លោកឧត្តមសេនីយ៍ត្រី Pham Manh Thang ប្រធាននាយកដ្ឋានរក្សាសន្តិភាពវៀតណាម​បានគោរពវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញក្នុងឱកាសត្រៀមរៀបចំ និងដាក់ពង្រាយកងវិស្វកម្មលេខ ៣ និងកងពេទ្យកម្រិត២ លេខ៦ ទៅបំពេញភារកិច្ចនៅស្ថានបេសកកម្មសន្តិសុខបណ្តោះអាសន្ននៃអង្គការសហប្រជាជាតិនៅ Abyei (UNISFA) និងបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិនៅស៊ូដង់ខាងត្បូង (UNMISS)។

leftcenterrightdel
 
leftcenterrightdel
ពិធីអុជធូបនៅវិមានរំលឹកវិញ្ញាណក្ខន្ធយុទ្ធជនពលីនៅវិថី Bac Son (ហាណូយ)

នៅចំពោះមុខវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញ តាងនាមកម្មាភិបាល និងនិយោជិតនៃអង្គភាពទាំងពីរ មេបញ្ជាការកងវិស្វកម្មលេខ៣ និងមេបញ្ជាការកងពេទ្យកម្រិត២ លេខ៦ បានសន្យាថា នឹងប្រកាន់ខ្ជាប់ជានិច្ចនូវភាពក្លាហានខាងនយោបាយ ស្រុះចិត្ដគំនិតគ្នា ជំនះរាល់ការលំបាកដើម្បីសម្រេចបានជោគជ័យនូវរាល់ការងារដែលបក្ស រដ្ឋ និងកងទ័ពប្រគល់ជូន។

* នារសៀលថ្ងៃដដែល នៅទីក្រុងហាណូយ លោកឧត្តមសេនីយ៍ទោ Pham Truong Son អនុប្រធានអគ្គសេនាធិការនៃកងទ័ពប្រជាជន​វៀតណាមបានអញ្ជើញជាអធិបតីក្នុងសន្និសីទប្រគល់កងពេទ្យកម្រិត ២ លេខ ៦ ពីវិទ្យាស្ថានពេទ្យយោធាទៅក្រោមឱវាទនាយកដ្ឋានរក្សាសន្តិភាពវៀតណាម។ ថ្លែងក្នុងសន្និសីទនេះ លោកឧត្តមសេនីយ៍ទោ Pham Truong Son បានអះអាងថា ការប្រគល់កងពេទ្យកម្រិត២ លេខ៦ ទៅក្រោមឱវាទនាយកដ្ឋានរក្សាសន្តិភាពវៀតណាម គឺជាមូលដ្ឋានច្បាប់សម្រាប់នាយកដ្ឋានរក្សាសន្តិភាពវៀតណាម ទីភ្នាក់ងារ និងអង្គភាពនានា អនុវត្តការងារជាបន្តបន្ទាប់ និងបញ្ចប់ការត្រៀមរៀបចំសម្រាប់កងពេទ្យកម្រិត២ លេខ ៦ ចេញដំណើរទៅបំពេញបេសកកម្មនៅស៊ូដង់ខាងត្បូងនៅថ្ងៃទី២៤ ខែកញ្ញា។

leftcenterrightdel
ថ្នាក់ដឹកនាំនាយកដ្ឋានរក្សាសន្ដិភាព និងប្រតិភូចូលគោរពវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញ

លោកឧត្តមសេនីយ៍ទោ Pham Truong Son បានស្នើឲ្យកងពេទ្យកម្រិត ២ លេខ ៦ បន្តត្រៀមរៀបចំឲ្យបានល្អ ដើម្បីចេញដំណើរទៅបំពេញភារកិច្ចនៅស្ថានបេសកកម្មស៊ូដង់ខាងត្បូង លើកកំពស់សមិទ្ធិផលរបស់កងពេទ្យកម្រិត ២ លេខ ៥ ក៏ដូចជាកងពេទ្យមុនៗនោះដើម្បីសម្រេចបានល្អនូវភារកិច្ចដែលអង្គការសហប្រជាជាតិនិងក្រសួងការពារប្រទេសវៀតណាមប្រគល់ជូន៕

បកប្រែដោយ Pham Diep