លោកវរសេនីយ៍ឯក Tran Van Nam ប្រធាននយោបាយនៃកងនាវាលេខ១១ បានចែករំលែកថា ក្នុងក្របខ័ណ្ឌកម្មវិធី អ្នកនេសាទ និងតំណាងអង្គការនយោបាយ សង្គម និងគណៈកម្មាធិការបក្ស អាជ្ញាធរឃុំ ទីរួមស្រុករបស់ស្រុក Dien Chau បានស្ដាប់របាយការណ៍អំពីគោលនយោបាយនិងដំណោះស្រាយសម្រាប់បញ្ហានានានៅសមុទ្រខាងកើត បញ្ហាសន្តិសុខព្រំដែន សមុទ្រ និងកោះ ភ័ស្តតាងប្រវត្តិសាស្ត្រនិងមូលដ្ឋានគតិយុត្តិដ៏ពេញលេញដើម្បីអះអាងនូវអធិបតេយ្យភាពចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa រួមទាំងខ្លឹមសារមូលដ្ឋាននៃច្បាប់ស្ដីពីកងឆ្មាំសមុទ្រវៀតណាមឆ្នាំ២០១៨។ល។ អង្គភាពក៏ចលនាអ្នកនេសាទផ្តល់ព័ត៌មានស្តីពីសន្តិសុខ អធិបតេយ្យភាព និងសកម្មភាពនៃឧក្រិដ្ឋកម្មគ្រប់ប្រភេទនៅលើសមុទ្រនិងតំបន់ដែលគ្រប់គ្រងដោយអង្គភាព។

leftcenterrightdel
គណៈកម្មការរៀបចំកម្មវិធីប្រគល់អំណោយដល់សិស្សដែលមានលទ្ធផលល្អក្នុងឆ្នាំសិក្សា ២០២៣-២០២៤ នៅស្រុក Dien Chau ខេត្ត Nghe An

កម្មាភិបាលនិងយុទ្ធជននៃកងនាវាលេខ ១១ ក៏បានទៅផ្សព្វផ្សាយនៅលើនាវានេសាទជាង ១០០ គ្រឿងនៅតំបន់កំពង់ផែ Dien Ngoc (ស្រុក Dien Chau) ផ្សព្វផ្សាយអំពីស្ថានភាពនៅសមុទ្រកោះ និងច្បាប់ស្តីពីកងឆ្មាំសមុទ្រវៀតណាមដល់កម្មាភិបាលចំនួន ៣០០ នាក់ នៃការិយាល័យ ស្ថាប័ននិងឃុំក្នុងស្រុក និងទៅសួរសុខទុក្ខនិងប្រគល់អំណោយចំនួន ៤០ កញ្ចប់ដល់គ្រួសារទទួលរបបឧបត្ថម្ភគោលនយោបាយ អ្នកកាន់សាសនានិងអ្នកនេសាទដែលមានស្ថានភាពលំបាក ផ្តល់កង់ចំនួន១០ គ្រឿង និងអំណោយចំនួន ៩០ កញ្ចប់ដល់សិស្សក្រីក្រដែលមានលទ្ធផលសិក្សាល្អនៅស្រុក...

ថ្លែងក្នុងកម្មវិធីនេះ លោក Phan Thanh Doai អនុប្រធានគណៈចលនាមហាជននៃគណៈកម្មាធិការបក្សខេត្ត Nghe An បានឲ្យដឹងថា កម្មវិធី "កងឆ្មាំសមុទ្ររួមដំណើរជាមួយអ្នកនេសាទ" ដែលត្រូវបានរៀបចំនៅស្រុក Dien Chau គឺជាសកម្មភាពដ៏មានអត្ថន័យ និងជាក់ស្តែងរបស់កម្មាភិបាល និងយុទ្ធជននៃកងនាវាលេខ១១ និយាយដោយឡែក និងកងឆ្មាំសមុទ្រនិយាយរួម។ សកម្មភាពក្នុងក្របខ័ណ្ឌនៃកម្មវិធីនេះបង្ហាញពីប្រពៃណី "ផឹកនឹកដល់ប្រភពដើម" ព្រមទាំងពង្រីកសាមគ្គីភាពជួយគ្នាទៅវិញទៅមក ចែករំលែកដោយទាន់ពេលវេលាជាមួយប្រជាជនដែលមានស្ថានភាពលំបាក ជួយគាំទ្រនិងលើកទឹកចិត្តសិស្សឲ្យទៅសាលារៀន។ តាមរយៈនោះ ប្រជាជននិងកងកម្លាំងមានសមត្ថកិច្ចអនុវត្តល្អនូវគោលការណ៍និងមាគ៌ារបស់បក្ស គោលនយោបាយនិងច្បាប់របស់រដ្ឋ រួមចំណែករក្សាអធិបតេយ្យភាព សន្តិសុខសមុទ្រនិងកោះនៃមាតុភូមិ៕

បកប្រែដោយ Thuy Anh