តាមគម្រោង ការប្រឡងនេះនឹងត្រូវបានរៀបចំនៅទូទាំងប្រទេស ក្នុងដំណាក់កាល ២០២៤-២០៣០ ដោយផ្តោតលើការរៀបចំនៅខេត្តក្រុងជាប់សមុទ្រសំខាន់ៗចំនួន២៨ ហើយចាប់ពីឆ្នាំ២០៣០ នឹងបន្ដរៀបចំនៅបណ្ដាមូលដ្ឋានគ្មានសមុទ្រ។

ការប្រឡងមានតួនាទីយ៉ាងសំខាន់សម្រាប់ការផ្សព្វផ្សាយ និងអប់រំអំពីសមុទ្រ កោះ ច្បាប់វៀតណាម និងច្បាប់អន្តរជាតិដល់ប្រជាជន ជាពិសេសគឺសិស្សនៅទូទាំងប្រទេស។ ការប្រឡងនឹងរួមចំណេកលើកកម្ពស់ការយល់ដឹង ការទទួលខុសត្រូវរបស់ប្រជាជន ពង្រីកតួនាទីរបស់គណៈកម្មាធិការបក្ស អាជ្ញាធរមូលដ្ឋានក្នុងការផ្សព្វផ្សាយ ការអប់រំអំពីសមុទ្រ កោះវៀតណាម តាមរយៈនោះ លើកកម្ពស់ចំណេះដឹង បង្កើនសេចក្តីស្នេហារជាតិ ក្ដីស្រឡាញ់សមុទ្រ កោះ។

leftcenterrightdel
ថ្នាក់ដឹកនាំកងឆ្មាំសមុទ្រតំបន់លេខ៣ ប្រគល់កង់ដល់សិស្សក្រីក្រក្នុងវគ្គផ្តាច់ព្រ័ត្រនៃការប្រឡង “ខ្ញុំស្រឡាញ់សមុទ្រ កោះនៃមាតុភូមិ” ឆ្នាំ២០២៤

បន្ទាប់ពីរយៈពេល ១០ ឆ្នាំអនុវត្ត (ពីឆ្នាំ២០១៣ ដល់ឆ្នាំ២០២៣) កងឆ្មាំសមុទ្របានរៀបចំដោយជោគជ័យនូវការប្រឡងចំនួន ១១១ នៅសាលាចំនួន ៣១៣ ក្នុងខេត្តក្រុងចំនួន ៣៤ ដោយមានការចូលរួមពីសិស្សចំនួន ២៤,៣០៣ នាក់។ ទន្ទឹមនឹងការប្រឡង ដោយទទួលជំនួយជាច្រើនពីសង្គម បញ្ជាការដ្ឋានកងឆ្មាំសមុទ្របានផ្តល់អាហារូបករណ៍ចំនួន ៤,៤៥២ ផ្ដល់កង់ចំនួន ១,៨៨៧ ប្រគល់អំណោយដល់គ្រួសារទទួលរបបគោលនយោបាយចំនួន ២,៦៨៨ គ្រួសារ ពិនិត្យ និងចែកថ្នាំពេទ្យដោយឥតគិតថ្លៃឲ្យប្រជាជនចំនួន ២,៦៧៣ នាក់។ល៕

បកប្រែដោយ Thuy Anh