កូនចៅសហគមន៍ជនជាតិវៀតណាមនៅកម្ពុជាទទួលបុណ្យសែនព្រះខែក្នុងក្ដីសប្បាយរីករាយ
កប.អនឡាញ - នាថ្ងៃទី ១៦ កញ្ញា នៅសាលាបឋមសិក្សា Tan Tien (រាជធានីភ្នំពេញ) កុមារមានដើមកំណើតវៀតណាមនៅប្រទេសកម្ពុជា បានប្រមូលផ្តុំគ្នាដើម្បីអបអរសាទរពិធីបុណ្យសែនព្រះខែឆ្នាំ ២០២៤ ដោយសប្បាយរីករាយ។
អញ្ជើញចូលរួមមានតំណាងស្ថានទូតវៀតណាមប្រចាំនៅកម្ពុជា; ថ្នាក់ដឹកនាំសមាគមខ្មែរ-វៀតណាមនៅកម្ពុជា សមាគមខ្មែរ-វៀតណាមនៅរាជធានីភ្នំពេញ រួមជាមួយគណៈនាយកសាលាបឋមសិក្សា Tan Tien និងឪពុកម្តាយសិស្សបានមកចូលរួមអបអរសាទរជាមួយកុមារ។
នៅក្នុងកម្មវិធីនេះ ក្មេងជំទង់និងកុមារបានចូលរួមលេងល្បែងប្រជាប្រិយដ៏គួរឲ្យរំភើប និងស្វែងយល់អំពីអត្ថន័យនៃពិធីបុណ្យសែនព្រះខែ។ នេះក៏ជាឱកាសមួយសម្រាប់កុមារស្វែងយល់បន្ថែមទៀតអំពីវប្បធម៌ប្រពៃណីជាតិ និងជាឱកាសដើម្បីលើកតម្កើងតម្លៃគ្រួសារ និងសហគមន៍។
|
|
កម្មវិធីនេះបានទាក់ទាញកុមារនៃអាណិកជនវៀតណាមនៅកម្ពុជាចូលរួមយ៉ាងច្រើនកុះករ |
ថ្លែងក្នុងកម្មវិធី លោកស្រី Thach Thi Lan នាយិកាសាលាបឋមសិក្សា Tan Tien បានចែករំលែកថា៖ “ជារៀងរាល់ឆ្នាំ សាលាបានរៀបចំពិធីបុណ្យសែនព្រះខែ ប៉ុន្តែការរៀបចំមានលក្ខណៈសាមញ្ញ ព្រោះសម្ភារៈបរិក្ខារនៅមានខ្វះខាត... ថ្ងៃនេះយើងមានសាលប្រជុំសម្រាប់រៀបចំកម្មវិធីនេះ។ ថ្វីត្បិតតែសាលប្រជុំនេះនៅតូច ប៉ុន្តែនេះក៏ជាក្ដីមោទនភាព និងរួមចំណែកដល់ភាពសប្បាយរីករាយរបស់កុមារទាំងនេះ”។
ការរៀបចំពិធីបុណ្យសែនព្រះខែបានក្លាយជាសកម្មភាពវប្បធម៌ប្រចាំឆ្នាំ កម្មវិធីនេះមិនត្រឹមតែជួយកុមារទទួលពិធីសែនព្រះខែដ៏មានន័យ ថែមទាំងជួយឱ្យពួកគេយល់កាន់តែច្បាស់អំពីអត្ថន័យនៃទំនៀមទម្លាប់ និងសីលធម៌ល្អរបស់ជនជាតិវៀតណាម ហើយកាន់តែយល់អំពីទឹកដី និងមនុស្សវៀតណាម ព្រមទាំងរឹតបន្ដឹងថែមទៀតនូវទំនាក់ទំនងរវាងជំនាន់ក្រោយនៃប្រទេសទាំងពីរវៀតណាម និងកម្ពុជា៕
បកប្រែដោយ Pham Diep