ក្នុងឆ្នាំសិក្សាកន្លងមក សាលាបានផ្តោតលើការផ្លាស់ថ្មីនូវខ្លឹមសារ និងកម្មវិធីបណ្តុះបណ្តាល លើកកម្ពស់គុណភាពនៃការបង្រៀន និងរៀនភាសាបរទេស ការលត់ដំរាងកាយ និងជំនាញទន់សម្រាប់សិក្ខាកាម... ក្នុងឆ្នាំសិក្សាថ្មី សាលាបន្តអនុវត្តពាក្យស្លោក "គុណភាពនៃការបណ្តុះបណ្តាលរបស់សាលាគឺជាលទ្ធភាពត្រៀមខ្លួនប្រយុទ្ធរបស់អង្គភាព"។
*នារសៀលថ្ងៃទី១៧ ខែកញ្ញា សាលានាយទាហានបញ្ជូនសារបានបើកបវេសនកាលឆ្នាំសិក្សាថ្មី។ នៅក្នុងឆ្នាំសិក្សា ២០២៣-២០២៤ សាលាបានផ្តោតលើការអនុវត្តការធ្វើបរិវត្ដកម្មឌីជីថលក្នុងការអប់រំ និងបណ្ដុះបណ្ដាល អត្រាសិក្ខាកាមសម្រេចនិទ្ទេសគ្រាន់បើ និងពូកែជិត ៩២.៨% បំពេញតាមតម្រូវការបានយ៉ាងល្អនៅពេលបញ្ចប់ការសិក្សា។ គ្រូបង្រៀន ១០០% បំពេញតាមស្តង់ដារ។ នៅក្នុងឆ្នាំសិក្សាថ្មីនេះ សាលាកែសម្រួល និងបំពេញបន្ថែមនូវខ្លឹមសារនៃកម្មវិធីបណ្តុះបណ្តាល បំពេញតាមតម្រូវការបេសកកម្មនៃការបញ្ជូនសារ និងការហ្វឹកហ្វឺន និងការត្រៀមខ្លួនប្រយុទ្ធ។ ពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការជាមួយដៃគូក្នុងការស្រាវជ្រាវ ការអនុវត្តន៍និងការផ្ទេរវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា។
* អនុមហាវិទ្យាល័យភស្តុភារ ២ (អគ្គនាយកដ្ឋានភស្តុភារ) ទើបតែបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៤-២០២៥។ ជាលទ្ធផលនៃឆ្នាំសិក្សាកន្លងមក សិក្ខាកាម ១០០% បានបញ្ចប់ការសិក្សា ដែលក្នុងនោះ សិក្ខាកាមសម្រេចនិទ្ទេសគ្រាន់បើ និងពូកែ ៨៩.៧% ។ ក្នុងឆ្នាំសិក្សា ២០២៤-២០២៥ សាលាបានដាក់ចេញវិធានការជាច្រើន ដើម្បីលើកកំពស់គុណភាពអប់រំ និងបណ្តុះបណ្តាលកម្រិតអនុសមហាវិទ្យាល័យ កម្រិតមធ្យមសិក្សា ផ្នែកវេជ្ជសាស្ត្រ សម្ភារៈប្រើប្រាស់...; កំណត់គោលដៅសិក្ខាកាម ១០០% បញ្ចប់ការសិក្សា ក្នុងនោះសិក្ខាកាមសម្រេចនិទ្ទេសគ្រាន់បើ និងពូកែជាង ៨០% ព្រមទាំងគោរពវិន័យល្អផងដែរ។
បកប្រែដោយ Pham Diep
Type the code from the image