សូមរំលឹកថា នៅវេលាម៉ោង ៧៖៣០ យប់ ថ្ងៃទី៦ ខែកក្កដា វៀតណាម MRCC បានទទួលព័ត៌មានថា ក្នុងដំណើរពីប្រទេសចិនទៅកាន់ប្រទេសសិង្ហបុរី នៅចម្ងាយ ៣០ ម៉ាយ ពីទីក្រុង Nha Trang ទៅប៉ែកខាងកើត ម្រាមដៃមួយនៅបាតដៃឆ្វេងរបស់នាវិកឈ្មោះ Liang Fengshan សញ្ជាតិចិន កើតឆ្នាំ១៩៨៧ នៃនាវា Xin Dan Yang ត្រូវបានកាត់ផ្ដាច់ចេញពីបាតដៃក្នុងអំឡុងពេលធ្វើការ។
វៀតណាម MRCC បានធ្វើការដោយផ្ទាល់ជាមួយនាវាដើម្បីធ្វើបច្ចុប្បន្នភាពស្ថានភាពបាតដៃអ្នកជំងឺ និងបញ្ជាឲ្យនាវា SAR លេខ២៧៣ ដែលប្រចាំការនៅ Nha Trang ទៅបំពេញភារកិច្ចភ្លាមៗ។ នាវា SAR លេខ២៧៣ បានចូលទៅជិតនាវា Xin Dan Yang យ៉ាងលឿន។ ក្រុមគ្រូពេទ្យរបស់វៀតណាម MRCC និងកងកម្លាំងផ្សេងទៀតបានសហការជាមួយកងទ័ពការពារព្រំដែនខេត្ត Khanh Hoa និងម្ចាស់នាវាជនរងគ្រោះ ដើម្បីទទួល ពិនិត្យ និងធ្វើរោគវិនិច្ឆ័យដំបូង។ នៅវេលាម៉ោង ១១៖៥០ នាទី យប់ ថ្ងៃដដែល នាវាចិនបានចូលចតនៅកំពង់ផែវៀតណាម MRCC តំបន់លេខ៤ ហើយបញ្ជូនអ្នកជំងឺទៅកាន់មន្ទីរពេទ្យពហុព្យាបាលខេត្ត Khanh Hoa ដើម្បីព្យាបាល៕
បកប្រែដោយ Thuy Anh
Type the code from the image