នៅក្នុងកិច្ចពិភាក្សា និងជំនួបសវនាការទាំងឡាយ ភាគីអាល្លឺម៉ង់ បានសម្តែងនូវការចូលរួមរំលែកទុក្ខយ៉ាងជ្រាលជ្រៅជូនថ្នាក់ដឹកនាំ និងប្រជាជនវៀតណាមចំពោះការខូចខាតដែលបណ្តាលមកពីព្យុះទីហ្វុង Yagi។

leftcenterrightdel
លោក Nguyen Xuan Thang និងគណៈប្រតិភូបក្សកុម្មុយនិស្តវៀតណាម ថតរូបអនុស្សាវរីយ៍ជាមួយប្រធានក្រុមសមាជិកសភានៃគណបក្ស SPD (រូបថត៖ vnanet.vn)

ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះកិច្ចសន្ទនាលើកទី៩ រវាងបក្សទាំងពីរ ហើយអះអាងថា នេះជាព្រឹត្តិការណ៍ដ៏សំខាន់ ដែលបង្កើតកម្លាំងចលករថ្មី ចូលរួមចំណែកជម្រុញឲ្យកាន់តែស៊ីជម្រៅនូវទំនាក់ទំនងរវាងបក្សទាំងពីរ និងទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្ររវាងប្រទេសទាំងពីរ។ ភាគីទាំងពីរបានឯកភាពបន្តយន្តការសន្ទនារបស់បក្ស បង្កើនកិច្ចសហប្រតិបត្តិក្នុងការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាប័ន្ន ការទប់ទល់ទៅនឹងការប្រែប្រួលអាកាសធាតុ និងអភិវឌ្ឍន៍ឧស្សាហកម្មបច្ចេកវិទ្យាខ្ពស់ កសិអេកូឡូស៊ី អភិវឌ្ឍន៍ធនធានមនុស្សប្រកបដោយគុណភាពខ្ពស់ ជម្រុញការធ្វើបរិវត្តកម្មឌីជីថល ជំនួបប្រាស្រ័យរវាងប្រជាជន និងប្រជាជន។ល។

ភាគីអាល្លឺម៉ង់បានសង្កត់ធ្ងន់លើភាពស្រដៀងគ្នានៃទស្សនៈ និងជំហររបស់បក្សទាំងពីរ និងប្រទេសទាំងពីរ ដោយគាំទ្រដល់ការគោរពច្បាប់អន្តរជាតិ និងធម្មនុញ្ញអង្គការសហប្រជាជាតិ ក៏ដូចជាកិច្ចសហប្រតិបត្តិការក្នុងកម្រិតផ្សេងៗគ្នានៅក្នុងវេទិកាតំបន់ និងអន្តរជាតិ៕

បកប្រែដោយ Thanh Cong