ទាក់ទាញអាជីវកម្ម និងធនធានមនុស្សបច្ចេកវិទ្យា

ក្នុងបរិបទនៃការប្រកួតប្រជែងដ៏ខ្លាំងក្លារវាងខឿនសេដ្ឋកិច្ចអភិវឌ្ឍន៍វិស័យ semiconductor វៀតណាមកំពុងលេចធ្លោជាគោលដៅទាក់ទាញសម្រាប់វិនិយោគិនក្នុងឧស្សាហកម្ម semiconductor។ សាជីវកម្ម NVIDIA  ជាសាជីវកម្មមានទុនធំជាងគេលើពិភពលោក បន្ទាប់ពីស្វែងយល់ទីផ្សារជាច្រើននៅតំបន់អាស៊ីអាគ្នេយ៍ និងជុំវិញពិភពលោកបានសម្រេចចិត្តផ្លាស់ទៅវិនិយោគនៅវៀតណាម។  ជាក់ស្ដែង NVIDIA បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយដៃគូមួយចំនួនលើការផ្លាស់ប្តូរខ្សែសង្វាក់ផលិតកម្មពីប្រទេសផ្សេងទៅកាន់ប្រទេសវៀតណាម ដោយអង្គភាពដំណើរការក្រាហ្វិក (GPUs) និងឧបករណ៍តភ្ជាប់ជាមួយនឹងការ​ប្តេជ្ញាចិត្តវិនិយោគពី ៤ ទៅ ៤.៥ ពាន់លានដុល្លារក្នុងរយៈពេល ៤ ឆ្នាំខាងមុខនៅ ៦ មូលដ្ឋាន។ នាថ្ងៃទី ៥ ខែធ្នូ កិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងរដ្ឋាភិបាលវៀតណាម និងសាជីវកម្ម NVIDIA បានចុះហត្ថលេខាដើម្បីបង្កើតមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍បញ្ញាសិប្បនិម្មិត (AI) និងមជ្ឈមណ្ឌលទិន្នន័យ AI នៅវៀតណាម។ កិច្ចព្រមព្រៀងនេះបានលើកកំពស់កិត្យានុភាពរបស់វៀតណាមក្នុងតំបន់និងពិភពលោក ហើយជាគោលដៅសម្រាប់បច្ចេកវិទ្យាខ្ពស់ បច្ចេកវិទ្យា semiconductor និង AI ។

អ្នកជំនាញបានសន្និដ្ឋានថា កិច្ចសហប្រតិបត្តិការជាមួយ NVIDIA មានផលប៉ះពាល់យ៉ាងខ្លាំង ដោយទាក់ទាញការយកចិត្ដទុកដាក់ពីអ្នកវិនិយោគបច្ចេកវិទ្យាខ្ពស់ផ្សេងទៀតនៅជុំវិញពិភពលោក ជាពិសេសក្នុងវិស័យ AI និង semiconductor ដែលវិនិយោគនៅវៀតណាម  ហើយទន្ទឹមនឹងនោះក៏ទាក់ទាញធនធានមនុស្សគុណភាពផ្នែកបច្ចេកវិទ្យា AI និង semiconductor ជាច្រើន។ ហើយជាកម្លាំងចលករសំខាន់ជួយវៀតណាមអភិវឌ្ឍន៍បច្ចេកវិទ្យានាពេលខាងមុខ។  សាជីវកម្មបច្ចេកវិទ្យាឈានមុខគេជាច្រើនដូចជា Qualcomm, LAM Research, Qorvo, AlChip ... បានមានគម្រោងផ្លាស់ប្តូរខ្សែសង្វាក់ផ្គត់ផ្គង់ទៅកាន់ប្រទេសវៀតណាម ដើម្បីអភិវឌ្ឍមជ្ឈមណ្ឌលស្រាវជ្រាវ ពង្រីកការវិនិយោគ ធ្វើអាជីវកម្ម និងផលិតកម្មនៅប្រទេសវៀតណាម។

leftcenterrightdel
ពិព័រណ៍ឧស្សាហកម្ម Semiconductor វៀតណាមឆ្នាំ ២០២៤ ទាក់ទាញដៃគូបច្ចេកវិទ្យាធំៗក្នុងវិស័យ semiconductor

ការពិតទៅ វៀតណាមកំពុងក្លាយជារោងចក្រធំមួយរបស់ពិភពលោក ជាមួយនឹងវត្តមានរបស់រោងចក្រឈានមុខគេជាច្រើន។ បច្ចុប្បន្នវៀតណាមមានគម្រោង FDI ចំនួន ១៧៤ នៅក្នុងវិស័យ semiconductor ដែលមានដើមទុនចុះបញ្ជីសរុបជិត ១១.៦ ពាន់លានដុល្លារអាមេរិក។ ទន្ទឹមនឹងនោះ ដោយមានចក្ខុវិស័យរយៈពេលវែង និងការគាំទ្រយ៉ាងខ្លាំងក្លាពីរដ្ឋាភិបាល សាជីវកម្មបច្ចេកវិទ្យាវៀតណាមជាច្រើនបានវិនិយោគក្នុងការស្រាវជ្រាវ និងអភិវឌ្ឍន៍ ក៏ដូចជាកិច្ចសហប្រតិបត្តិការអន្តរជាតិដើម្បីចាប់យកបច្ចេកវិទ្យាបន្ទះឈីបទំនើបៗ នាំវៀតណាមចូលទៅក្នុងខ្សែសង្វាក់តម្លៃសកលនៃឧស្សាហកម្ម semiconductor ។

ក្នុងការប្រកួតប្រឆេងនេះ សម្ព័ន្ធក្រុមហ៊ុនឧស្សាហកម្ម-ទូរគមនាគមន៍យោធា (Viettel) និង FPT គឺជាសាជីវកម្មវៀតណាមចំនួនពីរដែលត្រួសត្រាយផ្លូវ ហើយសម្រេចបានសមិទ្ធផលដំបូង។ FPT បានផ្តល់សេវាកម្មរចនា IC និងបានរចនាបន្ទះឈីប semiconductor ដោយជោគជ័យ។ ខណៈពេលដែលសម្ព័ន្ធក្រុមហ៊ុន Viettel បានផលិតបន្ទះឈីបសម្រាប់បម្រើឧបករណ៍ 5G ។ មិនត្រឹមតែរចនាប៉ុណ្ណោះទេ ជាមួយនឹងតួនាទីឈានមុខគេដែលដឹកនាំឧស្សាហកម្ម semiconductor របស់វៀតណាមឆ្ពោះទៅមុខប៉ុណ្ណោះទេ ថែមទាំង Viettel និង FPT ក៏តម្រង់ទិសការផលិតបន្ទះឈីប និងការវេចខ្ចប់បន្ទះឈីបនាពេលអនាគតផងដែរ។

អនាគតខាងមុខ

នៅឆ្នាំ ២០២៤ ឧស្សាហកម្ម semiconductor សកលនឹងបង្កើនល្បឿនយ៉ាងខ្លាំង ហើយសម្រេចបានជិត ៦០០ ពាន់លានដុល្លារ។ តាមការព្យាករណ៍ថា ទីផ្សារនេះបន្តកើនឡើងយ៉ាងខ្លាំងនៅពេលដែលតម្រូវការបន្ទះឈីបបម្រើ AI កើនឡើង។ ឧស្សាហកម្មរថយន្តអគ្គិសនីកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស និងក្លាយជានិន្នាការសកល។ ការគ្របដណ្តប់បណ្តាញ 5G បន្តបង្កើនតម្រូវការសម្រាប់បន្ទះឈីប។ ក្រៅពីនេះ នៅពេលដែលប្រទេសនានាបន្តបង្កើនការអនុវត្តបច្ចេកវិទ្យាទំនើបក្នុងវិស័យជាច្រើន ដូចជាការពង្រីកកម្មវិធី IoT ក្នុងទីក្រុងឆ្លាតវៃ ស្វ័យប្រវត្តិកម្មឧស្សាហកម្ម កសិកម្ម និងការថែទាំសុខភាព ក៏ដូចជាជំរុញតម្រូវការសម្រាប់ semiconductor ដូចជា microcontrollers ឧបករណ៍ចាប់សញ្ញា និងបន្ទះឈីបតភ្ជាប់ .. ដែលនឹងបង្កើតទីផ្សារ semiconductor ដ៏រស់រវើក និងរំពឹងទុក ។

ឧស្សាហកម្ម semiconductor បានលេចចេញដូចជាសសរស្តម្ភយុទ្ធសាស្ត្រមួយនៃសតវត្សរ៍ទី ២១ ។ ឧស្សាហកម្ម semiconductor មិនត្រឹមតែជាមូលដ្ឋានគ្រឹះសម្រាប់ឧបករណ៍បច្ចេកវិទ្យាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងដើរតួនាទីស្នូលនៅក្នុងខឿនសេដ្ឋកិច្ចឌីជីថលរបស់ប្រទេសនីមួយៗ។ យោងតាមរដ្ឋមន្ត្រីក្រសួងព័ត៌មាននិងសារគមនាគមន៍ លោក Nguyen Manh Hung ឲ្យដឹងថា ក្នុងការប្រកួតប្រឆេងដើម្បីធ្វើជាម្ចាស់ខ្សែសង្វាក់ផ្គត់ផ្គង់នៃឧស្សាហកម្ម semiconductor សារជីវកម្មបច្ចេកវិទ្យាធំសុទ្ធតែមានតម្រូវការបង្កើនគោលដៅបន្ថែមទៀត ហើយវៀតណាមគឺជាគោលដៅសុវត្ថិភាពសម្រាប់ឧស្សាហកម្ម semiconductor សកល។

ពន្យល់ពីភាពទាក់ទាញរបស់វៀតណាម រដ្ឋមន្ត្រីក្រសួងផែនការ និងវិនិយោគ លោក Nguyen Chi Dung បានឲ្យដឹងថា វៀតណាមមានធនធានមនុស្សគុណភាពខ្ពស់; ការវិនិយោគខ្លាំងនូវហេដ្ឋារចនាសម្ព័ន្ធ; យន្តការ និងគោលនយោបាយកាន់តែបើកចំហ ជាពិសេសការប្តេជ្ញាចិត្តនយោបាយខ្ពស់របស់ថ្នាក់ដឹកនាំបក្ស និងរដ្ឋ ជាពិសេសការយកចិត្តទុកដាក់ និងដឹកនាំរបស់នាយករដ្ឋមន្ត្រី។ នាពេលកន្លងមក វៀតណាមបានបង្កើតគណៈកម្មាធិការដឹកនាំជាតិសម្រាប់ការអភិវឌ្ឍន៍ឧស្សាហកម្ម semiconductor ដោយលោកនាយករដ្ឋមន្ត្រីធ្វើជាប្រធាន; ដាក់ចេញនូវកម្មវិធីអភិវឌ្ឍន៍ធនធានមនុស្ស និងយុទ្ធសាស្ត្រអភិវឌ្ឍន៍ឧស្សាហកម្ម Semiconductor... រដ្ឋាភិបាលក៏បានប្រកាសចេញ "យុទ្ធសាស្ត្រអភិវឌ្ឍន៍ឧស្សាហកម្ម Semiconductor វៀតណាមដល់ឆ្នាំ ២០៣០ និងចក្ខុវិស័យដល់ឆ្នាំ ២០៥០" ដោយកំណត់គោលដៅជាក់លាក់ជាច្រើន កសាងមូលដ្ឋានគ្រឹះដ៏រឹងមាំមួយសម្រាប់ឧស្សាហកម្ម semiconductor ក្នុងប្រទេស ឆ្ពោះទៅការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព និងការធ្វើសមាហរណកម្មយ៉ាងស៊ីជម្រៅទៅក្នុងសង្វាក់ផ្គត់ផ្គង់ពិភពលោក។ ដោយផ្អែកលើទិសដៅសំខាន់នេះ ក្រសួង ស្ថាប័ននានាកំពុងពន្លឿនការកែលម្អគុណភាពធនធានមនុស្ស ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ ប្រភពផ្គត់ផ្គង់ថាមពល និងកំណែទម្រង់រដ្ឋបាល ដើម្បីបង្កើនសមត្ថភាពប្រកួតប្រជែង និងបង្កើតលក្ខខណ្ឌសម្រាប់អាជីវកម្មក្នុងប្រទេស និងវិនិយោគិនបរទេសផលិត semiconductor នៅវៀតណាម។

វៀតណាមកំពុងប្រឈមមុខនឹងឱកាសដើម្បីចូលរួមយ៉ាងស៊ីជម្រៅក្នុងឧស្សាហកម្ម semiconductor ហើយបានបង្ហាញយ៉ាងច្បាស់នូវបំណងចង់ក្លាយជាតំណភ្ជាប់ក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ semiconductor សកលប៉ុណ្ណោះទេ ថែមទាំងមានបំណងកសាងប្រព័ន្ធអេកូឡូស៊ីឧស្សាហកម្ម semiconductor ទំនើប និងទាក់ទាញរបស់តំបន់ និងពិភពលោកផងដែរ។ ជួយវៀតណាមឱ្យអភិវឌ្ឍប្រកបដោយចីរភាពក្នុងវិស័យនេះ។ វៀតណាមបានមានលក្ខខណ្ឌគ្រប់គ្រាន់ដើម្បីត្រៀមខ្លួនស្វាគមន៍និងសហការជាមួយអាជីវកម្មនិងវិនិយោគិនមកពីជុំវិញពិភពលោកក្នុងវិស័យឧស្សាហកម្ម semiconductor៕

បកប្រែដោយ Thanh Cong