូជីមិញ។ អនុវត្តដោយព្រមៗគ្នានូវដំណោះស្រាយកសាងកងកម្លាំងប្រដាប់អាវុធក្នុងមូលដ្ឋានឱ្យរឹងមាំ។ លើកកំពស់គុណភាព និងប្រសិទ្ធភាពនៃការងារចលនាមហាជន។ អនុវត្តមុខងាររបស់កងទ័ពប្រយុទ្ធ កងទ័ពធ្វើការ និងកងទ័ពផលិតកម្មក្នុងលក្ខខណ្ឌថ្មី។

leftcenterrightdel
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ប្រគល់កិត្តិនាមវីរភាពនៃកងកម្លាំងប្រដាប់អាវុធប្រជាជន ជូនបញ្ជាការដ្ឋានទីក្រុងហូជីមិញ

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានសង្កត់ធ្ងន់ថា នាពេលខាងមុខ កងកម្លាំងប្រដាប់អាវុធទីក្រុងហូជីមិញត្រូវបន្តសាមគ្គី ឯកភាព រួមកម្លាំង និងប្តេជ្ញាចិត្តខិតខំប្រឹងប្រែងជាមួយគណៈកម្មាធិការបក្ស អាជ្ញាធរ កងទ័ព និងប្រជាជនទីក្រុង កសាងទីក្រុងដ៏រឹងមាំ អភិវឌ្ឍ សម្រេចបានជោគជ័យនូវរាល់គោលដៅ និងភារកិច្ចដែលបានកំណត់ រួមចំណែកនាំប្រទេសជាតិឆ្ពោះទៅកាន់យុគសម័យថ្មី យុគសម័យជឿនលឿនរបស់ប្រទេសជាតិ កសាងប្រទេសឱ្យរឹងមាំ រីកចម្រើន ស៊ីវិល័យ វិបុលភាព ប្រជាជនសម្បូរធូធារ និងសុភមង្គល៕

បកប្រែដោយ Huyen Trang