នារសៀលថ្ងៃទី១២ ខែកញ្ញា នៅទីក្រុងហូជីមិញ លោក Thongloun Sisoulith អគ្គលេខាបក្ស និងជាប្រធានរដ្ឋឡាវ បានជួប​ជាមួយលោក Nguyen Minh Triet អតីតប្រធានរដ្ឋវៀតណាម និងលោក Truong Tan Sang អតីតប្រធានរដ្ឋវៀតណាម។

leftcenterrightdel
លោក Thongloun Sisoulith អគ្គលេខាបក្ស និងជាប្រធានរដ្ឋឡាវ ជួបជាមួយ លោក Nguyen Minh Triet អតីតប្រធានរដ្ឋវៀតណាម (រូប​ថត៖ vnanet.vn)

leftcenterrightdel
លោក Thongloun Sisoulith អគ្គលេខាបក្ស និងជាប្រធានរដ្ឋឡាវ ជួបជាមួយ លោក Truong Tan Sang អតីតប្រធានរដ្ឋវៀតណាម (រូប​ថត៖ vnanet.vn)

លោក Thongloun Sisoulith អគ្គលេខាបក្ស និងជាប្រធានរដ្ឋឡាវ បានសម្តែងនូវសេចក្តីរីករាយបានវិលមកបំពេញទស្សនកិច្ចនៅទីក្រុងហូជីមិញ និង​បាន​ជួបជាមួយលោក Nguyen Minh Triet អតីតប្រធានរដ្ឋវៀត​ណាម​ និង លោក Truong Tan Sang អតីតប្រធានរដ្ឋវៀត​ណាម​ ដែលជាមិត្តភ័ក្តិ ជាសមមិត្ត និងជាបងប្អូនជិតស្និទ្ធរបស់បក្ស រដ្ឋ និងប្រជាជនឡាវ។ លោក Thongloun Sisoulith បានកោតសរសើរ និងថ្លែងអំណរគុណចំពោះមនោសញ្ចេតនា​ និងការរួមចំណែកដ៏ធំធេងរបស់លោក Nguyen Minh Triet និងលោក​ Truong Tan Sang ជូនចំពោះទំនាក់ទំនងមិត្តភាព សាមគ្គីភាពពិសេស និងទំនាក់ទំនងសហប្រតិបត្តិការលើគ្រប់វិស័យរវាងវៀតណាម និងឡាវ ព្រមទាំងរំលឹកឡើងវិញនូវអនុស្សាវរីយ៍នៃដំណើរទស្សនកិច្ចនៅប្រទេសឡាវ ក៏ដូចជាជំនួបជាមួយអតីតប្រធានរដ្ឋពីររូប ហើយ​និងអះអាងថា ឡាវរួមជាមួយវៀតណាមនឹងបន្តថែរក្សា ពូនជ្រំ និងអប់រំដល់ជំនាន់ក្រោយនូវប្រពៃណីដ៏ល្អនៃទំនាក់ទំនងពិសេសវៀតណាម-ឡាវ។

* នារសៀលថ្ងៃដដែល នៅសាលប្រជុំ Thong Nhat លោក Nguyen Van Nen សមាជិកការិយាល័យនយោបាយ លេខាគណៈកម្មាធិការបក្សទីក្រុងហូជីមិញ បានជួបជាមួយលោក Thongloun Sisoulith អគ្គលេខាបក្ស និងជាប្រធានរដ្ឋឡាវ។

ក្នុងជំនួបនេះ លោក Nguyen Van Nen បានជម្រាបជូនលោក Thongloun Sisoulith អគ្គលេខាបក្ស និងជាប្រធានរដ្ឋឡាវ អំពីសមិទ្ធិផលដែលទីក្រុងហូជីមិញសម្រេចបានក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមនាពេលថ្មីៗនេះ និង​ផ្លាស់ប្តូរបទពិសោធន៍របស់ទីក្រុងក្នុង​ការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម និងការងារកសាងបក្ស ព្រមទាំង​បានថ្លែងអំណរគុ​ណ​​​ចំពោះ​ការគាំទ្រ និងជំនួយរបស់ប្រទេសឡាវក្នុងការកសាង និងអភិវឌ្ឍន៍ទីក្រុង។ លោក Nguyen Van Nen មានបំណងចង់ឲ្យលោក Thongloun Sisoulith អគ្គលេខាបក្ស និងជាប្រធានរដ្ឋឡាវ បន្តយកចិត្តទុកដាក់ និងដឹកនាំក្រសួង ស្ថាប័ន និងខេត្តក្រុងនានានៃប្រទេសឡាវឲ្យ​ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយទីក្រុងហូជីមិញ នាំទំនាក់ទំនងសហប្រតិបត្តិការឱ្យកាន់តែស៊ីជំរៅ និងមានប្រសិទ្ធិភាពថែមទៀត។

leftcenterrightdel
លោក Nguyen Van Nen  លេខាគណៈកម្មាធិការបក្សទីក្រុងហូជីមិញ ជួប​ជាមួយលោក Thongloun Sisoulith អគ្គលេខាបក្ស និងជាប្រធានរដ្ឋឡាវ (vnanet.vn)

លោក Thongloun Sisoulith បានសម្តែងនូវសេចក្តីរីករាយ និងវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងទីក្រុងហូជីមិញ និងខេត្តក្រុងនានានៃប្រទេសឡាវនាពេលថ្មីៗនេះ រួមទាំងកិច្ចសហប្រតិបត្តិការរវាងទីក្រុង​ហូជីមិញជាមួយរដ្ឋធានីវៀងច័ន្ទ។ លោក Thongloun Sisoulith សង្ឃឹមថា ទីក្រុងហូជីមិញនឹងបន្តពង្រឹង និងជំរុញកិច្ចសហប្រតិបត្តិការជាមួយក្រសួង ស្ថាប័ន និងខេត្តក្រុងនានានៃប្រទេសឡាវ ព្រមទាំងបន្ត​ផ្តល់ការគាំទ្រ និងជំនួយដល់ខេត្តនានានៃប្រទេស​ឡាវ។ ទន្ទឹមនឹងនោះ លោកបានមានប្រសាសន៍ថានឹងបន្តដឹកនាំក្រសួង ស្ថាប័ន និងខេត្តក្រុងនានានៃប្រទេសឡាវ ឲ្យសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយទីក្រុងហូជីមិញ ដើម្បីអនុវត្តប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងរវាងថ្នាក់ដឹកនាំជាន់ខ្ពស់នៃបក្សទាំងពីរ និងប្រទេសទាំងពីរ ជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យដើម្បីសម្រេចបានលទ្ធផលកាន់តែធំធេងថែមទៀត រួមចំណែកយ៉ាងសកម្មដល់សមិទ្ធិផលរួមនៃទំនាក់ទំនងរវាងបក្សទាំងពីរ រដ្ឋទាំងពីរ និងប្រជាជននៃប្រទេសទាំងពីរឡាវ និង​វៀតណាម៕

បកប្រែដោយ Duy Hoan