ទោះបីជាយ៉ាងណាក៏ដោយ ជាមួយនឹងដឹកនាំដ៏ខ្លាំងក្លារបស់គណៈកម្មាធិការបក្សយោធាមជ្ឈិម ក្រសួងការពារប្រទេស ការខិតខំប្រឹងប្រែង និងការប្តេជ្ញាចិត្តរបស់ស្ថាប័ន និងអង្គភាពនានា នាពេលថ្មីៗនេះ ទិដ្ឋភាពនៃការងារនេះ មានការវិវឌ្ឍន៍គួរឲ្យចាប់អារម្មណ៍។ គិតត្រឹមដំណាច់ខែសីហា ឆ្នាំ២០២៤ ក្រសួងការពារប្រទេសជាប់ចំណាត់ថ្នាក់លេខ២ ក្នុងចំណោមក្រសួង និងស្ថាប័នទាំង២០ ដោយផ្អែកលើក្រមសន្ទស្សន៍ដឹកនាំ គ្រប់គ្រង  និងវាយតម្លៃគុណភាពសេវាជូនប្រជាពលរដ្ឋ និងធុរកិច្ច ក្នុងការអនុវត្តនីតិវិធីរដ្ឋបាល  សេវាសាធារណៈតាមពេលវេលាជាក់ស្តែងក្នុងបរិយាកាសអេឡិចត្រូនិច។

leftcenterrightdel
ប៉ុស្តិ៍កងពារព្រំដែនច្រកទ្វារអន្តរជាតិ Huu Nghi (កងទ័ពការពារព្រំដែនខេត្ត Lang Son) ដាក់ពង្រាយសេវាកម្មសាធារណៈតាមប្រព័ន្ធអ៊ីនធឺណិតប្រកបដោយប្រសិទ្ធភាព កែលម្អគុណភាពនៃការត្រួតពិនិត្យការចេញចូល

តាមការស្ទង់មតិនៅប៉ុស្តិ៍ការពារព្រំដែនមួយចំនួននៃកងទ័ពការពារព្រំដែននៃខេត្ត Lang Son គេអាចមើលឃើញថាមាន​ភាព​ងាយស្រួលក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ដោយ​កំណែទម្រង់បែបបទរដ្ឋបាលដែលទាក់ទងនឹងការធ្វើបរិវត្តកម្មឌីជីថលនៃប៉ុស្តិ៍ការពារព្រំដែនមានការផ្លាស់ប្តូរយ៉ាងខ្លាំង។ ចាប់តាំងពីចុងឆ្នាំ ២០១៩ មក ប៉ុស្តិ៍ការពារព្រំដែនច្រកទ្វារអន្តរជាតិ Huu Nghi បានអនុវត្តនីតិវិធីការពារព្រំដែនតាមអេឡិចត្រូនិក។ នៅឆ្នាំ ២០២២ បានភ្ជាប់ទៅវិបផតថលព័ត៌មានច្រកតែមួយថ្នាក់ជាតិដោយមានដំណើរការ និងនីតិវិធីសាមញ្ញៗ។ ច្រកទ្វារព្រំដែនដូចជា Tan Thanh, Chi Ma... សុទ្ធតែត្រូវបានបំពាក់ដោយ "ច្រកត្រួតពិនិត្យការចេញចូលដោយស្វ័យប្រវត្តិ" ដែលភ្ជាប់ជាមួយនឹងប្រព័ន្ធកាមេរ៉ាឃ្លាំមើលដែលអនុវត្តបញ្ញាសិប្បនិម្មិតតាមគំរូនៃប្រទេសជឿនលឿន។ បម្រើការគ្រប់គ្រងដោយស្វ័យប្រវត្តិនៃសកម្មភាពចេញចូល ជាពិសេសសម្រាប់អ្នករស់នៅតាមព្រំដែនដោយលិខិតបើកផ្លូវ។

មិនត្រឹមតែនៅកងទ័ពការពារព្រំដែនខេត្ត Lang Son ប៉ុណ្ណោះទេ បើតាមលោកវរសេនីយ៍ឯក Tran Thanh Duc មេបញ្ជាការកងទ័ពព្រំដែនទីក្រុងហូជីមិញ ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ អង្គភាពបានបង្កើនការអនុវត្តបច្ចេកវិទ្យាព័ត៌មាន (IT) ក្នុងការគ្រប់គ្រងច្រកទ្វារព្រំដែន ការត្រួតពិនិត្យការចេញចូលក្នុងនីតិវិធីការពារព្រំដែន ការចេញទិដ្ឋាការ និងលិខិតអនុញ្ញាត ការត្រួតពិនិត្យព្រំដែន។ នៅតាមប៉ុស្តិ៍ការពារព្រំដែនមួយចំនួន នីតិវិធីការពារព្រំដែនអេឡិចត្រូនិកត្រូវបានអនុវត្តសម្រាប់កប៉ាល់ ទូក នាវាដែលមកដល់ និងចាកចេញពីកំពង់ផែ។ ជាពិសេស នីតិវិធីការពារព្រំដែនអេឡិចត្រូនិកត្រូវបានអនុវត្ត ២៤/៧ (រួមទាំងថ្ងៃឈប់សម្រាក) ដែលនាំមកនូវប្រសិទ្ធភាព និងផលប្រយោជន៍ជាក់ស្តែងដល់អង្គភាពអាជីវកម្ម។ ចាប់តាំងពីឆ្នាំ ២០១៩ មក អង្គភាពជាច្រើនបានអនុវត្តការគ្រប់គ្រងលិខិតអនុញ្ញាតដែលចេញឱ្យអ្នកដំណើរឡើងចុះនាវាដោយប្រើបច្ចេកវិទ្យាបោះពុម្ភ 2D Barcode ដោយកាត់បន្ថយ ៤/៥ ពេលវេលាត្រួតពិនិត្យលិខិតអនុញ្ញាតបើប្រៀបធៀបទៅនឹងកាលពីមុន។

leftcenterrightdel
ក្រសួងការពារប្រទេសតែងតែអញ្ជើញអ្នកជំនាញមកផ្តល់ការណែនាំ និងបណ្តុះបណ្តាលស្តីពីកំណែទម្រង់រដ្ឋបាល និងការប្រើប្រាស់សេវាសាធារណៈតាមអ៊ីនធឺណិត

នៅអគ្គនាយកដ្ឋានភស្តុភារ យើងសង្កេតឃើញថា ក្នុងរយៈពេលចុងក្រោយនេះ កំណែទម្រង់បែបបទរដ្ឋបាល ជាពិសេសសេវាសាធារណៈតាមប្រព័ន្ធអនឡាញ តែងតែត្រូវបានគណៈកម្មាធិការបក្ស មេបញ្ជាការនៃអគ្គនាយកដ្ឋាន ដឹកនាំយ៉ាងខ្លាំងក្លា ដែលចាត់ទុកនេះជាផ្នែកសំខាន់មួយក្នុងការកសាងអង្គភាពរឹងមាំ ជាគំរូល្អ។ ឧទាហរណ៍ សម្រាប់ការងារបន្ទាយ អគ្គនាយកដ្ឋានភស្តុភារ ដឹកនាំនាយកដ្ឋានបន្ទាយ ឲ្យកសាង ប្រកាសជាសាធារណៈ និងដាក់ពង្រាយផែនការអនុវត្តបែបវិទ្យាសាស្ត្រ បត់បែន និងជាក់ស្តែង យកចិត្តទុកដាក់លើការវិនិយោគលើសម្ភារៈបរិក្ខារ និងហេដ្ឋារចនាសម្ព័ន្ធព័ត៌មានវិទ្យា ដើម្បីបង្កើនគុណភាពនៃសេវាកម្មសាធារណៈតាមអ៊ីនធឺណិត។ រហូតមកដល់ពេលនេះ ការងារបន្ទាយបានកាត់បន្ថយពេលវេលា កាត់បន្ថយឯកសារក្រដាសដែលមិនចាំបាច់ នីតិវិធី និងឯកសារមានភាពសាមញ្ញៗ និងកាត់បន្ថយពេលវេលា និងការចំណាយ។ ១០០% នៃឯកសារអេឡិចត្រូនិក(មិនសម្ងាត់) ប្រើហត្ថលេខាឌីជីថល...

យោងតាមលោកឧត្តមសេនីយ៍ឯក Le Huy Vinh សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស អនុប្រធានប្រចាំការនៃគណៈកម្មាធិការដឹកនាំកំណែទម្រង់រដ្ឋបាល និងការធ្វើបរិវត្តកម្មឌីជីថលនៃក្រសួងការពារប្រទេស​ ឲ្យ​ដឹង៖ ក្រសួងការពារប្រទេសបានដឹកនាំស្ថាប័ន អង្គភាព ឲ្យលើកកម្ពស់ការផ្តល់សេវាសាធារណៈតាមអ៊ីនធឺណិត ចេញផែនការកែលម្អគុណភាព និងប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈតាមអ៊ីនធឺណិត ដោយកំណត់យ៉ាងច្បាស់នូវគោលដៅ និងភារកិច្ចជាក់លាក់។

ពីលទ្ធផលដំបូងដែលសម្រេចបាន ដោយមានការដឹកនាំយ៉ាងខ្លាំងក្លារបស់គណៈកម្មាធិការបក្សយោធាមជ្ឈិម ក្រសួងការពារប្រទេស ការចូលរួមរបស់គណៈកម្មាធិការបក្ស មេបញ្ជាការគ្រប់លំដាប់ថ្នាក់ នាពេលខាងមុខ ការងារកំណែទម្រង់រដ្ឋបាល ការធ្វើបរិវត្តកម្មឌីជីថលនិយាយរួម ការផ្តល់សេវាសាធារណៈតាមអ៊ីនធឺណិតនៅក្នុងក្រសួងការពារប្រទេសនិយាយដោយឡែក បន្តទទួលបានលទ្ធផលគួរឲ្យចាប់អារម្មណ៍ជាច្រើន។ អាស្រ័យហេតុនេះ រួមចំណែកធ្វើឱ្យប្រសើរឡើងនូវកម្រិតនៃការពេញចិត្តរបស់បុគ្គល និងអង្គការ នៅពេលប្រើប្រាស់សេវាសាធារណៈតាមអ៊ីនធឺណិតរបស់ក្រសួងការពារប្រទេស និងប្រសិទ្ធភាពនៃការគ្រប់គ្រងរដ្ឋលើវិស័យយោធា ការពារជាតិ ផ្នែកបំភ័ន្តអក្ខរៈ បំពេញតម្រូវការការកសាងកងទ័ពក្នុងស្ថានភាពថ្មី៕

បកប្រែដោយ Duy Hoan