កម្មាភិបាល យុទ្ធជន នៃស្ថាប័ន អង្គភាពនានា បន្តរក្សាកម្លាំងនៅតាមមូលដ្ឋាន៖ Thai Nguyen, Bac Giang, Bac Kan, Cao Bang, Lang Son, Bac Ninh ដើម្បីគាំទ្រអាជ្ញាធរ និងប្រជាជនក្នុងតំបន់ជំនះផលវិបាក ដោះស្រាយឧប្បត្តិហេតុបរិស្ថាន និងរក្សាស្ថិរភាពជីវភាពរស់នៅរបស់ប្រជាជន។

leftcenterrightdel
 

leftcenterrightdel
កងកម្លាំងយោធាជម្នះផលវិបាកនៃព្យុះលេខ៣

* នាថ្ងៃដដែល បញ្ជាការដ្ឋានយោធភូមិភាគទី ២ បានបន្តចល័តកម្មាភិបាល យុទ្ធជន ជិត ១១.០០០ នាក់ (កងទ័ព និងកងជីវពល) និងរថយន្តចំនួន ២០៧ គ្រឿង ដើម្បីសម្របសម្រួលជាមួយកម្លាំងនានាដើម្បីរុករកជនរងគ្រោះដែលបាត់ខ្លួននៅឃុំ Lang Nu (ឃុំ Phuc Khanh ស្រុក Bao Yen ខេត្ត Lao Cai) និងជួយឧបត្ថម្ភប្រជាជនក្នុងខេត្ត៖ Phu Tho, Lao Cai, Yen Bai, Tuyen Quang, Son La, Vinh Phuc, Ha Giang, Lai Chau ជំនះផលវិបាកនៃគ្រោះធម្មជាតិ។ កម្លាំងនានា​បានរកឃើញសាកសពជនរងគ្រោះពីរនាក់ទៀតនៅ Lang Nu ។

* នាថ្ងៃទី ១៤ ខែកញ្ញា បញ្ជាការដ្ឋានយោធភូមិភាគទី ៣ បានបន្តចល័តកម្មាភិបាល យុទ្ធជនជិត ២ ម៉ឺននាក់ (កងទ័ព និងកងជីវពល) និងរថយមន្តចំនួន ២០៤ គ្រឿង ដើម្បីជួយប្រជាជនជំនះផលវិបាកនៃគ្រោះធម្មជាតិនៅតាមមូលដ្ឋាន៖ Quang Ninh, Hai Phong, Hai Duong, Thai Binh, Nam Dinh, Ninh Binh, Ha Nam, Hoa Binh, Hung Yen។

* នាថ្ងៃដដែល បញ្ជាការដ្ឋានរដ្ឋធានីហាណូយបានបន្តចល័តកម្មាភិបាលយុទ្ធជនជិត ៧៣០០ នាក់ (កងទ័ព និងកងជីវពល) និងរថយន្កចំនួន ៣៤៥ គ្រឿង ដើម្បីជួយដល់អាជ្ញាធរ និងប្រជាជនក្នុងសង្កាត់ទាំង ៨ នៃទីក្រុងហាណូយ ជំនះពុះពារលើផលវិបាកនៃគ្រោះធម្មជាតិ និងសម្អាតបរិស្ថាន។

បកប្រែដោយ Duy Hoan