នាព្រឹកថ្ងៃទី ១៤ កញ្ញា នៅវិមានរដ្ឋសភា ទីក្រុងហាណូយ លោក Tran Thanh Man ប្រធានរដ្ឋសភាវៀតណាម បានទទួលជួប លោក Prabowo Subianto ប្រធានាធិបតីជាប់ឆ្នោតនៃសាធារណរដ្ឋឥណ្ឌូនេស៊ី ដែលកំពុងបំពេញទស្សនកិច្ចការងារនៅវៀតណាម។

leftcenterrightdel
ភាគីទាំងពីរបានឯកភាពលើតម្រូវការរក្សាសាមគ្គីភាព ជំហររួម និងលទ្ធផលអាស៊ាន (រូប​ថត៖ vnanet.vn)

នៅក្នុងជំនួបនេះ លោក Tran Thanh Man និងលោក Prabowo Subianto បានអះអាងថា ជានិច្ចកាលវាយតំលៃខ្ពស់ និងមានបំណងចង់ពង្រឹងទំនាក់ទំនងដៃគូយុទ្ធសាស្ត្រវៀតណាម - ឥណ្ឌូណេស៊ី ឲ្យកាន់តែស៊ីជម្រៅ ឆ្ពោះទៅរកការដំឡើងទំនាក់ទំនងប្រទេសទាំងពីរទៅជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។

អំពីកិច្ចសហប្រតិបត្តិការរដ្ឋសភា/សភានៃប្រទេសទាំងពីរនាពេលខាងមុខ ថ្នាក់ដឹកនាំទាំងពីរបានចាត់ទុកថា ស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទាំងពីរត្រូវពង្រឹងទំនាក់ទំនងសហប្រតិបត្តិការតាមទិសដៅ៖ បង្កើនការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់នៃថ្នាក់ដឹកនាំប្រទេសទាំងពីរ; ចែករំលែកបទពិសោធន៍រវាងគណៈកម្មាធិការជំនាញរបស់រដ្ឋសភា បណ្តាក្រុមសាជិកសភាមិត្តភាព សមាជិកសភាជាស្ត្រី និងសមាជិកសភាវ័យក្មេង ជាពិសេសក្នុងការកសាងច្បាប់លើបញ្ហាសកលលោក ដូចជា ការធ្វើបរិវត្តកម្មឌីជីថល កំណើនបៃតង ការធ្វើបរិវត្តកម្មថាមពល ការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ...

ទន្ទឹមនឹងនោះ ចាំបាច់ត្រូវសម្របសម្រួល និងត្រួតពិនិត្យប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងប្រទេសទាំងពីរសម្រួលកិច្ចសហប្រតិបត្តិការទ្វេភាគីឲ្យបានទូលំទូលាយ រួមទាំងសេដ្ឋកិច្ច មូលដ្ឋាន ការតភ្ជាប់អាជីវកម្ម និងការផ្លាស់ប្តូរប្រជាជន និងប្រជាជន កិច្ចសហប្រតិបត្តិការជិតស្និទ្ធនៅវេទិកាសភាពហុភាគី៕

បកប្រែដោយ Duy Hoan