ផ្តល់អាហារូបករណ៍ដល់កូននៃកម្មាភិបាល យុទ្ធជន និងអ្នកនេសាទ ដែលទទួលបានឧបត្ថម្ភពីតំបន់លេខ២ នៃកងទ័ពជើងទឹក
កប.អនឡាញ - នារសៀលថ្ងៃទី១៤ ខែកក្កដា នៅទីក្រុង Vung Tau ខេត្ត Ba Ria - Vung Tau វៀតណាម បញ្ជាការដ្ឋានតំបន់លេខ២ កងទ័ពជើងទឹក បានសហការជាមួយក្រុមហ៊ុន Ton Dong A រៀបចំកម្មវិធីជួបសំណេះសំណាល ផ្លាស់ប្តូរ និងផ្តល់អាហារូបករណ៍ដល់កូននៃកម្មាភិបាល យុទ្ធជន និងអ្នកនេសាទ ដែលទទួលបានការឧបត្ថម្ភពីតំបន់លេខ២ កងទ័ពជើងទឹកប្រជាជនវៀតណាម។
ក្នុងជំនួបនេះ អាហារូបករណ៍ចំនួន ១០០ ដែលមានតម្លៃសរុប ១០០ លានដុង ត្រូវបានប្រគល់ជូនដល់កុមារ។ នេះគឺជាសកម្មភាពដ៏មានអត្ថន័យ និងជាក់ស្តែងដែលបង្ហាញពីការយកចិត្តទុកដាក់របស់គណៈកម្មាធិការបក្សនៃតំបន់លេខ២ កងទ័ពជើងទឹក និងក្រុមហ៊ុន Ton Dong A ក្នុងបំណងលើកទឹកចិត្តកុមារដែលគ្រួសារមានស្ថានភាពលំបាក និងខិតខំប្រឹងប្រែងក្នុងការសិក្សា។ កម្មវិធីនេះបានចូលរួមចំណែកលើកទឹកចិត្តកុមារឲ្យបន្តការខិតខំប្រឹងប្រែង និងសម្រេចបានលទ្ធផលកាន់តែល្អក្នុងការសិក្សានាពេលខាងមុខ។
|
|
កូនចៅអ្នកនេសាទដែលឧបត្ថម្ភដោយតំបន់លេខ២ កងទ័ពជើងទឹក ទទួលអាហារូបករណ៍ |
ថ្លែងក្នុងកម្មវិធី លោកវរសេនីយ៍ឯក Tran Manh Chien ប្រធាននយោបាយតំបន់លេខ ២ កងទ័ពជើងទឹក បានថ្លែងអំណរគុណចំពោះការយកចិត្តទុកដាក់ ចែករំលែក និងជួយឧបត្ថម្ភទាំងខាងសម្ភារៈ និងស្មារតីរបស់ក្រុមហ៊ុន Ton Dong A។ នេះគឺជាការលើកទឹកចិត្តសម្រាប់កម្មាភិបាល និងយុទ្ធជនដែលកំពុងបំពេញភារកិច្ចការពារបូរណភាពទឹកដីដ៏ពិសិដ្ឋទាំងយប់ទាំងថ្ងៃ និងអ្នកនេសាទដែលមានស្ថានភាពលំបាកក្នុងការចេញទៅលំហសមុទ្រ។
ក្នុងឱកាសនេះផងដែរ មូលនិធិ Tam Tai Viet បានសហការជាមួយបញ្ជាការដ្ឋានតំបន់លេខ២ កងទ័ពជើងទឹក ផ្ដល់កញ្ចប់សុខុមាលភាពសង្គមដល់សកម្មភាពនៃកម្មវិធី “កងទ័ពជើងទឹកវៀតណាមជាទីពឹងសម្រាប់អ្នកនេសាទចេញទៅលំហសមុទ្រ” សកម្មភាព “កងទ័ពជើងទឹកឧបត្ថម្ភកូននៃអ្នកនេសាទ” ដោយមានថវិកាសរុប ៥០០ លានដុង៕
បកប្រែដោយ Thanh Cong