leftcenterrightdel
លោក Nguyen Luu Trung អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត Kien Giang និងលោក សាមុត សុធារិទ្ធ អភិបាលរងគណៈអភិបាលខេត្តព្រះសីនុ ប្រធានគណៈកម្មការជំនាញខេត្តព្រះសីហនុ អញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខា (រូបថត៖ baokiengiang.vn)

លោក Nguyen Luu Trung អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត ប្រធានគណៈកម្មការជំនាញខេត្ត Kien Giang បានឲ្យដឹងថា ចាប់តាំងពីការអនុវត្តកិច្ចព្រមព្រៀងរវាងរដ្ឋាភិបាលវៀតណាម និងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានចុះហត្ថលេខានាថ្ងៃទី ២៨ ខែសីហា ឆ្នាំ ២០០០ នៅរាជធានីភ្នំពេញ រហូតមកដល់ពេលនេះ ក្រុម K92 ខេត្ត Kien Giang បានសម្របសម្រួលក្នុង​ការរុករក និងប្រមូលអដ្ឋិធាតុយុទ្ធជនពលីនៅខេត្តព្រះសីហនុ ចំនួន ២០៤ អដ្ឋិធាតុ។

ការសម្រេចបាននូវលទ្ធផលខាងលើនេះ គឺដោយសារតែមានការសម្របសម្រួលយ៉ាងជិតស្និទ្ធ និងការគាំទ្រដោយស្មោះស្ម័គ្រពីថ្នាក់ដឹកនាំ អាជ្ញាធរ គណៈកម្មការជំនាញ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋខេត្តព្រះសីហនុ ក្នុងការប្រមូល និងផ្តល់ព័ត៌មាន ណែនាំផ្លូវ ការពារ និងជួយដល់ក្រុម K92 ក្នុងដំណើរបំពេញភារកិច្ចរបស់ខ្លួនក្នុងមូលដ្ឋាន។

ខេត្ត Kien Giang សង្ឃឹមថា ថ្នាក់ដឹកនាំបក្ស រដ្ឋាភិបាល គណៈកម្មការជំនាញ មូលដ្ឋាន និងប្រជាជនខេត្តព្រះសីហនុនឹងបន្តយកចិត្តទុកដាក់ដឹកនាំ សម្របសម្រួល គាំទ្រ និងបង្កើតលក្ខខណ្ឌអំណោយផលដើម្បីជួយក្រុម K92 ខេត្ត Kien Giang បន្តបេសកកម្មស្វែងរក និងប្រមូលអដ្ឋិធាតុយុទ្ធជនពលីដែលបានពលីជីវិតនៅខេត្តព្រះសីហនុសម្រេចបានលទ្ធផលល្អបំផុត។

leftcenterrightdel
លោក Nguyen Luu Trung ប្រគល់អំណោយជូនលោក សាមុត សុធារិទ្ធ (រូបថត៖ baokiengiang.vn)

លោក សាមុត សុធារិទ្ធ អភិបាលរង ប្រធានគណៈកម្ម​ការជំនាញខេត្តព្រះសីហនុ ឲ្យ​ដឹង​ថា នឹងបន្ត​គាំទ្រ សហការស្រាវជ្រាវ និងផ្តល់ព័ត៌មានតាមរយៈអាជ្ញាធរ​មូលដ្ឋាន ក៏ដូចជាប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដើម្បីសម្រេចបាននូវការងារដែលបានកំណត់ ដោយភាគីទាំងពីរ។

លោក សាមុត សុធារិទ្ធ បានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំបក្ស និងរដ្ឋ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនវៀតណាម ដែលបានលះបង់អាយុជីវិត បូជាសាច់ស្រស់ ឈាមស្រស់ ដើម្បីជួយកម្ពុជា ផ្តួលរំលំរបបប្រល័យពូជសាសន៍ រំដោះប្រទេសជាតិ កសាងប្រទេសឡើងវិញ រហូតមកដល់សព្វថ្ងៃនេះ។

លោក សាមុត សុធារិទ្ធ បានឲ្យ​ដឹងថា កម្ពុជានឹងអនុវត្តឯកសារចុះហត្ថលេខាក្នុងស្មារតីសាមគ្គីភាព កិច្ចសហប្រតិបត្តិការ មានទំនាក់ទំនងល្អ និងគោរពគ្នាទៅវិញទៅមក ស្របតាមលក្ខខណ្ឌនៃកិច្ចព្រមព្រៀង។ ភាគីទាំងពីរពង្រឹងកិច្ចសហប្រតិបត្តិការ ពង្រឹងទំនាក់ទំនងសាមគ្គីភាព និងមិត្តភាពឱ្យកាន់តែជិតស្និទ្ធ និងរឹងមាំគ្រប់កាលៈទេសៈ។

ក្នុងពិធីនេះ គណៈកម្មការជំនាញខេត្ត Kien Giang និងខេត្តព្រះសីហនុ បានចុះហត្ថលេខាលើអនុស្សរណៈនៃកិច្ចសហប្រតិបត្តិការលើការរុករក ប្រមូល និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងអ្នកជំនាញវៀតណាម ដែលបានពលីជិវិតក្នុងសម័យសង្គ្រាមនៅកម្ពុជាដំណាក់កាលទី២៤ (រដូវប្រាំង ២០២៤-២០២៥)។

បើយោងតាមឯកសារដែលបានចុះហត្ថលេខានោះ ខេត្តព្រះសីហនុនៅតែបន្តចលនាមន្ត្រី និងប្រជាពលរដ្ឋ ឲ្យផ្តល់ព័ត៌មានអំពីផ្នូរ និងអដ្ឋិធាតុរបស់កងទ័ពស្ម័គ្រចិត្តវៀតណាម និងអ្នកជំនាញដែលបានពលីជិវិតក្នុងសម័យសង្គ្រាមនៅកម្ពុជាក្នុងខេត្ត រៀបចំកងកម្លាំងដើម្បីណែនាំផ្លូវ ការពារ និងបង្កើតគ្រប់លក្ខខណ្ឌអំណោយផលសម្រាប់ក្រុម K92 ខេត្ត Kien Giang បំពេញភារកិច្ចប្រកបដោយសុវត្ថិភាព សម្រេចបានលទ្ធផលល្អបំផុតនៅខេត្តព្រះសីហនុ…៕

បកប្រែដោយ Duy Hoan