នៅក្នុងសន្និសីទនេះ ថ្នាក់ដឹកនាំក្រសួង ស្ថាប័ន និងមូលដ្ឋាននានា បានពិនិត្យស្ថានភាព ការដឹកនាំ និងរៀបចំការបង្ការ និងឆ្លើយ​តបទៅនឹងគ្រោះមហន្តរាយធម្មជាតិ។ ទន្ទឹមនឹងនោះ ផ្តោតលើការពិភាក្សានិងដាក់ចេញភារកិច្ច និងដំណោះស្រាយដើម្បីជំនះផលវិបាកជាបន្ទាន់។

ថ្លែងក្នុងសន្និសីទ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានពាំនាំនូវការសួរសុខទុក្ខ និងរំលែកទុក្ខរបស់ការិយាល័យនយោបាយ និងគណៈលេខា​មជ្ឈិមបក្ស ព្រមទាំង​លោក To Lam អគ្គលេខាបក្ស និងជាប្រធានរដ្ឋ  និងថ្នាក់ដឹកនាំបក្ស និងរដ្ឋ  ជូន​ចំពោះ​បណ្ដាមូលដ្ឋាន ទីភ្នាក់ងារ និងអង្គភាព ជាពិសេសគ្រួសារដែលមានសាច់ញាតិស្លាប់ និងបាត់ខ្លួន ឬរងរបួសដោយ​​សារព្យុះលេខ ៣ ។

leftcenterrightdel
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh អញ្ជើញជាអធិបតីក្នុងសន្និសីទអចិន្ត្រៃយ៍រដ្ឋាភិបាល ជាមួយបណ្តាមូលដ្ឋានស្តីពីការជំនះផលវិបាកដោយព្យុះលេខ៣ (រូបថត៖ vnanet.vn)

លោកនាយករដ្ឋមន្ត្រី បានសម្តែងការសោកស្ដាយចំពោះការបាត់បង់ និងចូលរួមរំលែកទុក្ខចំពោះគ្រួសារដែលមានសាច់ញ្ញាត្ដិស្លាប់ និងបាត់ខ្លួន ហើយ​និងបង្ហាញ​ការសោកស្តាយ​ខ្លាំង​នៅ​ពេលដែល​បាន​ឃើញដំបូលផ្ទះ ភូមិ វាលស្រែ ស្រះត្រី ត្រូវបានបំផ្លាញដោយទឹកជំនន់។ លោកនាយករដ្ឋមន្ដ្រីសំដែងការដឹងគុណចំពោះគំរូល្អ កម្លាំងកងទ័ព នគរបាល សប្បុរសជន និង​ការគាំទ្រពីក្រសួង ស្ថាប័ន មូលដ្ឋាន និងមិត្តអន្តរជាតិ។

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានលើកសរសើរ និងថ្លែងអំណរគុណចំពោះក្រសួង ស្ថាប័ន មូលដ្ឋាន បណ្ដាកងកម្លាំង និងប្រជាជនបានខិតខំប្រឹងប្រែងទប់ទល់ ឆ្លើយតបនិងជំនះផលវិបាកដោយព្យុះ និងទឹកជំនន់។

ទាក់ទិននឹងការងារនាពេលខាងមុខ លោកនាយករដ្ឋមន្រី្តបានសង្កត់ធ្ងន់ថា៖ មិនទុកឲ្យប្រជាពលរដ្ឋណាខ្វះខាតស្បៀងអាហារ សម្លៀកបំពាក់ អត់ឃ្លាន   ទឹកស្អាត ឬ ទីជម្រក។ ជំនះជាបន្ទាន់ និងប្រកបដោយប្រសិទ្ធភាពនូវផលវិបាកដោយព្យុះលេខ៣; ស្តារផលិតកម្ម និងអាជីវកម្ម; គ្រប់គ្រងល្អនៃអតិផរណា ខិតខំសម្រេចបាននូវកំណើនសេដ្ឋកិច្ច ៧%; ស្ថិរភាពនយោបាយ សណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម ធានាសន្តិសុខ សុវត្ថិភាពសម្រាប់ប្រជាជន។ ជំរុញកិច្ចសហប្រតិបត្តិការអន្តរជាតិ រក្សាបរិយាកាសសន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍន៍...៕

បកប្រែដោយ Thanh Cong