លោកឧត្តមសេនីយ៍ទោ Truong Thien To បានឲ្យដឹងថា៖ ក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ ខ្យល់ព្យុះលេខ៣ បានបង្កការខូចខាតយ៉ាងធំសម្បើមដល់អាយុជីវិត និងទ្រព្យសម្បត្តិរបស់ប្រជាជន។ កងទ័ពប្រជាជនវៀតណាមបានបង្ហាញពីតួនាទីស្នូលរបស់ខ្លួនក្នុងការឆ្លើយតប និងជំនះផលវិបាកនៃគ្រោះធម្មជាតិ និងគ្រោះមហន្តរាយ។

leftcenterrightdel
លោកឧត្តមសេនីយ៍ទោ Truong Thien To ថ្លែងក្នុងកម្មវិធី

ទោះបីជាជួបការលំបាកយ៉ាងណាក៏ដោយ ក៏កម្មាភិបាល និងយុទ្ធជន នៃកងទ័ពប្រជាជនវៀតណាម ក៏ឈានមុខក្នុងការបង្ការ ទប់ទល់ និងជំនះផលវិបាក នៃខ្យល់ព្យុះលេខ ៣ ហើយមានកម្មាភិបាល និងយុទ្ធជនដែលបានពលីជីវិត និងរងរបួសក្នុងដំណើរការបំពេញភារកិច្ច។ ទន្ទឹមនឹងការកៀរគរកងកម្លាំង ស្ថាប័ន និងអង្គភាពនៃកងទ័ពទាំងមូលក៏បានផ្តល់ជំនួយ និងសម្ភារៈដែលមានតម្លៃរាប់រយពាន់លានដុង។ ជំនួយទំនិញរាប់រយតោន (រួមទាំងមី ទឹកផឹក សាច់កំប៉ុង ទឹកដោះគោ...) បានផ្តល់ដល់ប្រជាពលរដ្ឋនៅតំបន់ដែលទទួលរងឥទ្ធិពល​ និងដឹកជញ្ជូនអង្ករចំនួន ១០០ តោន ដែលផ្តល់ដោយរដ្ឋាភិបាលទៅកាន់បណ្ដាខេត្ត។

ក្រៅពីនេះ កម្មាភិបាល និងយុទ្ធជនក៏បានជួយប្រជាជន និងអាជ្ញាធរមូលដ្ឋានសម្អាតបរិស្ថាន ការពារគ្រប់គ្រងជំងឺ និងជួសជុលសំណង់សារធារណៈនៅតំបន់ដែលរងការខូចខាតដោយខ្យល់ព្យុះ និងទឹកជំនន់ ជួយប្រជាជនវិលទៅរកជីវភាពរស់នៅធម្មតាឡើងវិញបន្ទាប់ពីខ្យល់ព្យុះ ព្រមទាំងចុះសួរសុខទុក្ខ លើកទឹកចិត្ត និងជួយគ្រួសារដែលមានសាច់ញ្ញាត្ដិស្លាប់ និងបាត់បង់ទ្រព្យសម្បត្តិ។

leftcenterrightdel
លោកឧត្តមសេនីយ៍ទោ Truong Thien To ប្រគល់និមិត្ដសញ្ញាជាថវិកា ៤០  ពាន់លានដុង ដើម្បីជួយប្រជាជនដែលរងការខូចខាតដោយខ្យល់ព្យុះលេខ ៣

តបតាមការអំពាវនាវរបស់គណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាមអំពីការជួយឧបត្ថម្ភបណ្ដាមូលដ្ឋាន និងប្រជាជនដែលរងផលប៉ះពាល់ដោយខ្យល់ព្យុះលេខ៣ ក្រសួងការពារប្រទេសបន្តកៀរគរសហគ្រាសយោធាផ្ដល់ជំនួយចំនួន ៤០ ពាន់លានដុង ដល់បណ្ដាមូលដ្ឋានដែលរងការខូចខាតដោយខ្យល់ព្យុះលេខ៣ ដែលក្នុងនោះ ក្រុមឧស្សាហ៍កម្ម-ទូរគមនាគមន៍យោធា (Viettel) ឧបត្ថម្ភថវិកា ២០ ពាន់លានដុង; ធនាគារពាណិជ្ជ​រួម​ភាគហ៊ុន​យោធាឧបត្ថម្ភថវិកា ១០ ពាន់លានដុង; សាជីវកម្ម Dong Bac ឧបត្ថម្ភថវិកា ១០ ពាន់លានដុង តាមរយៈគណៈកម្មាធិការចលនាសង្គ្រោះមជ្ឈិម បញ្ជូនទៅកាន់បណ្ដាមូលដ្ឋានដែលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយសារខ្យល់ព្យុះ និងទឹកជំនន់ ដើម្បីជួយប្រជាជនវិលទៅរកជីវភាពរស់នៅធម្មតាឡើងវិញ៕

បកប្រែដោយ Pham Diep