វាបានក្លាយជាទំនៀមទំលាប់ដែលរាល់ចុងឆ្នាំ កប៉ាល់ដឹកអំណោយបុណ្យតេតចេញទៅសមុទ្រ នាំនិទាឃរដូវជូនកម្មាភិបាល យុទ្ធជន និងប្រជាជននៅស្រុកកោះ ស្ថានីយ៍។ល។  នៅលើកប៉ាល់នីមួយៗ មិនត្រឹមតែមានអង្ករដំណើប ស្លឹកវេចនំអន្សម សាច់ជ្រូក ផ្កា ផ្លែឈើ ស្ករគ្រាប់ និងរបស់របរចាំបាច់ជាច្រើនងប៉ុណ្ណោះទេ ថែមទាំងក៏ជាក្តីស្រលាញ់របស់ប្រជាជននៅទូទាំងប្រទេស ផ្ញើជូនអ្នកដែលការពារសមុទ្រ និងកោះទាំងយប់ទាំងថ្ងៃ។

នាចុងសប្តាហ៍កន្លងមក នៅទីក្រុង Phu Quoc ខេត្ត Kien Giang បញ្ជាការដ្ឋានតំបន់លេខ៥ កងទ័ពជើងទឹកបានចាត់តាំងក្រុមការងារចុះសួរសុខទុក្ខ និងជូនពរឆ្នាំថ្មីដល់កងទ័ព និងប្រជាជននៅសមុទ្រភាគនិរតីក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណី ឆ្នាំ ២០២៥។ ឆ្នាំនេះ មានប្រតិភូជាង ២០០ នាក់មកពីខេត្ត Can Tho, Vinh Long, Binh Duong, An Giang, Soc Trang, Ca Mau អង្គភាពអាជីវកម្ម ... បាននាំយកអំណោយ និងទំនិញចំនួន ២២០ កញ្ចប់ជូនដល់កម្មាភិបាល យុទ្ធជន និងប្រជាជននៅលើកោះនានានៅទីក្រុង Phu Quoc, កោះ Hon Chuoi, កោះ Hon Khoai, Nam Du, កោះ Tho Chu និងកោះ Hon Doc ដែលមានទីតាំងនៅខេត្តចំនួនពីរគឺខេត្ត Kien Giang និងខេត្ត Ca Mau។ លោកវរសេនីយ៍ឯក Hoang Quoc Hoan អនុប្រធាននយោបាយនៃបញ្ជាការដ្ឋានតំបន់លេខ៥ កងទ័ពជើងទឹក បានឲ្យដឹងថា៖ “នេះគឺជាសកម្មភាពដ៏មានអត្ថន័យជ្រាលជ្រៅ ដើម្បីលើកទឹកចិត្តដល់កម្មាភិបាល យុទ្ធជន និងប្រជាជនដែលកំពុងបំពេញភារកិច្ច និងធ្វើការនៅតំបន់សមុទ្រភាគនិរតីនៃមាតុភូមិ ជួយដល់កម្មាភិបាល និងយុទ្ធជនស្ងប់ចិត្តក្នុងការបំពេញភារកិច្ចរបស់ពួកគេ”។

leftcenterrightdel
យុទ្ធជនដឹកជញ្ជូនដើមឃ្វិតឡើងកប៉ាល់ទៅកាន់ Truong Sa (រូបថត៖ vov.vn)

នាថ្ងៃទី ១ មករា នៅទីក្រុង Vung Tau កប៉ាល់ចំនួន ២ គ្រឿងដែលដឹកទំនិញ របស់របរប្រើប្រាស់ចាំបាច់ អំណោយបុណ្យតេត និងអំណោយពីដីគោកបានចាប់ផ្ដើមដំណើរទៅសួរសុខទុក្ខ និងជូនពរឆ្នាំថ្មីដល់ស្ថានីយ៍ DK1 ស្ថានីយ៍លេខ ៥៩០ កប៉ាល់កាតព្វកិច្ច និងភ្នាក់ងារគណបក្សនយោបាយនៃស្រុក Con Dao ខេត្ត Ba Ria - Vung Tau។ លោកវរសេនីយ៍ឯក Tran Manh Chien ប្រធាននយោបាយតំបន់លេខ២ កងទ័ពជើងទឹក បានចែករំលែកថា អំណោយរបស់បក្ស រដ្ឋ ក្រសួងការពារប្រទេស ប្រជាជនទូទាំងប្រទេស និងអាណិកជនវៀតណាមនៅឯបរទេស ឆ្ពោះទៅសមុទ្រ និងកោះ និយាយរួម និងយុទ្ធជននៃស្ថានីយ៍ DK1 និយាយដោយឡែក បានលើកទឹកចិត្ត ជន្នះពុះពារគ្រប់ឧបសគ្គ និងបំពេញភារកិច្ចការពារអធិបតេយ្យភាពសមុទ្រ និងកោះដ៏ពិសិដ្ឋនៃមាតុភូមិ។

ប៉ុន្មានថ្ងៃនេះ កប៉ាល់នៃតំបន់លេខ៤ កងទ័ពជើងទឹក កំពុងដឹកក្រុមការងារ និងទំនិញ និងអំណោយបុណ្យតេតទៅកាន់ស្រុកកោះ Truong Sa ខេត្ត Khanh Hoa។ កប៉ាល់ទាំងនេះមិនត្រឹមតែដឹកទំនិញ និងអំណោយបុណ្យតេតប៉ុណ្ណោះទេ ... ថែមទាំងនាំមកនូវមនោសញ្ចេតនាពីដីគោកដល់កម្មាភិបាល យុទ្ធជន និងប្រជាជនដែលកំពុងធ្វើការ និងរស់នៅនៅស្រុកកោះ Truong Sa ទៀតផង។ លោកវរសេនីយ៍ឯក Bui Van Ben ប្រធាននយោបាយតំបន់លេខ៤ កងទ័ពជើងទឹក បានចែករំលែកថា៖ “នេះពិតជាការលើកទឹកចិត្តខាងស្មារតីដ៏ធំធេងសម្រាប់កម្មាភិបាល យុទ្ធជន និងប្រជាជននៅស្រុកកោះ ដើម្បីឲ្យពួកគេបំពេញភារកិច្ចប្រកបដោយជោគជ័យ រក្សាយ៉ាងរឹងមាំនូវអធិបតេយ្យភាពសមុទ្រ និងកោះដ៏ពិសិដ្ឋនៃមាតុភូមិ។ យើងខ្ញុំសង្ឃឹមថា ការធ្វើដំណើរនេះនឹងក្លាយជាមេរៀនជាក់ស្តែងដ៏មានតម្លៃ ការបង្ហាញជាក់ស្តែងដ៏រស់រវើកនៃការលំបាក និងទំនួលខុសត្រូវដ៏អស្ចារ្យ ការលះបង់របស់កម្មាភិបាល យុទ្ធជននៃកងទ័ពជើងទឹក ចំពោះភារកិច្ចការពារអធិបតេយ្យភាពសមុទ្រ និងកោះនៃមាតុភូមិ”។

ឆ្លងកាត់រាប់រយម៉ាយល៍លើសមុទ្រដ៏លំបាក អំណោយបុណ្យតេត បានកំពុងមកដល់ Truong Sa និងកោះ ស្ថានីយ៍នានា ... ពាសពេញតំបន់សមុទ្រវៀតណាម។ អំណោយទាំងនេះបាននាំនិទាឃរដូវ រួមជាមួយនឹងក្តីស្រលាញ់ សេចក្តីជំនឿ និងអំណោយដ៏សាមញ្ញពីដីគោក ដើម្បីឲ្យកម្មាភិបាល យុទ្ធជន និងប្រជាជនដែលធ្វើការនៅទីនេះអំណរបុណ្យចូលឆ្នាំថ្មីប្រពៃណីយ៉ាងសម្បូរ និងកក់ក្តៅ៕

បកប្រែដោយ Huyen Trang