ក្នុងក្របខ័ណ្ឌនៃសម័យប្រជុំលើកទី ៥៧ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ (UN) នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស នាថ្ងៃទី ១៣ ខែកញ្ញា លោកឯកអគ្គរដ្ឋទូត Mai Phan Dung ប្រធានស្ថានបេសកកម្មអចិន្ត្រៃយ៍របស់វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ តាងនាមឱ្យក្រុមស្នូល (រួមទាំងវៀតណាម បង់ក្លាដែស និងហ្វីលីពីន) បានថ្លែងនៅក្នុងសម័យសន្ទនាស្តីពីរបាយការណ៍របស់អគ្គលេខាធិការអង្គការសហប្រជាជាតិ ទាក់ទងនឹងផលប៉ះពាល់នៃការបាត់បង់ និងការខូចខាតដែលបណ្តាលមកពីការប្រែប្រួលអាកាសធាតុ និងការទទូលបានសិទ្ធមនុស្សយ៉ាងពេញលេញ។

leftcenterrightdel
លោកឯកអគ្គរដ្ឋទូត Mai Phan Dung ប្រធានបេសកកម្មតំណាងអចិន្ត្រៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ (UN) អង្គការពាណិជ្ជកម្មពិភពលោក និងអង្គការអន្តរជាតិផ្សេងទៀតនៅទីក្រុងហ្សឺណែវ (រូបថត៖ vnanet.vn)

លោកឯកអគ្គរដ្ឋទូត Mai Phan Dung បានអះអាងថា បម្រែបម្រួលអាកាសធាតុកំពុងបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ប៉ះពាល់ផ្ទាល់ដល់ការធានាសិទ្ធិមនុស្សជាមូលដ្ឋាន។ ព្រឹត្តិការណ៍ថ្មីៗដូចជាឥទ្ធិពលនៃព្យុះ Yagi ក្នុងប្រទេសវៀតណាម ហ្វីលីពីន និងចិន រួមជាមួយនឹងទឹកជំនន់នៅក្នុងប្រទេសបង់ក្លាដែស បង្ហាញយ៉ាងច្បាស់ពីការបំផ្លិចបំផ្លាញដ៏ធំដែលបណ្តាលមកពីអាកាសធាតុធ្ងន់ធ្ងរ។ លោកឯកអគ្គរដ្ឋទូតបានអំពាវនាវឱ្យសហគមន៍អន្តរជាតិបង្កើនធនធានហិរញ្ញវត្ថុជាបន្ទាន់ និងអនុវត្តដំណោះស្រាយផ្អែកលើសិទ្ធិមនុស្ស ដើម្បីទប់ទល់នឹងការខាតបង់ដែលបណ្តាលមកពីការប្រែប្រួលអាកាសធាតុ ដោយធានាថាគ្មាននរណាម្នាក់នៅពីក្រោយ ឡើយ។ លោកឯកអគ្គរដ្ឋទូតបានសង្កត់ធ្ងន់ថា កិច្ចសហប្រតិបត្តិការអន្តរជាតិ និងសាមគ្គីភាព គឺជាកត្តាសំខាន់ក្នុងការសម្រេចបាននូវគោលដៅទាំងនេះ។

សម័យប្រជុំទី ៥៧ នៃក្រុមប្រឹក្សាសិទ្ធិមនុស្ស ដែលបើកនៅថ្ងៃទី ៩ ខែកញ្ញា មានរយៈពេល ៥ សប្តាហ៍ គឺជាសម័យប្រជុំធម្មតាចុងក្រោយក្នុងឆ្នាំនេះ។

បកប្រែដោយ Duy Hoan