វៀតណាមអាចជាមជ្ឈមណ្ឌលផលិតកម្ម និងនាំចេញរបស់ប្រទេសកាណាដា
កប.អនឡាញ - នាពេលខាងមុខនឹងមានក្រុមហ៊ុនជាច្រើនរបស់កាណាដា មកប្រទេសវៀតណាម ហើយប្រើប្រាស់កន្លែងនេះជាមជ្ឈមណ្ឌលផលិតកម្ម និងអាចជាមជ្ឈមណ្ឌលកែច្នៃក្នុងវិស័យកសិ-ចំណីអាហារ។
នៅក្នុងយុទ្ធសាស្ត្រស្វែងរកទីផ្សាររបស់ខ្លួន កាណាដាបានជ្រើសរើសការលើកកម្ពស់សកម្មភាពផលិតកម្ម និងពាណិជ្ជកម្មនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។ យុទ្ធសាស្ត្រនេះកំពុងត្រូវបានអនុវត្តដោយទីភ្នាក់ងារអភិវឌ្ឍន៍ការនាំចេញកាណាដា (EDC) ក្នុងតំបន់អាស៊ីអាគ្នេយ៍ (អាស៊ាន) ជាពិសេសនៅក្នុងប្រទេសមួយចំនួនដែលមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី និងពហុភាគីជាមួយកាណាដា រួមទាំងវៀតណាមផងដែរ។
|
|
ការផលិត និងកែច្នៃដែកដោយក្រុមហ៊ុនវិនិយោគរបស់ប្រទេសកាណាដានៅមណ្ឌលឧស្សាហកម្ម Dong Xuyen ខេត្ត Ba Ria - Vung Tau (រូបថត៖ vnanet.vn) |
វៀតណាមជាប្រទេសមួយក្នុងចំណោមប្រទេសអាស៊ានមួយចំនួនដែលមានកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយ និងជឿនលឿន សម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP) ជាមួយកាណាដា ហើយជាពិសេសនោះ វៀតណាមកំពុងត្រូវបានចាត់ទុកថាជាកន្លែងដែលអាចទទួលបានការវិនិយោគលើការផលិតដើម្បីបន្តទៅកាន់ទីផ្សារផ្សេងទៀតរបស់កាណាដា។
ទីប្រឹក្សាពាណិជ្ជកម្មនៃស្ថានទូតវៀតណាមប្រចាំនៅកាណាដា លោកស្រី Tran Thu Quynh បានចែករំលែកថា កសិផលរបស់វៀតណាម និងកាណាដាមានការគាំទ្រគ្នាទៅវិញទៅមក មិនមានការប្រកួតប្រជែងដោយសារយើងមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាច្រើនជាមួយប្រទេសផ្សេងៗ ហើយជាពិសេសរវាងប្រទេសទាំងពីរដែលមានកិច្ចព្រមព្រៀង CPTPP។ នេះជាឱកាសសម្រាប់ធុរកិច្ចនៃប្រទេសទាំងពីរ រួមគ្នាធ្វើអាជីវកម្មលើគោលការណ៍នៃប្រភពកសិផល បង្កើនតម្លៃបន្ថែមនៃកសិផលសុទ្ធរបស់វៀតណាមនាពេលបច្ចុប្បន្ន។
ទន្ទឹមនឹងនោះ លោក Nathan Adrew Nelson នាយកក្រុមហ៊ុននវានុវត្តន៍ឥណ្ឌូ-ប៉ាស៊ីហ្វិក និងជាតំណាងវៀតណាមរបស់ EDC បានឲ្យដឹងថា នាពេលខាងមុខនឹងមានការកើនឡើងនៃក្រុមហ៊ុនកាណាដាចូលមកវៀតណាម ហើយប្រើប្រាស់កន្លែងនេះជាមជ្ឈមណ្ឌលផលិតកម្ម និងអាចជាមជ្ឈមណ្ឌលកែច្នៃក្នុងវិស័យកសិ-ចំណីអាហារសម្រាប់ការនាំចេញទៅប្រទេសទីបី៕
បកប្រែដោយ Huyen Trang