ទំនិញរួមមានឧបករណ៍ប្រើប្រាស់ក្នុងផ្ទះ ឧបករណ៍ជួសជុលផ្ទះ ឧបករណ៍ផ្ទះបាយ និងផលិផលអនាម័យផ្ទាល់ខ្លួន ដែលមានតម្លៃសរុបជាង ២៥៤០០០ ដុល្លារអាមេរិក ដែលបានផ្ទេរមកផ្គត់ផ្គង់ប្រជាជនខេត្ត Yen Bai និង Lao Cai ។

កន្លងមក ការដឹកជញ្ជូនទំនិញពីរលើកមុន ដែលមានទម្ងន់ ២១.៨ តោន រួមទាំងឧបករណ៍​ប្រើប្រាស់ក្នុងផ្ទះ ឧបករណ៍ផ្ទះបាយ និងផលិតផលអនាម័យផ្ទាល់ខ្លួន និងឧបករណ៍ជួសជុលផ្ទះត្រូវAHAប្រគល់ជូនតំណាងក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទ ដើម្បីជួយដល់ខេត្ត Yen Bai។

leftcenterrightdel
ទំនិញរួមមានឧបករណ៍ប្រើប្រាស់ក្នុងផ្ទះ ឧបករណ៍ជួសជុលផ្ទះ ឧបករណ៍ផ្ទះបាយ និងផលិផលអនាម័យផ្ទាល់ខ្លួន

នៅថ្ងៃទី ១៣ ខែកញ្ញា អង្គការសុខភាពពិភពលោក (WHO) បានដឹកជញ្ជូនជំនួយសង្គ្រោះបន្ទាន់នូវថ្នាំសម្លាប់មេរោគក្នុងទឹកចំនួន ១ លានគ្រាប់ និងធុងទឹកចំនួន ៥០០ ក្នុងគោលបំណងការពារសុខភាពរបស់ប្រជាជននៅក្នុងខេត្តដែលរងផលប៉ះពាល់ដោយព្យុះ Yagi ។ ជំនួយនេះនឹងជួយផ្តល់ទឹកស្អាតប្រហែល ១៥ លានលីត្រ ធានាបាននូវទឹកស្អាតប្រើប្រាស់ប្រកបដោយសុវត្ថិភាពសម្រាប់គ្រួសារ និងសម្រាប់ប្រើប្រាស់ក្នុងមន្ទីរពេទ្យនៃខេត្ត-ក្រុងចំនួន ៨ ដែលរងផលប៉ះពាល់ខ្លាំងជាងគេគឺ៖ Bac Giang, Cao Bang, Dien Bien, Lai Chau, Lao Cai, Phu Tho, Thai Nguyen និង Yen Bai។

នៅថ្ងៃទី១៣ ខែកញ្ញាផងដែរ កម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP) បានផ្តល់ឱ្យក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទ នូវឧបករណ៍ប្រើប្រាស់ក្នុងផ្ទះចំនួន ៧០០ ឈុត (មានសម្រាប់តម្រូវការរបស់ស្ត្រី និងជនពិការ) ដើម្បីគាំទ្រដល់សហគមន៍រងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយព្យុះ Yagi ក្នុងខេត្ត Yen Bai។ នេះជាការគាំទ្រដំបូងក្នុងកិច្ចខិតខំប្រឹងប្រែងរបស់ UNDP ក្នុងការជួយរដ្ឋាភិបាល និងប្រជាជនស្តារឡើងវិញ បន្ទាប់ពីព្យុះដ៏ខ្លាំងបំផុតវាយលុកប្រទេសវៀតណាមក្នុងរយៈពេល ៣ ទសវត្សរ៍កន្លងមកនេះ។ សម្ភារប្រើប្រាស់ក្នុងផ្ទះរួមមានរបស់របរដែលបានជ្រើសរើសយ៉ាងយកចិត្តទុកដាក់ដើម្បីជួយសម្រាលការលំបាកសម្រាប់ប្រជាជនដែលងាយរងគ្រោះបំផុតនៅ Yen Bai និងផ្តល់ជាឧបករណ៍ចាំបាច់ភ្លាមៗដល់អ្នកដែលបានបាត់បង់ទ្រព្យសម្បត្តិ ដើម្បីពួកគេអាចយកឈ្នះលើផលវិបាកនៃព្យុះ។ ឧបករណ៍ប្រើប្រាស់ក្នុងផ្ទះរួមមាន ធុងទឹក ស្បែកជើងកវែងកៅស៊ូ ភួយ ថ្នាំពេទ្យ ផ្លុំកញ្ចែ និងរបស់របរចាំបាច់ផ្សេងៗទៀត...

បកប្រែដោយ Duy Hoan