លោកវរសេនីយ៍ឯក Truong Dang Thuan ប្រធានការិយាល័យនៃបណ្ឌិតសភាកងទ័ពជើងទឹក បានអញ្ជើញជាអធិបតីក្នុងពិធីទទួលស្វាគមន៍គណៈប្រតិភូ។

leftcenterrightdel
ពិធីទទួលស្វាគមន៍នាវាបង្វឹកបង្ហាត់ Polang (លេខ៨៦) នៃកងទ័ពជើងទឹកចិន នៅកំពង់ផែអន្តរជាតិ Cam Ranh

ក្នុងដំណើរទស្សនកិច្ចនៅខេត្ត Khanh Hoa ចាប់ពីថ្ងៃទី ១០ ដល់ថ្ងៃទី ១៣ ខែកញ្ញា មេបញ្ជាការនាវាក្តោង (សំពៅ) បង្វឹកបង្ហាត់លេខ ៨៦ នឹងចូលជួបសម្តែងការគួរសមជាមួយថ្នាក់ដឹកនាំគណៈកម្មាធិការប្រជាជនខេត្ត Khanh Hoa បញ្ជាការដ្ឋានតំបន់លេខ ៤ កងទ័ពជើងទឹក និងបណ្ឌិតសភាកងទ័ពជើងទឹកវៀតណាម។ នាយទាហាន នាវិក និងសិក្ខាកាមនឹងចូលរួមការប្រកួតកីឡាមិត្តភាពជាមួយកម្មាភិបាល និងសិក្ខាកាមនៃបណ្ឌិតសភាកងទ័ពជើងទឹកវៀតណាម និងចូលរួមក្នុងសកម្មភាពផ្លាស់ប្តូរជំនាញមួយចំនួនជាមួយអង្គភាពមានសមត្ថកិច្ចរបស់ក្រសួងការពារប្រទេសវៀតណាម។

ដំណើរទស្សនកិច្ចនេះមានគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការ លើកកម្ពស់ការយល់ដឹង និងការជឿទុកចិត្តគ្នាទៅវិញទៅមករវាងកងទ័ពជើងទឹកទាំងពីរ ចូលរួមចំណែកជម្រុញឲ្យកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិវៀតណាម-ចិនកាន់តែស៊ីជម្រៅថែមទៀត៕

បកប្រែដោយ Thuy Anh