លោក Oudet Souvannavong និងប្រធាន ASEAN BAC នៃបណ្តាប្រទេសអាស៊ានបានចែករំលែកជាមួយការបាត់បង់ទាំងអាយុជីវិត និងទ្រព្យសម្បត្តិរបស់ប្រទេសវៀតណាមដែលបណ្តាលមកពីព្យុះ Yagi និងទឹកជំនន់ក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ ហើយអបអរសាទរចំពោះសមិទ្ធផលដែលវៀតណាមសម្រេចបានក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមក្នុងប៉ុន្មានឆ្នាំកន្លងនេះ។ លោក Oudet Souvannavong និងបណ្ដាប្រធាន ASEAN BAC វាយតំលៃខ្ពស់ចំពោះតួនាទីរបស់វៀតណាមក្នុងការរួមចំណែកកសាងអាស៊ានដែលមានភាពខ្លួនទីពឹងខ្លួន និងស្អិតរមួត។

leftcenterrightdel
លោក Pham Minh Chinh ទទួលជួបគណៈប្រតិភូបណ្ដាប្រធានក្រុមប្រឹក្សាផ្ដល់យោបល់ធុរកិច្ចអាស៊ាន (ASEAN BAC) (រូបថត៖ vnanet.vn)

លោក Pham Minh Chinh បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះបណ្ដាប្រធាន ASEAN BAC ដែលបានចែករំលែក និងរួមចំណែកដល់វៀតណាមក្នុងការជម្នះផលវិបាកដែលបណ្តាលមកពីព្យុះ Yagi និងទឹកជំនន់។ លោក Pham Minh Chinh បានអបអរសាទរចំពោះជោគជ័យនៃកិច្ចប្រជុំ ASEAN BAC លើកទី ១០១ ហើយសង្ឃឹមថា អាទិភាពដែលក្រុមប្រឹក្សាលើកឡើងនឹងរួមចំណែកក្នុងជម្រុញដំណើរការផ្លាស់ប្ដូរថ្មី ធ្វើឲ្យសុក្រិតនូវគោលនយោបាយ បង្កើតលក្ខណៈងាយស្រួលសម្រាប់ពាណិជ្ជកម្ម និងការវិនិយោគ ការធ្វើបរិវត្តកម្មឌីជីថល និងការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាប័ន្នរបស់អាស៊ាន។

យោងតាមលោក Pham Minh Chinh រដ្ឋាភិបាលនៃបណ្ដាប្រទេសអាស៊ានតែងតែចាត់ទុកធុរកិច្ចជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចអាស៊ាន ដែលជាមូលដ្ឋានគ្រឹះសម្រាប់កំណើនសេដ្ឋកិច្ចប្រកបដោយនិរន្តរភាពក្នុងរយៈពេលវែងនៃតំបន់។ ក្នុងតួនាទីស្ថាបនា រដ្ឋាភិបាលនៃបណ្តាប្រទេសអាស៊ានតែងតែរួមដំណើរ គាំទ្រ និងបង្កើតលក្ខខណ្ឌអំណោយផលជាអតិបរមា​សម្រាប់សហគមន៍ធុរកិច្ច និងធុរជនក្នុងការអភិវឌ្ឍ។

លោក Pham Minh Chinh បានឲ្យដឹងថា លោកនឹងអំពាវនាវថ្នាក់ដឹកនាំនៃបណ្តាប្រទេសអាស៊ានចេញគោលនយោបាយអនុគ្រោះសម្រាប់ធុរកិច្ចនៃបណ្តាប្រទេសអាស៊ាន។ លោកសង្ឃឹម និងជឿជាក់ថា ធុរកិច្ចនឹងផ្លាស់ប្តូរគំនិត និងរបៀបធ្វើ និងកៀងគរធនធានសម្រាប់ការអភិវឌ្ឍរួម ជាពិសេសការពង្រីកសាមគ្គីភាព និងឯកភាពគ្នាក្នុង ASEAN BAC ដើម្បីសេចក្តីប្រាថ្នាកសាងអាស៊ានប្រកបដោយសាមគ្គីភាព និងឯកភាពគ្នា៕

បកប្រែដោយ Thuy Anh