វគ្គបំប៉ននេះ ក្នុងគោលបំណងផ្លាស់ប្តូរចំណេះដឹង ចែករំលែកបទពិសោធន៍ និងពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការគ្រប់គ្រង និងការពារព្រំដែន ការរក្សាសន្តិសុខនយោបាយ-សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គមនៅតាមតំបន់ព្រំដែន ហើយរួមគ្នាកសាងព្រំដែនរួមរវាងប្រទេសទាំងពីរប្រកបដោយសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការអភិវឌ្ឍប្រកបដោយនិរន្តរភាព និងយូរអង្វែង។

វគ្គបំប៉នក៏ចូលរួមចំណែកពង្រឹង និងពង្រីកទំនាក់ទំនងមិត្តភាព សាមគ្គីភាពពិសេស និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងបក្សទាំងពីរ ប្រទេសទាំងពីរ ខេត្តជាប់ព្រំដែន និងជាពិសេសរវាងបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Nghe An និងបញ្ជាការដ្ឋានយោធាខេត្ត Xiengkhuang និងខេត្ត Huaphan។

leftcenterrightdel
បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Nghe An គណៈកម្មការរៀបចំ លោកគ្រូ អ្នកគ្រូ អ្នកបកប្រែ និងសិក្ខាកាមនៃវគ្គបំប៉នថតរូបទុកជាអនុស្សាវរីយ៍

ក្នុងវគ្គបំប៉ន សិក្ខាកាមនៃកងទ័ពការពារព្រំដែនឡាវ នឹងទទួលបានចំណេះដឹងមូលដ្ឋានមួយចំនួនអំពីការគ្រប់គ្រង និងការការពារព្រំដែន ការងារយោធា ជំនាញការពារព្រំដែន...

ថ្លែងក្នុងពិធីបើកវគ្គបំប៉ន លោកវរសេនីយ៍ឯក Ho Quyet Thang មេបញ្ជាការរង នាយសេនាធិការនៃកងទ័ពការពារព្រំដែនខេត្ត Nghe An បានស្នើឲ្យនាយទាហាន និងសិក្ខាកាមទាំងឡាយ ត្រូវសិក្សាយ៉ាងសកម្ម និងក្តាប់ខ្លឹមសារយ៉ាងម៉ឺងម៉ាត់។ លោកវរសេនីយ៍ឯក Ho Quyet Thang សង្ឃឹមថា បន្ទាប់ពីត្រឡប់ទៅអង្គភាពវិញ សិក្ខាកាមនឹងជួយនាយទាហានដែលមិនទាន់ចូលរួមក្នុងវគ្គបំប៉ន ហើយអនុវត្តប្រកបដោយភាពច្នៃប្រឌិតនូវចំណេះដឹងដែលទទួលបានក្នុងវគ្គបំប៉ននេះក្នុងការគ្រប់គ្រង និងការពារព្រំដែន៕

បកប្រែដោយ Thuy Anh