ដោយទទួលសិទ្ធិពីគណៈកម្មការជំនាញរដ្ឋាភិបាលវៀតណាម គណៈកម្មការជំនាញខេត្ត Kien Giang បានផ្តល់ថវិកាចំនួន ១៣០០០ ដុល្លារអាមេរិក សម្រាប់ជួយដល់គណៈកម្មការជំនាញខេត្តកែប ក្នុងការរៀបចំសកម្មភាពជួយក្រុម K៩២ នៃខេត្ត Kien Giang ក្នុងការស្វែងរក និងប្រមូលអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងអ្នកជំនាញវៀតណាម ដែលពលីជីវិតក្នុងសម័យសង្រ្គាមនៅខេត្តកែប រដូវប្រាំង ២០២៤-២០២៥។

ទន្ទឹមនឹងខេត្តកែប គណៈកម្មការជំនាញខេត្ត Kien Giang បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការ និងផ្តល់ថវិកាដល់ខេត្តចំនួនបីផ្សេងទៀត គឺខេត្តកោះកុង ខេត្តព្រះសីហនុ និងខេត្តកំពត។

leftcenterrightdel
លោក Nguyen Luu Trung ជូនអំណោយដល់លោក ប៊ុន យោង (រូបថត៖ baokiengiang.vn)

លោក Nguyen Luu Trung អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត ប្រធានគណៈកម្មការជំនាញខេត្ត Kien Giang បានឲ្យដឹងថា ខេត្ត Kien Giang សង្ឃឹមថា ថ្នាក់ដឹកនាំបក្ស អាជ្ញាធរ គណៈកម្មការជំនាញ និងប្រជាជនខេត្តកែបនឹងបន្តយកចិត្តទុកដាក់ សហការ ជួយគាំទ្រ និងបង្កើតលក្ខខណ្ឌអំណោយផល ដើម្បីជួយក្រុម K៩២ នៃខេត្ត Kien Giang បន្តបំពេញភារកិច្ចស្វែងរក និងប្រមូលអដ្ឋិធាតុយុទ្ធជនដែលពលីជីវិតក្នុងសម័យសង្គ្រាមនៅខេត្តកែប...

លោក ប៊ុន យោង អភិបាលរងនៃគណៈអភិបាល ប្រធានគណៈកម្មការជំនាញខេត្តកែប បានឲ្យដឹងថា នាពេលខាងមុខ គណៈកម្មការជំនាញខេត្តកែប នឹងបន្តណែនាំមន្ទីរ អង្គភាពពាក់ព័ន្ធ បង្កើនការផ្សព្វផ្សាយដល់មន្ត្រី និងកងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋខេត្តកែប ឲ្យយល់ច្បាស់អំពីសន្ធិសញ្ញាស្ដីពីការស្វែងរកអដ្ឋិធាតុយុទ្ធជនពលីរវាងរដ្ឋាភិបាលទាំងពីរ និងលើកទឹកចិត្តស្ថាប័ន និងអង្គភាពនានា រៀបចំការស្វែងរកអដ្ឋិធាតុ។

ក្នុងពិធីនេះ គណៈកម្មការជំនាញខេត្ត Kien Giang និងខេត្តកែប បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការស្ដីពីការស្វែងរក ប្រមូល និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងស្ម័គ្រចិត្ត និងអ្នកជំនាញវៀតណាមដែលពលីជីវិតក្នុងសម័យសង្គ្រាមនៅប្រទេសកម្ពុជា ដំណាក់កាលទី២៤ រដូវប្រាំង ២០២៤-២០២៥៕

បកប្រែដោយ Thuy Anh