នាវាលេខ១៨ ទៅកាន់ប្រទេសអូស្ត្រាលី ត្រៀមចូលរួមក្នុងការសមយុទ្ធ Kakadu ឆ្នាំ២០២៤
កប.អនឡាញ - នារសៀលថ្ងៃទី៨ ខែកញ្ញា នាវាលេខ១៨ នៃកងពលតូចលេខ ១៧១ តំបន់លេខ២ នៃកងទ័ពជើងទឹកវៀតណាម ដែលដឹកនាំដោយលោកវរសេនីយ៍ឯក Nguyen Viet Anh នាយរងសេនាធិការតំបន់លេខ ២ នៃកងទ័ពជើងទឹកប្រជាជនវៀតណាម បានចូលចតនៅកំពង់ផែ Coonawarra ទីក្រុង Darwin ភាគខាងជើងនៃប្រទេសអូស្ត្រាលី ដើម្បីត្រៀមខ្លួនចូលរួមនៅក្នុងសមយុទ្ធ Kakadu ឆ្នាំ២០២៤ ដែលរៀបចំដោយប្រទេសអូស្ត្រាលី។
ទទួលស្វាគមន៍នាវា និងក្រុមបេសកកម្មនៅកំពង់ផែ មានលោកឧត្តមនាវីត្រី Nguyen Viet Khanh នាយរងសេនាធិការនៃកងទ័ពជើងទឹកវៀតណាម តំណាងកងទ័ពជើងទឹកអូស្ត្រាលី និងតំណាងអាណិកជនវៀតណាម ដែលកំពុងរស់នៅ និងធ្វើការនៅទីក្រុង Darwin។
|
|
នាយទាហាន និងនាវិកនៃនាវាលេខ១៨ ទទួលស្វាគមន៍លោកឧត្តមនាវីត្រី Nguyen Viet Khanh និងតំណាងកងទ័ពជើងទឹកអូស្ត្រាលី មកទស្សនានាវា |
បន្ទាប់ពីពិធីទទួលស្វាគមន៍ លោកឧត្តមនាវីត្រី Nguyen Viet Khanh រួមជាមួយតំណាងកងទ័ពជើងទឹកអូស្ត្រាលី និងតំណាងអាណិកជនវៀតណាម បានទៅសួរសុខទុក្ខ និងលើកទឹកចិត្តដល់នាយទាហាន និងនាវិកនៃនាវាលេខ១៨ និងក្រុមបេសកកម្ម។ លោកឧត្តមនាវីត្រី Nguyen Viet Khanh បានបញ្ជាក់ថា នាវាលេខ១៨ និងក្រុមបេសកកម្មធ្វើបានល្អក្នុងការត្រៀមរៀបចំដើម្បីចូលរួមសមយុទ្ធនេះ ស្របតាមខ្លឹមសារដែលបានចុះបញ្ជី។
សមយុទ្ធ Kakadu ឆ្នាំ២០២៤ បើកនៅថ្ងៃទី៩ ខែកញ្ញា។ បន្ទាប់ពីពិធីបើក នាយទាហាននាវាលេខ១៨ នឹងចូលរួមក្នុងសកម្មភាពនៅកំពង់ផែក្នុងក្របខ័ណ្ឌនៃសមយុទ្ធនេះ ដោយមានកិច្ចប្រជុំជាច្រើនដើម្បីអនុម័តផែនការចេញទៅសមុទ្រ ការថតរូបក្រុម និងការបញ្ជូនសារ ស្វែងរក និងជួយសង្គ្រោះ...។ ខណៈពេលដែលធ្វើសកម្មភាពនៅកំពង់ផែ សមាជិកនៃនាវាលេខ១៨ ក៏បានចូលរួមក្នុងការប្រកួតកីឡាមិត្តភាព ការផ្លាស់ប្តូរវប្បធម៌ និងពិធីជប់លៀងនៅលើនាវាផងដែរ៕
បកប្រែដោយ Thanh Cong