leftcenterrightdel
កងទ័ពមួកខៀវវៀតណាមរីករាយក្នុងពិធីបុណ្យសែនព្រះខែជាមួយសិស្សសាលាព្រះវិហារកាតូលិក Abyei 

កម្មវិធី "រីករាយក្នុងឱកាសពិធីបុណ្យសែនព្រះខែ" ត្រូវបានរៀបចំឡើងដោយកងវិស្វកកម្ម កងទ័ពវៀតណាមនៅមូលដ្ឋានផ្លូវហាយវេ ជាកន្លែងដែលអង្គភាពឈរជើង។ កុមាររីករាយនឹងការរាំច្រៀងជាក្រុមដែលសម្តែងដោយសមាជិកនៃកងវិស្វកម្ម និងកុមារទាំងឡាយ​។ កងទ័ពមួកខៀវវៀតណាមបានឧទ្ទេសនាមអំពីអត្ថន័យនៃពិធីបុណ្យសែនព្រះខែក្នុងវប្បធម៌បូព៌ានិយាយរួម និងវៀតណាមនិយាយដោយឡែក។

កុមារមិនត្រឹមតែបានចូលរួមក្នុងការរាំច្រៀងជាក្រុមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងត្រូវបានណែនាំឱ្យលេងល្បែងប្រជាប្រិយវៀតណាម និងបានញាំម្ហូបពិសេសៗដូចជា ចាហួយ បង្អែមល្ពៅ និងស្ករគ្រាប់...។

leftcenterrightdel
 

leftcenterrightdel
កន្លែងរៀបចំពិធីបុណ្យសែនព្រះខែត្រូវបានតុបតែងយ៉ាងស្រស់ស្អាត

leftcenterrightdel
ដង្វាយក្នុងពិធីបុណ្យសែនព្រះខែត្រូវបានរៀបចំជាមួយនឹងមុខម្ហូបដែលកុមារចូលចិត្ត

leftcenterrightdel
សិស្សានុសិស្សសម្តែងសិល្បៈជាមួយសមាជិកនៃកងវិស្វកម្មកងទ័ពវៀតណាម

យោងតាមលោកវរសេនីយ៍ត្រី Nguyen Mau Vu ប្រធាននយោបាយនៃកងវិស្វកម្មកងទ័ពវៀតណាមបានសម្តែងថា៖ “តាមរយៈកម្មវិធី “រីករាយពិធីបុណ្យសែនព្រះខែ” យើងសង្ឃឹមថានឹងនាំមកនូវការចែករំលែក និងក្តីស្រឡាញ់ជូនកុមារអាហ្រ្វិកជួបការលំបាកដោយមានអារម្មណ៍កក់ក្តៅ។ កងទ័ពមួកខៀវវៀតណាម បានក្លាយជាផ្នែកមួយនៃសហគមន៍ Abyei ហើយតែងតែចង់ជួយតំបន់តាមដែលអាចធ្វើទៅបាន។ យើងសង្ឃឹមថានេះគឺជាឱកាសមួយសម្រាប់កុមារដែលជួបការលំបាកនៅ Abyei មានអារម្មណ៍ទទួលបានការយកចិត្តទុកដាក់ សេចក្តីស្រឡាញ់ ភាពជិតស្និទ្ធរបស់សហគមន៍ជុំវិញខ្លួន”៕

បកប្រែដោយ Duy Hoan