វេទិកា Xiangshan ក្រុងប៉េកាំងលើកទី ១១ ដែលមានប្រធានបទ "រួមគ្នាកសាងសន្តិភាព រួមគ្នាចែករំលែកអនាគត" មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួងការពារជាតិ កងទ័ព អ្នកជំនាញ និងអ្នកប្រាជ្ញមកពីប្រទេសជាច្រើនផងដែរ។

ក្នុងសុន្ទរកថាបើក លោកឧត្តមសេនីយ៍ឯក Dong Jun រដ្ឋមន្ត្រីក្រសួងការពារជាតិចិនបានសង្កត់ធ្ងន់ថា ប្រធានបទនៃវេទិកា បង្ហាញពីការប្តេជ្ញាចិត្តរបស់ចិនក្នុងបំណងសហការជាមួយបណ្ដាប្រទេសក្នុងការចែករំលែក និងស្វែងរកដំណោះស្រាយ ដើម្បីសម្រេចបានសន្តិភាព និងការអភិវឌ្ឍ រួមគ្នាកសាងពិភពលោកប្រកបដោយសន្តិភាព។

ដើម្បីជំរុញសន្តិសុខ ឆ្ពោះទៅអនាគតប្រកបដោយសន្តិភាព លោកឧត្តមសេនីយ៍ឯក Dong Jun បានសង្កត់ធ្ងន់លើចំណុចចំនួន ៥ រួមមាន៖ ការទទួលខុសត្រូវរួម ការអភិវឌ្ឍរួម សាមគ្គីភាព និងការជួយគាំទ្រគ្នាទៅវិញទៅមក សហការដើម្បីប្រឈមមុខនឹងបញ្ហាប្រឈម ជម្រុញកិច្ចសហប្រតិបត្តិការសន្តិសុខរួម។ ទន្ទឹមនឹងនោះ ប្រទេសចិនមានបំណងសហការ និងផ្លាស់ប្តូរជាមួយប្រទេសដទៃទៀត ដើម្បីលើកកម្ពស់ការយល់ដឹងគ្នាទៅវិញទៅមក កសាងទំនុកចិត្តដ៏រឹងមាំ និងជំរុញកិច្ចសហប្រតិបត្តិការសន្តិសុខរួមដើម្បីស្ថិរភាពនៃតំបន់ និងពិភពលោក។

leftcenterrightdel
លោក Phan Van Giang រដ្ឋមន្ត្រីថ្លែងមតិក្នុងសម័យប្រជុំពេញអង្គលើកទី១ នៃវេទិកា Xiangshan ក្រុងប៉េកាំងលើកទី ១១

ក្នុងសុន្ទរកថាក្នុងសម័យប្រជុំពេញអង្គលើកទី១ លោក Phan Van Giang រដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា អាស៊ី-ប៉ាស៊ីហ្វិកពិតជាក្លាយជាមជ្ឈមណ្ឌលអភិវឌ្ឍន៍របស់ពិភពលោក កាន់តែទាក់ទាញការចាប់អារម្មណ៍ពីបណ្តាប្រទេសនៅក្រៅតំបន់។ ដើម្បីសម្រេចបាននូវបំណងប្រាថ្នាកាន់តែរីកចម្រើននិងស្ថិរភាពរបស់អាស៊ី-ប៉ាស៊ីហ្វិក លោក Phan Van Giang រដ្ឋមន្ត្រី បញ្ជាក់ថា ចាំបាច់ត្រូវមានការយោគយល់ គោរពគ្នាទៅវិញទៅមក សមភាព និងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍រួមរវាងបណ្ដាប្រទេស ដែលក្នុងនោះកិច្ចសហប្រតិបត្តិការសន្តិសុខដើរតួយ៉ាងសំខាន់។

លោក Phan Van Giang រដ្ឋមន្ត្រី បានអះអាងថា ក្នុងនាមជាប្រទេសស្រឡាញ់សន្តិភាពដែលតែងតែយកចិត្តទុកដាក់ដល់កិច្ចសហប្រតិបត្តិការអន្តរជាតិ វៀតណាមអនុវត្តគោលនយោបាយការបរទេស “ឯករាជ្យភាព ខ្លួនឯង សន្តិភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ ការធ្វើពិពិធកម្ម និងពហុភាគីភាវូបនីយកម្មនៃទំនាក់ទំនង ជាមិត្តភ័ក្តិ ជាដៃគូដែលអាចទុកចិត្តបាន ជាសមាជិកសកម្ម និងមានការទទួលខុសត្រូវនៃសហគមន៍អន្តរជាតិ”។ វៀតណាមដោះស្រាយរាល់បញ្ហានិងការខ្វែងគំនិតដោយសន្តិវិធី ឈរលើមូលដ្ឋានគោរពឯករាជ្យ អធិបតេយ្យភាព និងផលប្រយោជន៍ស្របច្បាប់របស់ប្រទេសទាំងឡាយ គោរពតាមច្បាប់អន្តរជាតិ ជាពិសេសអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS)។

លោក Phan Van Giang រដ្ឋមន្ត្រី បានអះអាងថា វៀតណាមគាំទ្រវត្តមានរបស់បណ្ដាប្រទេសនៅក្នុងតំបន់ ដើម្បីគោលបំណងសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ ហើយសង្ឃឹមថាប្រទេសនានានឹងគោរពឯករាជ្យ អធិបតេយ្យភាព បូរណភាពទឹកដី ច្បាប់អន្តរជាតិ និងការប្តេជ្ញាចិត្តក្នុងតំបន់ ដើម្បីរួមចំណែកយ៉ាងសកម្មក្នុងការកសាងតំបន់អាស៊ី-ប៉ាស៊ីហ្វិកប្រកបដោយស្ថិរភាព និងវិបុលភាព ប្រឆាំងដាច់ខាតចំពោះរាល់សកម្មភាពដែលបង្កើនភាពតានតឹង ភាពស្មុគស្មាញ និងរារាំងដល់វិបុលភាព និងស្ថិរភាពនៃប្រទេសនីមួយៗ តំបន់ និងពិភពលោក។ 

នៅខែធ្នូ ឆ្នាំ២០២៤ ក្រសួងការពារប្រទេសវៀតណាមនឹងរៀបចំពិព័រណ៍ការពារជាតិអន្តរជាតិលើកទី២ ក្នុងឱកាសរំលឹកខួបលើកទី៨០ នៃការបង្កើតកងទ័ពប្រជាជនវៀតណាម។ លោក Phan Van Giang រដ្ឋមន្ត្រី សង្ឃឹមថា បណ្តាប្រទេស និងធុរកិច្ចក្នុងវិស័យឧស្សាហកម្មការពារជាតិនឹងបន្តគាំទ្រ និងចូលរួមពិព័រណ៍នេះ។

សុន្ទរកថារបស់លោករដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាមទទួលបានការយកចិត្តទុកដាក់ជាពិសេសពីប្រតិភូដែលចូលរួមវេទិកា Xiangshan ក្រុងប៉េកាំងលើកទី ១១។

*នារសៀលថ្ងៃទី ១៣ ខែកញ្ញា នៅទីក្រុងប៉េកាំង លោកនាយឧត្តមសេនីយ៍ Phan Van Giang បានជួបពិភាក្សាការងារជាមួយលោកឧត្តមសេនីយ៍ឯក Zhang Youxia សមាជិកការិយាល័យនយោបាយ អនុប្រធានគណៈកម្មាធិការបក្យយោធាមជ្ឈិមចិន។

leftcenterrightdel
លោកនាយឧត្តមសេនីយ៍ Phan Van Giang ជួបពិភាក្សាជាមួយលោកឧត្តមសេនីយ៍ឯក Zhang Youxia

លោក Phan Van Giang រដ្ឋមន្ត្រីនិងលោក Zhang Youxia អនុប្រធានគណៈកម្មាធិការបក្សយោធាមជ្ឈិមចិនបានចាត់ទុកថា ទន្ទឹមនឹងការវិវឌ្ឍន៍ជាវិជ្ជមានក្នុងទំនាក់ទំនងរវាងបក្សទាំងពីរនិងប្រទេសទាំងពីរ កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិវៀតណាម-ចិននាពេលកន្លងមកនេះ ត្រូវបានយកចិត្តទុកដាក់ និងជម្រុញជាមួយនឹងសកម្មភាពជាក់ស្តែងជាច្រើន។

ភាគីទាំងពីរបានឯកភាពថា នាពេលខាងមុខនឹងបន្តរក្សា ពង្រឹង និងអភិវឌ្ឍខ្លឹមសារនៃកិច្ចសហប្រតិបត្តិការដែលបានព្រមព្រៀងគ្នា តាមរយៈនោះ រួមចំណែកជម្រុញឲ្យស៊ីជម្រៅនូវទំនាក់ទំនងមិត្តភាពជាប្រពៃណីល្អរវាងបក្សទាំងពីរ និងរដ្ឋទាំងពីរនិយាយរួម និងកងទ័ពនៃប្រទេសទាំងពីរនិយាយដោយឡែក។

*ក្នុងឱកាសចូលរួមវេទិកា Xiangshan ក្រុងប៉េកាំងលើកទី ១១ នារសៀលថ្ងៃទី១៣ ខែកញ្ញា លោកនាយឧត្តមសេនីយ៍ Phan Van Giang បានជួបពិភាក្សាទ្វេភាគីជាមួយលោក Chansamone Chanyalath ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិឡាវ; លោកនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា; លោក Byambatsogt Sandag រដ្ឋមន្ត្រីក្រសួងការពារជាតិម៉ុងហ្គោលី។

leftcenterrightdel
លោកនាយឧត្តមសេនីយ៍ Phan Van Giang ជួបពិភាក្សាទ្វេភាគីជាមួយលោក ទៀ សីហា

នៅក្នុងជំនួបទ្វេភាគីជាមួយលោកនាយឧត្តមសេនីយ៍ ទៀ សីហា រដ្ឋមន្ត្រីទាំងពីរបានពិភាក្សា និងវាយតម្លៃលទ្ធផលនៃកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិវៀតណាម-កម្ពុជា នាពេលកន្លងមក និងលើកឡើងខ្លឹមសារនៃកិច្ចសហប្រតិបត្តិការនាពេលខាងមុខ។ ភាគីទាំងពីរបានឯកភាពសហការយ៉ាងជិតស្និទ្ធ ដើម្បីអនុវត្តអាទិភាពមួយចំនួននៃកិច្ចសហប្រតិបត្តិការដូចជា៖ ការរក្សាការផ្លាស់ប្តូរគណៈប្រតិភូ និងយន្តការសហប្រតិបត្តិការ; ពង្រឹងកិច្ចសហប្រតិបត្តិការរវាងកងកម្លាំងគ្រប់គ្រង និងការពារព្រំដែន; អនុវត្តកម្មវិធីផ្លាស់ប្តូរនាយទាហានវ័យក្មេង និងអ្នកដឹកនាំវ័យក្មេងនៃកងទ័ពទាំងពីរ ប្រគល់ឲ្យអង្គភាពនៃភាគីទាំងពីរសហការយ៉ាងសកម្ម ដើម្បីបង្កើតពិធីសារស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ ដំណាក់កាល ២០២៥-២០២៩។ លោក Phan Van Giang រដ្ឋមន្ត្រី បានស្នើថា កម្ពុជាបន្តសហការ និងគាំទ្រប្រកបដោយប្រសិទ្ធភាពក្នុងការស្វែងរក ប្រមូល និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងអ្នកជំនាញវៀតណាម ដែលបានពលីជីវិតនៅកម្ពុជាក្នុងសម័យសង្គ្រាម៕

បកប្រែដោយ Thuy Anh