លើកកម្ពស់ប្រសិទ្ធភាពនៃកម្មវិធី "កងឆ្មាំសមុទ្ររួមដំណើរជាមួយអ្នកនេសាទ"
កប.អនឡាញ - នៅថ្ងៃទី ២៦ ខែមេសា បញ្ជាការដ្ឋានកងឆ្មាំសមុទ្រវៀតណាមបានរៀបចំសន្និសីទដកបទពិសោធន៍ក្នុងកម្មវិធីសម្របសម្រួលដើម្បីអនុវត្តការងារចលនាមហាជន "កងឆ្មាំសមុទ្ររួមដំណើរជាមួយអ្នកនេសាទ" ។
ចាប់ពីឆ្នាំ ២០១៩ ដល់បច្ចុប្បន្ន កងឆ្មាំសមុទ្របានប្រគល់អំណោយចំនួនជាង ៣៧,០០០ កញ្ចប់ ដល់គ្រួសារទទួលរបបឧបត្ថម្ភគោលនយោបាយ និងប្រជានេសាទមានជីវភាពរស់នៅជួបការលំបាក។ កងឆ្មាំសមុទ្រក៏បានផ្ដល់អាហារូបករណ៍ជិត ១១,០០០ ដល់សិស្សក្រីក្រដែលជំនះការលំបាកក្នុងការសិក្សា, ពិនិត្យសុខភាព និងផ្ដល់ថ្នាំពេទ្យដោយឥតគិតថ្លៃដល់មនុស្សជិត ៩,០០០ នាក់; ព្រមទាំងចែកខិតប័ណ្ណឃោសនាចំនួន ១៣៨,០០០ សន្លឹក និងប្រគល់ទង់ជាតិចំនួន ១៣៥,០០០ និងសម្ភារៈប្រើប្រាស់ជាក់ស្តែងជាច្រើនផងដែរ។ តម្លៃអំណោយសរុបគឺជាង ៦៧ ពាន់លានដុង ... ទន្ទឹមនឹងនោះ ការងារស្វែងរក និងជួយសង្គ្រោះអ្នកនេសាទនៅសមុទ្រត្រូវបានអនុវត្តយ៉ាងសកម្ម និងមានប្រសិទ្ធភាព ហើយត្រូវបានវាយតម្លៃខ្ពស់ដោយគណៈកម្មាធិការបក្ស អាជ្ញាធរមូលដ្ឋាន និងប្រជាជន។
នាពេលខាងមុខ បញ្ជាការដ្ឋានកងឆ្មាំសមុទ្រ នឹងបន្តសម្របសម្រួលជាមួយខេត្ត និងក្រុងជាប់មាត់សមុទ្រចំនួន ២៨ ដើម្បីអនុវត្តកម្មវិធីរួមដំណើរជាមួយអ្នកនេសាទប្រកបដោយប្រសិទ្ធភាព។ ទន្ទឹមនឹងនោះ បង្កើនការផ្លាស់ប្តូរព័ត៌មានអំពីសន្តិសុខ និងនយោបាយក្នុងតំបន់; ត្រៀមរៀបចំកងកម្លាំង និងមធ្យោបាយដើម្បីចូលរួមស្វែងរក និងជួយសង្គ្រោះ; សហការយ៉ាងសកម្ម និងជំរុញការទប់ស្កាត់បទល្មើសគ្រប់ប្រភេទនៅសមុទ្រ...៕
បកប្រែដោយ Pham Diep