leftcenterrightdel
លោកនាយឧត្តមសេនីយ៍ Phan Van Giang (រូបថត៖ qdnd.vn)

ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូជាន់ខ្ពស់ក្រសួងការពារប្រទេសវៀតណាមអញ្ជើញចូលរួមវេទិកា Xiangshan ទីក្រុងប៉េកាំង លើកនេះ មានបំណងដាក់ពង្រាយការយល់ដឹងរួមគ្នារវាងថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ ជាពិសេសសេចក្តីថ្លែងការណ៍រួមស្តីពីការបន្តធ្វើឱ្យស៊ីជម្រៅ និងលើកកម្ពស់ទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ កសាងសហគមន៍ចែករំលែកអនាគតវៀតណាម-ចិន ដ៏សំខាន់ជាយុទ្ធសាស្ត្រ (ខែធ្នូ ឆ្នាំ២០២៣); បង្ហាញពីការគាំទ្រ និងចូលរួមយ៉ាងសកម្មក្នុងសកម្មភាពពហុភាគីអន្តរជាតិ ដែលរៀបចំដោយក្រសួងការពារជាតិចិន រួមចំណែកពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិទ្វេភាគី រួមចំណែកដល់ទំនាក់ទំនងមិត្តភាពប្រពៃណី និងភាពជាដៃគូសហប្រតិបត្តិការ យុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ វៀតណាម-ចិន; ទន្ទឹមនឹងនោះ បន្តអះអាងនូវតួនាទីយ៉ាងសកម្ម និងការទទួលខុសត្រូវរបស់វៀតណាមចំពោះបញ្ហាអន្តរជាតិ និងតំបន់៕

បកប្រែដោយ Huyen Trang