លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានអបអរសាទរចំពោះលោកវរសេនីយ៍ឯក Vongxay Inthakham ដែលបានបញ្ចប់អាណត្តិបេសកកម្មការទូតនៅវៀតណាមប្រកបដោយជោគជ័យ ព្រមទាំងវាយតម្លៃខ្ពស់ចំពោះការរួមចំណែករបស់លោកក្នុងការជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរនិយាយរួម និងកិច្ចសហប្រតិបត្តិការការពារជាតិទ្វេភាគីនិយាយដោយឡែក។ លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានសង្កត់ធ្ងន់លើទំនាក់ទំនងមិត្តភាព សាមគ្គីភាពពិសេស និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ វៀតណាម-ឡាវ។ លោកបានសម្តែងនូវការពេញចិត្តចំពោះលទ្ធផលនៃកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិវៀតណាម-ឡាវក្នុងរយៈពេលកន្លងមក។

leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien ជួបពិភាក្សាការងារជាមួយលោកវរសេនីយ៍ឯក Vongxay Inthakham

លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានអបអរសាទរចំពោះលោកវរសេនីយ៍ឯក Viengxay Soulivong ដែលបានតែងតាំងជាអនុព័ន្ធយោធាឡាវប្រចាំនៅវៀតណាម។ លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien សង្ឃឹមថា លោកវរសេនីយ៍ឯក Viengxay Soulivong នឹងពង្រីកលទ្ធផលដែលសម្រេចបាន សម្របសម្រួលយ៉ាងជិតស្និទ្ធដើម្បីអនុវត្តខ្លឹមសារនៃកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិទ្វេភាគីប្រកបដោយប្រសិទ្ធភាព ដោយផ្តោតលើការផ្លាស់ប្តូរគណៈប្រតិភូ និងយន្តការសហប្រតិបត្តិការ; ការបណ្តុះបណ្តាល; ការគ្រប់គ្រង និងការពារព្រំដែន; ការផ្សព្វផ្សាយអំពីទំនាក់ទំនងវៀតណាម-ឡាវ; បូកសរុបការអនុវត្តពិធីសារស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរវាងក្រសួងការពារជាតិនៃប្រទេសទាំងពីរដំណាក់កាល ២០២០-២០២៤ និងបង្កើតពិធីសារសម្រាប់ដំណាក់កាល ២០២៥-២០២៩ ជាមូលដ្ឋានសម្រាប់អនុវត្តកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិទ្វេភាគីនាពេលខាងមុខប្រកបដោយប្រសិទ្ធភាព។

leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien និងប្រតិភូ រួមជាមួយអនុព័ន្ធយោធាឡាវចាស់ និងថ្មី

លោកវរសេនីយ៍ឯក Vongxay Inthakham បានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំក្រសួងការពារប្រទេសវៀតណាម និងស្ថាប័នមានសមត្ថកិច្ចនៃក្រសួងការពារប្រទេសវៀតណាម ដែលបានយកចិត្តទុកដាក់ គាំទ្រ និងបង្កើតលក្ខខណ្ឌសម្រាប់លោកក្នុងការបំពេញអាណត្តិបេសកកម្មការទូតប្រកបដោយជោគជ័យ។ លោកបានសង្កត់ធ្ងន់ថា ក្នុងមុខតំណែងណាក៏ដោយ លោកនឹងបន្តរួមចំណែកយ៉ាងសកម្មក្នុងការជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរ និងកងទ័ពទាំងពីរឲ្យកាន់តែរីកចម្រើន និងរឹងមាំថែមទៀត។ រីឯលោកវរសេនីយ៍ឯក Viengxay Soulivong បានបញ្ជាក់ថា លោកនឹងពង្រីកលទ្ធផលដែលសម្រេចបាន សម្របសម្រួលយ៉ាងជិតស្និទ្ធ ដើម្បីអនុវត្តខ្លឹមសារនៃកិច្ចសហប្រតិបត្តិការការពារជាតិទ្វេភាគីប្រកបដោយប្រសិទ្ធភាព។ លោកវរសេនីយ៍ឯក Viengxay Soulivong សម្តែងនូវបំណងចង់ទទួលបានការយកចិត្តទុកដាក់ ការគាំទ្រ និងការបង្កើតលក្ខខណ្ឌពីថ្នាក់ដឹកនាំក្រសួងការពារប្រទេសវៀតណាម និងស្ថាប័នមានសមត្ថកិច្ចនៃក្រសួងការពារប្រទេសវៀតណាម ដើម្បីឲ្យលោកបំពេញអាណត្តិបេសកកម្មការទូតប្រកបដោយជោគជ័យ៕

បកប្រែដោយ Huyen Trang