ក្នុងជំនួបនេះ លោកឧត្តមសេនីយ៍ត្រី Le Quang Dao បានអះអាងថា ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ សកម្មភាពសហប្រតិបត្តិការរវាងកងឆ្មាំសមុទ្រវៀតណាម និងកងឆ្មាំសមុទ្រចិន ត្រូវបានបន្តជំរុញ ពង្រីក និងផ្លាស់ប្ដូរថ្មីទាំងទម្រង់ និងខ្លឹមសារអនុវត្ត។ ក្នុងស្មារតីនៃអនុស្សរណៈនៃការយោគយល់គ្នាស្ដីពីកិច្ចសហប្រតិបត្តិការដែលបានចុះហត្ថលេខាកាលពីខែមិថុនា ឆ្នាំ២០១៦ ភាគីទាំងពីរបានកសាងយន្តការសហប្រតិបត្តិការប្រចាំឆ្នាំ រួមមាន៖ សន្និសីទការងារកងឆ្មាំសមុទ្រវៀតណាម-ចិន ការយាមល្បាតរួមនៅក្នុងដែនទឹកដែលជាប់នឹងខ្សេបន្ទាត់កំណត់ព្រំដែនឈូងសមុទ្រតុងកឹង ជំនួបប្រាស្រ័យនាយទាហានវ័យក្មេង...

leftcenterrightdel
ទិដ្ឋភាពនៃជំនួប

ដោយជូនដំណឹងអំពីសកម្មភាពសហប្រតិបត្តិការនាពេលខាងមុខ លោកឧត្តមសេនីយ៍ត្រី Le Quang Dao បានឲ្យដឹងថា ភាគីទាំងពីរកំពុងត្រៀមរៀបចំយ៉ាងសកម្មសម្រាប់កម្មវិធីផ្លាស់ប្តូរកិច្ចការបក្ស និងកិច្ចការនយោបាយលើកទី១ រវាងកងឆ្មាំសមុទ្រវៀតណាម-កងឆ្មាំសមុទ្រចិន ការយាមល្បាតរួមក្នុងដែនទឹកដែលនៅជាប់នឹងខ្សេបន្ទាត់កំណត់ព្រំដែនឈូងសមុទ្រតុងកឹង លើកទី២ ក្នុងឆ្នាំ២០២៤ ជំនួបប្រាស្រ័យ “កងឆ្មាំសមុទ្រជាមួយមិត្ត” លើកទី២នៅទីក្រុងហាណូយ។

រីឯខ្លួនវិញ លោកវរសេនីយ៍ឯក Jiang Bo បានអះអាងថា ទំនាក់ទំនងសហប្រតិបត្តិការរវាងកងឆ្មាំសមុទ្រនៃប្រទេសទាំងពីរគឺជាចំណុចភ្លឺក្នុងទំនាក់ទំនងសហប្រតិបត្តិការលើវិស័យការពារជាតិវៀតណាម-ចិន។ ទន្ទឹមនឹងខ្លឹមសារសហប្រតិបត្តិការដែលមានស្រាប់ លោកវរសេនីយ៍ឯក Jiang Bo ចាត់ទុកថា កងឆ្មាំសមុទ្រវៀតណាម និងកងឆ្មាំសមុទ្រចិន អាចបង្កើនការបង្វឹកបង្ហាត់ និងការយាមល្បាតរួមនាពេលខាងមុខ៕

បកប្រែដោយ Thanh Cong