ការយាមល្បាតទ្វេភាគីដើម្បីធានាសន្តិសុខនៅខ្សែព្រំដែនខេត្ត Ha Tinh - ខេត្ត Khammuane
កប.អនឡាញ - ប៉ុស្តិ៍ការពារព្រំដែន Ban Giang (កងទ័ពការពារព្រំដែនខេត្ត Ha Tinh) និងកងអនុសេនាធំការពារព្រំដែនលេខ ៣១១ បញ្ជាការដ្ឋានយោធាខេត្ត Khammuane ប្រទេសឡាវ បានធ្វើការយាមល្បាតទ្វេភាគីដើម្បីផ្លាស់ប្តូរព័ត៌មានទាក់ទងនឹងព្រំដែន និងសន្តិសុខ សណ្តាប់ធ្នាប់នៅតាមខ្សែព្រំដែនរួមរវាងខេត្ត Ha Tinh និងខេត្ត Khammuane។
ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ៣ ខែកក្កដា ក្រុមយាមល្បាតទាំងពីរបានត្រួតពិនិត្យប្រព័ន្ធបង្គោលព្រំដែនគោក ផ្លាស់ប្តូរអំពីស្ថានភាពសន្តិសុខ និងសណ្តាប់ធ្នាប់នៅតំបន់ព្រំដែន។ នេះជាសកម្មភាពដ៏សំខាន់របស់ប៉ុស្តិ៍ការពារព្រំដែន Ban Giang និងកងអនុសេនាធំការពារព្រំដែនលេខ ៣១១ ដើម្បីរកឃើញភ្លាមៗនូវការរំលោភបំពានទៅលើបទប្បញ្ញត្តិនៅតំបន់ព្រំដែន ការពារអធិបតេយ្យភាពទឹកដី និងសន្តិសុខព្រំដែនរវាងប្រទេសទាំងពីរវៀតណាម-ឡាវ។
|
|
ភាគីទាំងពីរចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា និងប្រគល់កំណត់ហេតុបូកសរុបលទ្ធផលនៃការយាមល្បាតទ្វេភាគី |
កងកម្លាំងយាមល្បាតនៃភាគីទាំងពីរបានបោសសំអាតផ្លូវយាមល្បាតតាមព្រំដែន សម្អាតជុំវិញបង្គោលព្រំដែនជាតិ ចាប់ពីបង្គោលលេខ៥១០ ដល់បង្គោលលេខ៥១២ និងបង្គោល ៥១១/១ តាមខ្សែបន្ទាត់ព្រំដែននៃខេត្ត Ha Tinh និងខេត្ត Khammuane។
ក្នុងដំណើរការយាមល្បាត ភាគីទាំងពីរបានវាយតម្លៃថា ប្រព័ន្ធព្រំដែន និងបង្គោលព្រំដែនជាតិរក្សាបានភាពដូចដើម គ្មានសញ្ញានៃការរំលោភបំពានលើកិច្ចព្រមព្រៀង សន្ធិសញ្ញា និងបទប្បញ្ញត្តិព្រំដែន ឬសកម្មភាពខុសច្បាប់របស់ប្រទេសនីមួយៗទេ។ ក្នុងឱកាសនេះ ភាគីទាំងពីរបានចុះហត្ថលេខាលើកំណត់ហេតុបូកសរុបលទ្ធផលការល្បាត និងការគ្រប់គ្រងការពារព្រំដែន។
បកប្រែដោយ Thuy Anh