នៅថ្ងៃទី ១៥ ខែកញ្ញា នៅទីក្រុងម៉ាកាវ (ប្រទេសចិន) ការប្រកួតជើងឯកវូស៊ូ ប្រចាំអាស៊ីឆ្នាំ ២០២៤ បានប្រព្រឹត្តទៅវិញ្ញាសារប្រកួតប្រជែងចុងក្រោយ។ អ្នកប្រដាល់នៃក្រុមវូស៊ូរបស់វៀតណាមធ្វើបានល្អក្នុងវិសញ្ញាសារសមប្រយុទ្ធ ដោយដណ្ដើមបានមេដាយមាសចំនួន ៣ គ្រឿង ដោយកីឡាករ Dinh Van Tam (ប្រភេទទម្ងន់ ៥២ គីឡូក្រាម),កីឡាការិនី Nguyen Thi Ngoc Hien (ប្រភេទទម្ងន់ ៥៦ គីឡូក្រាម) និងកីឡាករ Hua Van Doan (ប្រភេទទម្ងន់ ៥៦ គីឡូក្រាម)

leftcenterrightdel
សមាជិកក្រុមវូស៊ូរបស់វៀតណាមក្នុងព្រឹត្តិការណ៍ Asian Wushu Championship ឆ្នាំ២០២៤ រូបថត៖ VINH PHAN

ការប្រកួតជើងឯកវូស៊ូប្រចាំអាស៊ីឆ្នាំ ២០២៤ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១២ ដល់ថ្ងៃទី ១៥ ខែកញ្ញា នៅទីក្រុងម៉ាកាវ (ប្រទេសចិន) ដោយប្រមូលផ្តុំអត្តពលិកឆ្នើមចំនួន ៣០០ នាក់មកពី ២០ ប្រទេស និងដែនដី។ ការដែលប្រភេទកីឡាវូស៊ូ ជាផ្នែកមួយនៃប្រព័ន្ធការប្រកួតកីឡាអាស៊ី គឺជាមូលដ្ឋានសម្រាប់ក្រុមកីឡាជាតិមានការវិនិយោគនៅក្នុងកីឡានេះ។

leftcenterrightdel
ចំណាត់ថ្នាក់មេដាយនៃការប្រកួតជើងឯកវូស៊ូអាស៊ីឆ្នាំ២០២៤

បកប្រែដោយ Duy Hoan