នាថ្ងៃទី ១៩ ខែវិច្ឆិកា ម៉ោងក្នុងស្រុក នៅទីក្រុង Rio de Janeiro ប្រទេសប្រេស៊ីល កិច្ចប្រជុំកំពូលនៃបណ្តាប្រទេសដែលមានសេដ្ឋកិច្ចឈានមុខគេ និងកំពុងរីកចម្រើនរបស់ពិភពលោក - G20 បានបន្តប្រព្រឹត្តទៅជាមួយនឹងវគ្គពិភាក្សាស្តីពីការអភិវឌ្ឍប្រកបដោយចីរភាព និងការបំប្លែងថាមពល។ លោក Pham Minh Chinh នាយករដ្ឋមន្ត្រី វៀតណាមបានចូលរួម និងថ្លែងសុន្ទរកថា។

leftcenterrightdel
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានចូលរួមសម័យប្រជុំពិភាក្សាអំពីការអភិវឌ្ឍន៍និរន្តរភាព និងការផ្លាស់ប្តូរថាមពល និងពិធីបិទកិច្ចប្រជុំកំពូល G20 ឆ្នាំ ២០២៤ (រូបថត៖ VOV)

ក្នុងសុន្ទរកថា លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានអះអាងសារជាថ្មីអំពីគោលនយោបាយឥតងាករេរបស់វៀតណាមលើការអភិវឌ្ឍប្រកបដោយចីរភាព និងការប្តេជ្ញាចិត្តមិនលះបង់សុខុមាលភាព វឌ្ឍនភាព យុត្តិធម៌សង្គម ការពារបរិស្ថាន ដើម្បីកំណើនសេដ្ឋកិច្ចនោះទេ។

ដើម្បីរអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព  លោកនាយករដ្ឋមន្ត្រីបានចែករំលែកនូវសំណើចំនួន៣៖ ទី១ ផ្តោតលើការជំរុញការផ្លាស់ប្តូរសំខាន់ៗចំនួន០៣ គឺបរិវត្តកម្មឌីជីថល បរិវត្តកម្មបៃតង និងបរិវត្តកម្មថាមពល។ ជាពិសេស លោកនាយករដ្ឋមន្ត្រីបានស្នើថា G20 គួរតែត្រួសត្រាយផ្លូវក្នុងការតភ្ជាប់ធនធាន ចែករំលែកបទពិសោធន៍ ផ្ទេរបច្ចេកវិទ្យា ផ្តល់ជំនួយហិរញ្ញវត្ថុ លើកកំពស់សមត្ថភាព និងបង្កើតប្រព័ន្ធអេកូឡូស៊ីបើកចំហផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាសម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍ ។ ទីពីរ លោកនាយករដ្ឋមន្ត្រីសប្កត់ធ្ងន់លើការវិនិយោគលើមនុស្សដោយមានទស្សនៈប្រកាន់យកមនុស្សជាស្នូល ជាប្រធានបទ ជាគោលដៅ ជាកម្លាំងជំរុញ និជាធនធានដ៏សំខាន់បំផុតនៃការអភិវឌ្ឍន៍។ ទន្ទឹមនឹងនេះ  លោកនាយករដ្ឋមន្ត្រីផ្តោតលើវឌ្ឍនភាព សមធម៌ សន្តិសុខសង្គម និងការការពារបរិស្ថាន។ ជាចុងក្រោយ លោកនាយករដ្ឋមន្ត្រីបានអំពាវនាវឱ្យលើកកម្ពស់កិច្ចសហប្រតិបត្តិការហិរញ្ញវត្ថុប្រកបដោយភាពច្នៃប្រឌិត និងគំរូវិនិយោគប្រកបដោយប្រសិទ្ធភាព ជាពិសេសកិច្ចសហប្រតិបត្តិការសាធារណៈ និងឯកជន ដើម្បីដោះសោយ ប្រមូល និងប្រើប្រាស់ធនធានទាំងអស់ប្រកបដោយប្រសិទ្ធភាពសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព និងការបំប្លែងថាមពល។

leftcenterrightdel
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ថ្លែងមតិក្នុងសម័យប្រជុំពិភាក្សាអំពីការអភិវឌ្ឍន៍និរន្តរភាព និងការបំប្លែងថាមពល និងពិធីបិទកិច្ចប្រជុំកំពូល G20 ឆ្នាំ ២០២៤ (រូបថត៖ VOV)

ក្នុងឱកាសនេះ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ក៏បានប្រកាសទៅកាន់សន្និសីទថា វៀតណាមនឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលដៃគូសម្រាប់កំណើនបៃតង និងគោលដៅសកល (P4G) នៅខែមេសា ឆ្នាំក្រោយ។

ក្រោមការដឹកនាំរបស់ប្រធាន និងកិច្ចខិតខំប្រឹងប្រែងដើម្បីទុកការខ្វែងគំនិតគ្នា កិច្ចប្រជុំកំពូល G20 ឆ្នាំនេះ បានបិទ ដោយ​អនុម័តសេចក្តីថ្លែងការណ៍រួមរបស់សន្និសីទ ដែល​សង្កត់ធ្ងន់លើសារនៃសាមគ្គីភាពអន្តរជាតិ និងការលើកកម្ពស់ពហុនិយមរួមគ្នា រួមដៃគ្នាក្នុងការប្រយុទ្ធប្រឆាំងនឹងភាពក្រីក្រ និងលើកកម្ពស់ការអភិវឌ្ឍប្រកបដោយចីរភាព៕

បកប្រែដោយ Duy Hoan