តាមរយៈកម្មវិធី តំបន់កងឆ្មាំសមុទ្រលេខ៣ បានផ្តល់អំណោយជិត ១២,៣០០ កញ្ចប់ ដើម្បីឧបត្ថម្ភដល់គ្រួសារទទួលរបបពីរដ្ឋ និងប្រជាជនដែលជួបការលំបាក ព្រមទាំងផ្តល់អាហារូបករណ៍ និងសម្ភារៈបរិក្ខារ សម្ភារៈសិក្សា និងកង់ដល់សិស្សានុសិស្សដែលជួបការលំបាក។ តំបន់កងឆ្មាំសមុទ្រលេខ៣ បានប្រគល់ទង់ជាតិជិត ៣ ម៉ឺនស្លឹក; អាវពោងចំនួន ៨៦៥ គ្រឿង; ទូដាក់ថ្នាំពេទ្យ និងថង់ថ្នាំពេទ្យចំនួន ២០០; ម៉ាសចំនួន ៤៥,០០០; សាងសង់ផ្ទះយុទ្ធមិត្តចំនួន ៦ ខ្នង ផ្ទះតបស្នងសងគុណចំនួន ៣ ខ្នង ផ្ទះមហាសាមគ្គីភាពចំនួន ៣ ខ្នង; ជួយទំនុកបម្រុងសិស្សចំនួន ១៩ នាក់ដែលជួបការលំបាក; រៀបចំការពិនិត្យសុខភាព និងចែកថ្នាំពេទ្យដោយឥតគិតថ្លៃដល់មនុស្សជាង ២៩០០ នាក់។ល។ តម្លៃអំណោយសរុបក្នុងសកម្មភាពរបស់កម្មវិធីគឺជាង ១៦.៥ ពាន់លានដុង។

leftcenterrightdel
រូបថតឧទាហរណ៍៖ គ្រូពេទ្យត្រួតពិនិត្យសុខភាពជូនអ្នកនេសាទ

ទន្ទឹមនឹងនោះ គណៈកម្មាធិការបក្ស បញ្ជាការដ្ឋានតំបន់កងឆ្មាំសមុទ្រលេខ៣ បានដឹកនាំ និងណែនាំស្ថាប័ន និងអង្គភាពនានា សម្របសម្រួលជាមួយគណៈកម្មាធិការបក្ស និងអាជ្ញាធរមូលដ្ឋានរៀបចំការឃោសនាចំនួន ៨៦ លើកជូនកម្មាភិបាល បក្ខជន សាធារណជន ម្ចាស់ទូកនេសាទ និងប្រជានេសាទប្រមាណជាង ៩៥,០០០ នាក់ នៅតំបន់ព្រំដែនសមុទ្រ  ព្រមទាំងចែកខិតប័ណ្ណជាង ១០ ម៉ឺនសន្លឹក; រៀបចំការប្រឡងចំនួន ២២ លើក ក្រោមប្រធានបទ “ខ្ញុំស្រលាញ់សមុទ្រ និងកោះមាតុភូមិរបស់ខ្ញុំ” ... រួមចំណែកលើកកម្ពស់ការយល់ដឹង និងការទទួលខុសត្រូវក្នុងការការពារអធិបតេយ្យភាពដែនសមុទ្រ និងកោះរបស់មាតុភូមិ៕

បកប្រែដោយ Huyen Trang