យោងតាមកិច្ចព្រមព្រៀងនេះ ជារៀងរាល់ឆ្នាំ សមាគមការពារធម្មជាតិ និងបរិស្ថានទីក្រុងហូជីមិញនឹងឧបត្ថម្ភកូនឈើ និងសម្ភារៈកសិកម្មយ៉ាងច្រើនសម្រាប់តំបន់លេខ៤ កងទ័ពជើងទឹក ដើម្បីអនុវត្តកម្មវិធីដាំដើមឈើនៅប្រជុំកោះ Truong Sa  និងមូលដ្ឋានយោធា Cam Ranh។ គោលដៅនៃកម្មវិធីគឺដាំដើមឈើថ្មីជាង ១០០,០០០ ដើមក្នុងមួយឆ្នាំ ដោយខិតខំឲ្យឈានដល់ ១,៥ លានដើមនៅឆ្នាំ២០៣០។

leftcenterrightdel
ភាគីទាំងពីរចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការក្នុងការអនុវត្តកម្មវិធី

ក្នុងកម្មវិធីនោះ គណៈប្រតិភូទីក្រុងហូជីមិញក៏ទៅទស្សនា ផ្តល់អំណោយ និងលើកទឹកចិត្តដល់កម្មាភិបាល និងយុទ្ធជនដែលកំពុងបំពេញភារកិច្ចនៅស្រុកកោះ Truong Sa ហើយប្រគល់គម្រោងឧបត្ថម្ភ រួមមាន បណ្តុះកូនឈើ និងប្រព័ន្ធចម្រោះទឹក ដែលមានតម្លៃសរុប ២ ពាន់លានដុង ដល់តំបន់លេខ៤ នៃកងទ័ពជើងទឹក៕

បកប្រែដោយ Thuy Anh