អបអរសាទរពិធីបុណ្យសែនព្រះខែនៅកម្ពុជា
កប.អនឡាញ - នាល្ងាចថ្ងៃទី ១៧ ខែកញ្ញា ស្ថានទូតវៀតណាមប្រចាំនៅភ្នំពេញ កម្ពុជា បានរៀបចំកម្មវិធី “ពិធីបុណ្យសែនព្រះខែឱកាសជួបជុំគ្នា - តភ្ជាប់ដោយក្តីស្រលាញ់” សម្រាប់ក្មេងជំទង់ និងកុមារដែលជាកូនៗរបស់គ្រួសារកម្មាភិបាលការទូត និងស្ថាប័នមួយចំនួនអមស្ថានទូត និងអង្គភាពអាជីវកម្មមួយចំនួននៅក្នុងតំបន់។
ក្នុងបរិយាកាសដ៏កក់ក្ដៅ កុមារបានរាំ ច្រៀង និងលេងល្បែងប្រជាប្រិយយ៉ាងសប្បាយរីករាយ។ ពូ មីង និងឪពុកម្តាយបានផ្តល់អំណោយតូចៗគួរឱ្យចាប់អារម្មណ៍ជូនកុមារ។
ថ្លែងមតិនៅទីនេះ លោក Nguyen Huy Tang ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកម្ពុជា បានជូនពរកុមារ និងក្រុមគ្រួសារទទួលអំណរពិធីបុណ្យសែនព្រះខែយ៉ាងកក់ក្តៅសប្បាយរីករាយ ហើយសង្ឃឹមថាចៅៗចេះស្រលាញ់ឪពុកម្តាយ ខំប្រឹងប្រែងសិក្សារៀនសូត្រ នៅពេលធំដឹងក្តីចូលរួមកសាងមាតុភូមិវៀតណាមជាទីស្រឡាញ់។
|
|
លោកឯកអគ្គរដ្ឋទូត Nguyen Huy Tang ជូនអំណោយដល់កុមារ (រូបថត៖ Nguyen Hiep) |
ក្នុងរាត្រីពេញបូណ៌មី កម្មាភិបាល បុគ្គលិកស្ថានទូត និងក្មេងជំទង់ និងកុមារក៏បានចែករំលែក និងផ្ញើក្តីស្រលាញ់ទៅកាន់កុមារនៅស្រុកកំណើត ដែលកំពុងរួមគ្នាជាមួយឪពុកម្តាយ លោកគ្រូ អ្នកគ្រូ ពូ មីង ដើម្បីជំនះការលំបាក និងការបាត់បង់ដែលបណ្តាលមកពីព្យុះ និងទឹកជំនន់៕
បកប្រែដោយ Thanh Cong