កិច្ចសន្ទនា SDD គឺជាវេទិកាអន្តរជាតិដ៏សំខាន់មួយស្តីពីសន្តិសុខក្នុងតំបន់ និងពិភពលោក ដែលរៀបចំជារៀងរាល់ឆ្នាំដោយក្រសួងការពារជាតិកូរ៉េខាងត្បូង ចាប់តាំងពីឆ្នាំ ២០១២ ដោយមានការចូលរួមយ៉ាងច្រើនពីមន្ត្រីជាន់ខ្ពស់ អ្នកជំនាញ និងអ្នកប្រាជ្ញស្រាវជ្រាវលើវិស័យការពារជាតិ និងសន្តិសុខមកពីប្រទេស និងអង្គការអន្តរជាតិជាច្រើន។ ក្រសួងការពារប្រទេសវៀតណាមបានចាត់តាំងគណៈប្រតិភូឱ្យអញ្ជើញចូលរួមរាល់កិច្ចសន្ទនា SDD មុនៗទាំងអស់។

leftcenterrightdel
ទិដ្ឋភាពនៃកិច្ចសន្ទនាការពារជាតិទីក្រុងសេអ៊ូលលើកទី ១៣ នៅប្រទេសកូរ៉េខាងត្បូង

កិច្ចសន្ទនា SDD ឆ្នាំនេះ មានការចូលរួមពីប្រតិភូប្រមាណ ៩០០នាក់ មកពីប្រទេស និងអង្គការអន្តរជាតិជាង ៧០ រួមទាំងប្រទេស និងអង្គការអន្តរជាតិ ដែលចាត់ប្រតិភូថ្នាក់រដ្ឋមន្ត្រីក្រសួងការពារជាតិ ឬតួនាទីស្មើទៅចូលរួម។

កិច្ចសន្ទនា SDD-13 មានប្រធានបទ "កិច្ចសហប្រតិបត្តិការអន្តរជាតិហួសពីបញ្ហាប្រឈមផ្នែកសន្តិសុខពិភពលោក" និងរួមមានសម័យប្រជុំពេញអង្គចំនួន ៣៖ ការទប់ស្កាត់សង្រ្គាម និងការការពារសណ្តាប់ធ្នាប់អន្តរជាតិផ្អែកលើច្បាប់; ឆ្ពោះទៅកាន់ឥណ្ឌូប៉ាស៊ីហ្វិកសេរីភាព សន្តិភាព និងវិបុលភាព; ដោះស្រាយវិបត្តិសន្តិសុខជាច្រើននៅក្នុងពិភពលោកដែលតភ្ជាប់។ នៅក្នុងសម័យប្រជុំពេញអង្គ ប្រតិភូទាំងឡាយបានចែករំលែកទស្សនៈអំពីស្ថានភាពពិភពលោក និងតំបន់ដែលមានការយកចិត្តទុកដាក់ដូចគ្នា រួមចំណែកក្នុងការកសាងទំនុកចិត្តរវាងភាគីទាំងឡាយដែលចូលរួម ជំរុញការសន្ទនា និងការពង្រឹងកិច្ចសហប្រតិបត្តិការ។

leftcenterrightdel
 
leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien ជួបទ្វេភាគីជាមួយថ្នាក់ដឹកនាំក្រសួងការពារជាតិនៃបណ្តាប្រទេស នៅខាងក្រៅកិច្ចសន្ទនា SDD-13

នៅខាងក្រៅកិច្ចសន្ទនា SDD-13 លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien មានជំនួបទ្វេភាគីជាមួយអនុរដ្ឋមន្ត្រីក្រសួងការពារជាតិកូរ៉េខាងត្បូង អនុរដ្ឋមន្ត្រីក្រសួងការពារជាតិឡាវ រដ្ឋលេខាធិការក្រសួងការពារជាតិកម្ពុជា និងរដ្ឋលេខាធិការក្រសួងការពារជាតិអង់គ្លេស ដើម្បីពិភាក្សាអំពីវិធានការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិទ្វេភាគីនាពេលខាងមុខ ព្រមទាំងមានជំនួបខាងក្រៅជាមួយតំណាងវិទ្យាស្ថាន IISS អាស៊ី និងមជ្ឈមណ្ឌលចែករំលែកព័ត៌មាន ដើម្បីប្រយុទ្ធប្រឆាំងនឹងការលួចចម្លង និងការប្លន់ប្រដាប់អាវុធប្រឆាំងនឹងកប៉ាល់ និងទូកនៅអាស៊ីរបស់ប្រទេសសិង្ហបុរី៕

បកប្រែដោយ Huyen Trang